» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8936 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699107 នាក់

Facebook​ធ្វើការ​ផ្លាស់ប្ដូរ​ឈ្មោះ​របស់​ក្រុមហ៊ុន​បន្ទាប់ពី ប្រិយភាព​មានការ​ថយចុះ​


​ភ្នំពេញ​៖ នៃ​អគ្គស្នងការ​នគរបាល​ជាតិ Facebook ដែល​ធ្លាប់ជា​ក្រុមហ៊ុន និង​កម្មវិធី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដ៏​ធំ​មួយ​នឹង​លែង​ប្រើ​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​សម្គាល់​ក្រុមហ៊ុន​ហើយ​បាន​ងាក​មក​ប្រើ​ឈ្មោះ Meta ជំនួស​វិញ ខណៈដែល​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​មានការ​ថយចុះ​ជុំវិញ​ពិភពលោក​ក្នុងពេល​ថ្មីៗ​នេះ​។​a fb chang 

​អង្គភាព​នាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១ បានបញ្ជាក់​ឲ្យ​ដឹងថា​៖ ទាក់ទង​ទៅនឹង​ការផ្លាស់ប្ដូរ​ឈ្មោះ​របស់​ក្រុមហ៊ុន​លោក Zuckerberg បាន​បញ្ជាក់ថា ការប្រើ​ឈ្មោះ Facebook សម្រាប់​សម្គាល់​ក្រុមហ៊ុន​គឺ​វា​ភ្ជាប់​ទៅនឹង​ផលិតផល​តែមួយ ដែល​វា​មិនអាច​តំណាងឱ្យ​អ្វីៗ​ទាំងអស់​ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ននេះ ឬ​នៅពេល​អនាគត​។ ការប្រើ​ឈ្មោះ​ថ្មី​សម្រាប់​ស្គាល់​ក្រុមហ៊ុន ពាក្យ “Facebook” នឹងត្រូវ​បាន​ប្រើ​សម្រាប់​សម្គាល់​កម្មវិធី​បណ្ដាញ​ទំនាក់ទំនង​សង្គម​តែប៉ុណ្ណោះ ដែល​ដូចគ្នា​និង​កម្មវិធី​មួយចំនួនទៀត​មានដូចជា WhatsApp និង Instagram​។​

លោក Mark Zuckerberg ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook បាន​ថ្លែងឱ្យដឹងថា ឈ្មោះ​ថ្មី​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង ពី​ការងារ និង​ការវិនិយោគ​របស់ខ្លួន​ទៅលើ​គម្រោង «metaverse» ក្នុងការ​បង្កើត​នូវ​ឧ​បរ​ណ៍​ជាច្រើន​សម្រាប់​ពិភពលោក​នាពេល​អនាគត ហើយ​ចំពោះ បណ្ដាញ​សង្គម Facebook គឺ​នៅ​ប្រើ​ឈ្មោះ Facebook ដដែល​។​

​គួរ​បញ្ជាក់ដែរថា កាលពីដើម​ខែតុលា​កន្ល​ង​ទៅនេះ សមាជិកសភា​សហរដ្ឋ​អាមេរិក​បានធ្វើការ​ចោទប្រកាន់​ខ្លាំងៗ​ទៅលើ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កថា កម្មវិធី​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram របស់​ក្រុមហ៊ុន​បានធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ទៅលើ​សុខភាព​ផ្លូវចិត្ត​របស់​កុមារ បន្ទាប់ពី​សារព័ត៌មាន The Wall Street Journal បាន​ចុះផ្សាយ​ព័ត៌មាន​ទាក់ទង​ទៅនឹង ការស្រាវជ្រាវ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដែល​បានបង្ហាញ​ពី​ការព្រួយបារម្ភ​ថា កម្មវិធី​ចែករំលែក​រូ​ប​ថត​របស់ខ្លួន​កំពុងតែ​បំផ្លាញ​សុខុមាលភាព​របស់​កុមារ​៕

​