» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5666 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695837 នាក់

មេទ័ព​ជើងគោក​កម្ពុជា និង​អាមេរិក បញ្ជាក់​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​!

 


​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយនឹង​នាយ​ឧ​ត្ត​ម​សេនីយ៍ រ៉ូ​ណា​ល់ ខ្លាក មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិក ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។a manet army us meet 

​ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ទ​ព័​ជើងគោគ​អាមេរិក​តាម​ការអញ្ជើញ​របស់​មេ​ទ​ព័​ជើងគោក​កម្ពុជា​គឺ​ដើម្បី​ប​អរសាទរ​ចំពោះ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​សហរដ្ឋអាមេរិក និង​បាន​សាទរ​អំពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ ក្នុងនោះ​រួមមាន វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ប្រឆាំង​ភេរវកម្ម ថែរក្សា​សន្តិភាព ការ​បោសសម្អាត​មីន ការរុករក​អិដ្ឋ​ធាតុ​អតីត​យោធា​អាមេរិក​បាត់​ខ្លួន និង​កិច្ចសហប្រតិបត្តិការ​យោធា​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក ដែល​សម្រេច​បន្ត​ឡើងវិញ​នូវ​កម្មវិធី​បណ្តុះបណ្តាល​សម្រាប់​មន្ត្រី​យោធា​កម្ពុជា និង​ការបន្ត​ផ្តល់ជំនួយ​ដល់​វិស័យ​សកម្មភាព​មីន នៅ​ប្រទេស​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ នៃ​ជំនួប​សន្ទនា​នៅក្នុង​វិស័យ​ការពារជាតិ ដើម្បី​កសាង​ទំនុកចិត្ត និង​ការជឿជាក់​គ្នា​ទៅវិញទៅមក​។

​លោក​មេ​បញ្ជាក​រកង​ទ​ព័​ជើងគោក​កម្ពុជា បាន​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​នាយ​ឧ​ត្ត​ម​សេនីយ៍ រ៉ូ​ណា​ល់ ខ្លាក ព្រមទាំង​បានលើកឡើង​នូវ​គោល​គំនិត​កិច្ចសហប្រតិបត្តិការ មួយចំនួន ដើម្បី​ជំរុញ​មិត្តភាព ភាពជា​ដៃគូ​ប្រកបដោយ​ភាព​ស្ថាបនា តម្លាភាព និង​ផលប្រយោជន៍​ទៅវិញទៅមក​។

នាយ​ឧ​ត្ត​ម​សេនីយ៍ រ៉ូ​ណា​ល់ ខ្លាក បាន​វាយតម្លៃ ថា កិច្ចសហប្រតិបត្តិការ​យោធា បាន​ងាក​មក​គន្លង​វិជ្ជមាន ដោយមាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច ការចូល​ចត​នាវា​លើកដំបូង​ក្រោយពី​ការខកខាន អស់​រយៈពេល​៨​ឆ្នាំ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ លើ​ការរុករក​អដ្ឋិធាតុ​កងទ័ព អាមេរិក​ដែល​បាន​បាត់​ខ្លួន ដែល​នេះ​ជា​កាយវិការ​ប្រកបដោយ​មនុស្សធម៌​។ លោក ក៏បាន​ជម្រាប​អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​យោធា​កម្ពុជា​-​សហរដ្ឋអាមេរិក និយាយ​ជារួម កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង កងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិក និយាយ​ដោយឡែក​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ រ៉ូ​ណា​ល់ ខ្លាក ក៏បាន​ពិភាក្សា​លើ​សកម្មភាព​កិច្ចសហប្រតិបត្តិការ មួយចំនួន​រួមមាន​៖ (១) កិច្ចសហប្រតិបត្តិការ​ការងារ​បោស សម្អាត​មីន (២) កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋ​ធាតុ​កងទ័ព​អាមេរិក​ដែល​បាន​បាត់​ខ្លួន (៣) ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ជំនាញ (៤) កិច្ចសន្ទនា​កងទ័ពជើងគោក RCA-US LANDFORCE TALK (៥) ពិនិត្យ​លទ្ធភាព​ធ្វើជា​សហប្រធាន ម្ចាស់ផ្ទះ​រៀបចំ​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក IPAMS និង (៦) ការរៀបចំ​ឡើងវិញ លំ​ហាត់​ឆ្នាំ​អង្គរ​។


​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៤​ខែកុម្ភៈ ឆ្នាំ​២០២៥​ដែរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាតឱ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ រ៉ូ​ណា​ល់ ខ្លាក (Ronald P.Clark) មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​ផងដែរ​។​​សូមបញ្ជាក់ថា នាយ​ឧ​ត្ត​ម​សេនីយ៍ រ៉ូ​ណា​ល់ ខ្លាក បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់ នាយ​ឧត្ដមសេនីយ៍ រ៉ូ​ណា​ល់ ខ្លាក នៅពេលនេះ គឺ​ស្របពេល​ខួប​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ កម្ពុជា​-​សហរដ្ឋអាមេរិក ហើយក៏​ជា​លើក​ទី​២ ដែល​មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិក អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​លើក​ទី​១ គឺ​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉ី​ន​សេន ប៊ុ​ក (VINCENT BROOKS) នៅក្នុង​ឆ្នាំ​២០១៤៕a net saveun1 a us maosophan a us maosophan1 

​