» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8328 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698499 នាក់

តែងតាំង​លោក​ហ៊ុន​កុសល​ជា​អនុរដ្ឋលេខាធិការ​បន្ទា​ប់​ពី​រង​ការ​ចោទ​ប្រមាថ​មហាក្សត្រ​ហើយ​បាន​សុំ​ចុះចូល​!

​ភ្នំពេញ​៖​តាម​សំណើរ​នាយករដ្ឋមន្ត្រី​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៣​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​លោក ហ៊ុន កុសល​សកម្មជន​ប្រឆាំង ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​ការតែងតាំង​លោក​ហ៊ុន​កុសល​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លោក​យឹម​ស៊ី​ណន​អតីត​ពលករ​មកពី​ប្រទេស​កូរ៉េ​និង​ជាស​កម្ម​ជ​ប្រឆាំង​ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រោយពី​បាន​សុំ​ចុះចូល​ជាមួយ​សម្ត​តេ​ជោ​ហ៊ុនសែន​កាលពី​ថ្ងៃទី​២១​មេសា​។a hun kosal

លោក ហ៊ុន កុសល នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៣ បានស្នើ​សូម​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួមរស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ តាមរយៈ Video ខ្លី​មួយ លោក​បាន​ប្តេជ្ញា និង​បង្ហាញ​ចិត្ត​ស្មោះត្រង់ ចំពោះ​សម្ដេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា​។​លោក ហ៊ុន កុសល បញ្ជាក់ថា «​កូន​សូម​ប្តេជ្ញា និង​បង្ហាញ​ចិត្ត​ស្មោះត្រង់ ចំពោះ​សម្ដេច​ពុក និង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រជាក់ត្រជុំ​របស់​សម្ដេច​។ គុណ​ដ៏​ធំធេង​របស់​សម្ដេច​ពុក គឺជា​គុណ​ដែល​កូន​មិនអាច​បំភ្លេចបាន​ពេញ ១​ជីវិត​នេះ​។ ដើម្បី​ជាការ​តបស្នង​សងគុណ​ចំពោះ​សម្ដេច​ពុក កូន​សូម​ប្តេជ្ញាចិត្ត ភក្តីភាព ស្មោះត្រង់ ជាមួយ​សម្ដេច ដើម្បី​ចូលរួម​កសាង​និង​ស្ថាបនា របស់​ប្រទេស​យើង ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​ពុក ដែល​នាំ​នាវា​កម្ពុជា​ពី​ភ្លើងសង្គ្រាម​មក​សន្តិភាព​»​។​


​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២៣ ខែមេសា ឆ្នាំ​២០២៣​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាតឱ្យ​លោក ហ៊ុន កុសល ជួប​សម្តែង​ការគួរសម និង​សម្តែង​ការដឹងគុណ​ចំពោះ​ក្តី​អនុគ្រោះ​ឱ្យ​រូបលោក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​​លោក ហ៊ុន កុសល ត្រូវបាន​លោក លឹម ជា​វុត្ថា អគ្គនាយក​បណ្ដាញ​ព័ត៌មាន Fresh News សម្របសម្រួល និង​នាំទៅ​ជួប​សម្តេច​តេ​ជោ​ដោយផ្ទាល់​នៅ​គេហដ្ឋាន​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​សម្តេច​តេ​ជោ អនុញ្ញាតឱ្យ​លោក ហ៊ុន កុសល ចូលជួប​សម្តែង​ការគួរសម​ប្រមាណ​ជាង​២​ម៉ោង បន្ទាប់ពី​លោក ហ៊ុន កុសល សូម​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​ទី​២៣​មេសា​។​​លោក ហ៊ុន កុសល ត្រូវបាន​សមត្ថកិច្ច​ឃាត់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣ ពីបទ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​។​​បន្ទាប់ពី​ជាប់ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ​៣១​ថ្ងៃ លោក​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃទី​២២ ខែមេសា​។a hun kosal1 a hun kosal2 

​