» លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?! » ងប់​ជាមួយ​ប្តី​ចុង​សុខចិត្ត ឲ្យ​សម្លាប់​កូន​ខ្លួនឯង​អាយុ​ត្រឹម ២២​ខែ » អាជ្ញាធរ​ជាតិ​អប្សរា​ថា​ការធ្វើ​របង​នៅ​អង្គរ​គឺ​គម្រោងការ​របស់​រដ្ឋ​! » វៀតណាមតែងតាំងស្រី្តជាប្រមុខរដ្ឋស្តីទីបន្ទាប់ពីការលាលែងរបស់លោកលោក វ៉ូ វ៉ាន់​ធឿ​ងដែលឡើងបាន១ឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2411 នាក់

ម្សិលមិញ 5544 នាក់

សរុប 13943508 នាក់

​ ផ្អាក​ការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹងមុន និង​មួយថ្ងៃក្រោយថ្ងៃបោះឆ្នោតថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២

 

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីណែនាំ​ពី​ការផ្អាក​ការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គឺ​ថ្ងៃទី​៤ និង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​។​សេចក្តីណែនាំ បាន​លើកឡើងថា កន្លងទៅ រាជរដ្ឋាភិបាល បាន​សង្កេតឃើញថា ការ​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ភាគច្រើន​អាច​បង្កឱ្យមាន​អំពើហិង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម ការប្រព្រឹត្ត​បទល្មើស​នានា ឬ​ករណីខ្លះ​អាច​បណ្ដាលឱ្យ​បាត់​សណ្ដាប់ធ្នាប់​សាធារណៈ​ថែម​ទៀតផង​។a elect council 

​អនុលោម​តាមច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ព្រះរាជាណាចក្រ​កម្ពុជា បានកំណត់​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង គ្មាន​ការបំភិតបំភ័យ និង​គ្មាន​បាតុភាព​នានា ដែល​អាច​កើតមានឡើង ដោយសារតែ​ការ​ពិសា​គ្រឿង​ស្រវឹង​នោះ រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម ៖

១. ប្រជាពលរដ្ឋ និង​ជនបរទេស​ទាំងអស់​ដែល​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​រូប សហការ​ជាមួយ​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ពាណិជ្ជករ និង​អាជីវករ ដោយ​ត្រូវ​ផ្អាក​ការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត គឺ ថ្ងៃទី​៤ និង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​រួមចំណែក​ទប់ស្កាត់​អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម និង​បាតុភាព​នានា​ដែល​អាច​បណ្តាលមកពី​ការ​ពិសា​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ​។

២. ក្រសួង ស្ថាប័ន កងរាជអាវុធហត្ថ កង​នគរបាលជាតិ រួមជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់លំដាប់​ថ្នាក់ ត្រូវធ្វើ​ការបំពាក់​បំប៉ន​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ទាំងអស់​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យ​អនុវត្ត​ការផ្អាក​ការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង ដើម្បី​ចូលរួម​ធ្វើឱ្យ​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​នយោបាយ​ល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើហិង្សា​៕a drink elect a drink elect1 a drink vote a drink vote1