» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8301 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698472 នាក់

សម្តេច​តេ​ជោ​ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ ឆ្នាំ​២០២២

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​សម្រាប់​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ ឆ្នាំ​២០២២ ។a hun medal 

​បណ្ឌិត Thomas G. Walsh ប្រធាន​មូលនិធិ​សន្តិភាព​ស៊ុន​ហាក់ បានលើកឡើង​ក្នុង​លិខិត​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា «​ក្នុងនាម​ជា​ប្រធាន​មូលនិធិ​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង សូម​គោរព​ជម្រាបជូន សម្តេច​តេ​ជោ មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា សម្តេច​តេ​ជោ ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​សម្រាប់​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ ឆ្នាំ​២០២២ ដែល​នឹងត្រូវ​ប្រគល់​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​»​។

​មូលហេតុ នៃ​ការទទួលបាន​ជ័យលាភី​នេះ​បណ្ឌិត Thomas G. Walsh​ប្រធាន​មូលនិធិ​សន្តិភាព​ស៊ុន​ហាក់ បាន​បញ្ជាក់ថា «​សម្តេច​តេ​ជោ ត្រូវបាន​ជ្រើសរើស​សម្រាប់​ទទួល​ពានរង្វាន់​នេះ ដោយសារតែ​ការដឹកនាំ​ដ៏​ខ្ជាប់​ខ្លួន ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការដឹកនាំ​របស់​សម្តេច​ពិតជា​បានរួម​ចំណែក​ដល់​ការកសាង​ស្ថិរភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សន្តិភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​»​។



​បណ្ឌិត Thomas G. Walsh​ប្រធាន​មូលនិធិ​សន្តិភាព​ស៊ុន​ហាក់ បានបញ្ជាក់​បន្ថែមថា «​គណៈកម្មាធិការ​សូម​ទទួលស្គាល់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ សម្តេច​តេ​ជោ ក្នុងការ​លើកកម្ពស់​ស​ន្តិ​ភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដ៏​ទូលំទូលាយ រួមទាំង​ការអំពាវនាវ​ឱ្យ​បង្កើត​សហភាព​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​។ ហេតុ​ដូច្នេះហើយ មូលនិធិ​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ សូម​ផ្ដល់​ដោយ​ក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​ជូន សម្តេច​តេ​ជោ នូវ​ពានរង្វាន់​ស្ថាបនិក​សន្តិភាព​ស៊ុន​ហាក់ ជា​សក្ខីភាព​នៃ​ការទទួលស្គាល់​លើ​ការរួមចំណែក​របស់ សម្តេច​តេ​ជោ ក្នុង​ការកសាង​សន្តិភាព និង​ការអភិវឌ្ឍ​មនុស្សជាតិ​»​។

​សូមជម្រាបថា ពានរង្វាន់​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទទួលស្គាល់​ឥស្សរជន និង​ស្ថាប័ន​នានា ដែល​បាន​បម្រើ​មនុស្សជាតិ​ដែល​អាចជា​គំរូ​មួយ ធ្វើឱ្យ​ពិភពលោក​កាន់​តែមាន​ភាពប្រសើរឡើង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ គឺជា​ពានរង្វាន់​សន្តិភាព​អន្តរជាតិ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​រំលឹក​ដល់​ទស្សនវិស័យ​សន្តិភាព​របស់​ស្ថាបនិក គឺ​លោក ស៊ុន យ៉ុ​ន​មូ​ន និង​លោកស្រី​បណ្ឌិត ហាក់ ចា ហាន់ មូ​ន​៕a hun medal1  
​