
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10854 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701025 នាក់
ប្រទេសកាណាដា៖យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Delta Air Lines បានធ្លាក់ រួចក៏ក្រឡាប់ឆេះតែម្តងពេលចុះចត នៅឯអាកាសយានដ្ឋាន Toronto Pearson នៃប្រទេសកាណាដា នារសៀលថ្ងៃចន្ទ័ទី១៧ខែកុម្ភៈឆ្នាំ២០២៥ ។
ជាសំណាងល្អដែរ គ្មានមនុស្សម្នាក់បាត់បង់ជីវិត ប៉ុន្តែមនុស្សចំនួន១៨នាក់ត្រូវរបួស ខណៈក្នុងនោះមាន៣នាក់ ត្រូវរបួសធ្ងន់ រួមទាំងកុមារម្នាក់ផងដែរ។យោងតាមរដ្ឋបាលអាកាសចរណ៍អាមេរិក (FAA), យន្តហោះនេះជាប្រភេទ CRJ900 ម៉ាស៊ីនមួយ របស់ក្រុមហ៊ុន Bombardier នៃប្រទេសកាណាដា។ វាមានផ្ទុកមនុស្ស៨០នាក់ (អ្នកដំណើរ៧៦នាក់និងអាកាសយានិក៤នាក់) ក្នុងដំណើរចេញពីទីក្រុង Minneapolis នៃរដ្ឋ Minnesota សហរដ្ឋអាមេរិក។
ក្រុមមន្ត្រីមិនបញ្ជាក់ច្បាស់អំពីមូលហេតុបណ្តាលឲ្យយន្តហោះនេះធ្លាក់និងក្រឡាប់ទេ ប៉ុន្តែគេវាតម្លៃថាមកពីកត្តាអាកាសធាតុ ព្រោះ ទីនោះមានខ្យល់ខ្លាំងណាស់បន្ទាប់ពីតំបន់ត្រូវវាយប្រហារដោយព្យុះព្រឹល។
អាកាសយានដ្ឋាន Toronto ត្រូវបិទអស់រយៈពេលជាងពីរម៉ោងពេលកើតហេតុ ដែលបង្ខំឲ្យព្រមានយន្តហោះផ្សេងៗ ត្រូវបង្ខំចិត្តពន្យារពេលហោះហើរ។នេះជាឧបទ្ទវហេតុចុងក្រោយបំផុត ដែលញាំញីវិស័យអាកាសចរណ៍នៅទ្វីបអាមេរិកខាងជើង បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានបើកទៅបុកជាមួយយន្តហោះដឹកអ្នកដំណើរនៅទីក្រុង Washington សម្លាប់មនុស្សចំនួន៦៧នាក់ ខណៈមនុស្ស៧នាក់បានស្លាប់នៅពេលយន្តហោះពេទ្យមួយគ្រឿង ធ្លាក់នៅទីក្រុង ភីឡាដែលភៀ(Philadelphia) រីឯមនុស្ស១០នាក់ទៀតបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅ Alaska៕