» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2774 នាក់

ម្សិលមិញ 3261 នាក់

សរុប 13059563 នាក់

ក្រុមប្រឆាំង​ឥណ្ឌា មិន​ពេញចិត្ត​ចំពោះ​ការប្តូរឈ្មោះ​ប្រទេស ដោយ​នាយករដ្ឋមន្ត្រី​ម៉ូ​ឌី​

​ឥណ្ឌា​៖​សារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ផ្សាយ​ថា មេដឹកនាំ​នៃ​គណបក្សប្រឆាំង​ធំជាងគេ​របស់​ឥណ្ឌា បាន​និយាយថា គម្រោង​របស់​នាយករ​ដ្ឋ​មន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី (Narendra Modi) ក្នុងការ​ផ្លាស់ប្តូរ​ឈ្មោះ​ប្រទេស​ទៅជា Bharat គឺជា​រឿង​មិន​ទំនង​ទាល់តែសោះ​។​a india name2 

​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅឯ​ទីក្រុង​ព្រុ​ច​សែ​ល អំលុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ នៅ​តំបន់​អឺរ៉ុប លោក រ៉ា​ហ៊ូ​ល ហ្កា​ន់​ឌី (Rahul Gandhi) ដែលជា​មេដឹកនាំ​គណបក្ស​សមាជ​( Congress) បាន​និយាយថា «​លោក ម៉ូ​ឌី មានបំណង​ផ្លាស់ប្តូរ​ឈ្មោះ​ប្រទេស ដែលជា​រឿង​មិន​ទំនង​ទាល់តែសោះ​»​។ លោក Gandhi បានលើកឡើង​បែបនេះ ក្រោយ​ត្រូវបាន​សាកសួរ​អំពី​រឿង​ឥណ្ឌា​ប្រើប្រាស់​ឈ្មោះ Bharat អំលុង​ព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល G20 កាលពី​ចុង​សប្តាហ៍​មុន​។​​ភាព​ភ្ញាក់ផ្អើល​និង​ងឿងឆ្ងល់​បាន​កើតមានឡើង កាលពី​សប្តាហ៍​កន្លងទៅ​នេះ នៅពេលដែល​រដ្ឋាភិបាល​លោក ម៉ូ​ឌី បានសម្រេច​ចិត្ត​ប្រើប្រាស់​ពាក្យ​សំស្ក្រឹត Bharat ជា​ឈ្មោះ​របស់​ប្រទេស​ឥណ្ឌា នៅក្នុង​លិខិតអញ្ជើញ​ផ្ញើ​ទៅកាន់​មេដឹកនាំ​អន្តរជាតិ ក៏ដូចជា​ក្រុម​តំណាង​ទាំងឡាយ នៃ​កិច្ចប្រជុំ​កំពូល G20 ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ នៅឯ​ទីក្រុង​ញូ​ដេលី​។ លោក ម៉ា​ឌូ ក៏បាន​ប្រើពាក្យ Bharat លើ​ស្លាក​ឈ្មោះ​ប្រទេស​ឥណ្ឌា នៅពេល​បើក​កិច្ចប្រជុំ G20 កាលពី​ថ្ងៃ​សៅរ៍​ផងដែរ​។

ប្រធានាធិបតី​ឥណ្ឌា លោកស្រី​ឌ្រូ​ផា​ឌី​មឺ​មូ (Droupadi Murmu) ពេល​រៀបចំ​កិច្ចប្រជុំ​ជី​២០ (G20) ការិយាល័យ​របស់លោក​ស្រី​បាន​ផ្ញើ​លិខិតអញ្ជើញ​សម្រាប់​ពិសា​ភោជនាហារ​ពេល​ល្ងាច​ទៅកាន់​បណ្តា​ភ្ញៀវ​ចូលរួម ដោយ​ប្រើពាក្យ​ថា​ប្រធានាធិបតី​ភារតៈ (Bharat) ជំនួស​ឱ្យ​ពាក្យ​ប្រធានាធិបតី​ឥណ្ឌា ។ សកម្មភាព​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណបក្ស​ហិណ្ឌូ​ជាតិនិយម នៅក្នុង​ការលុបបំបាត់​អ្វីដែល​ខ្លួន​មើលឃើញថា​ជា​ឈ្មោះ​នៅក្នុង​សម័យ​អាណានិគម​អង់គ្លេស ។

​ការផ្លាស់ប្តូរ​នេះ​មានការ​គាំទ្រ​ដោយ​មន្ត្រី​នៃ​គណបក្ស​ភារត​ធី​យ៉ា​ហ្សា​ណា​តា (Bharatiya Janata) របស់លោក​នាយករដ្ឋមន្ត្រី​ណា​រិ​ន្ទ្រ​ម៉ូ​ឌី (Narendra Modi) ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​មតិ​អ្នកគាំទ្រ​ឱ្យមាន​ការផ្លាស់ប្តូរ​ឈ្មោះ​ពី​“​ឥណ្ឌា​” មក “​ភារតៈ​” បាន​លើកឡើងថា អាណានិគម​អង់គ្លេស​បានដាក់​ឈ្មោះថា ឥណ្ឌា ព្រោះ​ដើម្បី​គ្រប់​គ្រង់​ត្រួតត្រា​ទៅលើ ភារតៈ រីឯ​ឈ្មោះ​នេះ​ទៀតសោត​គឺជា​ការបញ្ជាក់ "​អំពី​ភាពជា​ទាសករ​" នា​សម័យ​នោះ ។

​ស្ថិត​នៅឯ​ទីក្រុង​ញូ​វ​ដេលី (New Delhi) មន្ត្រី​សន្តិសុខ​ឯកជន​ម្នាក់​ឈ្មោះ​អាកាស​ទី​វ៉ា​រី (Akash Tiwari) បាន​ថ្លែងប្រាប់​ភ្នាក់ងារ​សារព័ត៌មាន NBC News ជុំវិញ​ពាក្យ​ចចាមអារ៉ាម​នៃ​ការផ្លាស់ប្តូ​រថា "​យើង​ធ្លាប់​ប្រើពាក្យ​ភារតៈ​ពីមុន​មកហើយ​" ។ ដោយ​លោក​បាន​បន្ថែម​បន្តិច​ថា “​ការផ្លាស់ប្តូរ​គឺ​ពិតជា​ល្អ​” ។

​គួរ​បញ្ជាក់ថា ភារតៈ គឺជា​ពាក្យ​បាលី​សំស្ក្រឹត​បុរាណ ដែល​ប្រ​វ​ត្ដិ​វិទូ​ជាច្រើន​ជឿជាក់ថា មាន​ដើមកំណើត​មកពី​អក្សរសិល្ប៍​ហិណ្ឌូ​សម័យ​ដើម ។ ដោយឡែក នៅក្នុង​សំណេរ​របស់​ទីភ្នាក់ងារសារព័ត៌មាន​មួយចំនួន រួមមាន AP និង Al Jazeera បានសរសេរថា ពាក្យ “​ភារតៈ​” ក៏​មានន័យថា​ឥណ្ឌា​ផងដែរ នៅក្នុង​អក្សរសិល្ប៍​ហិណ្ឌូ ។​ប្រទេស​ដែលមាន​ប្រជាជន​ជាង ១.៤ ពាន់​លាន​នាក់វ៉ាដាច់ប្រទេសចិន ត្រូវបាន​ស្គាល់​ជា​ផ្លូវការ​ដោយមាន​ឈ្មោះ​ពីរ គឺ​ឥណ្ឌា និង​ភារតៈ ប៉ុន្តែ​ឈ្មោះ​ឥណ្ឌា​ហាក់​មានការ​ប្រើប្រាស់​ជាទូទៅ ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ។ ចក្រភព​អង់គ្លេស​បាន​គ្រប់គ្រង​ប្រទេស​ឥណ្ឌា​ប្រហែល ២០០ ឆ្នាំ​រហូតដល់​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៧ ។

​បើតាម​មេបក្ស​ប្រឆាំង​ឥណ្ឌា​លោក​ហ្កា​ន់​ឌី​( Gandhi) ចាត់ទុក​ផែន​ការប្តូរឈ្មោះ​ប្រទេស​របស់​រដ្ឋាភិបាល​ឥណ្ឌា​នាពេលនេះ គឺ​ហាក់ដូចជា​យុទ្ធសាស្ត្រ​បង្វែរ​ចំណាប់អារម្មណ៍​មួយ នៅពេល​ក្រុមប្រឆាំង​លើកឡើង​ពី​បញ្ហា​ប្រឈម ដែលមាន​លក្ខណៈ​ស៉ី​ជម្រៅ​នៅក្នុង​ស្រុក​៕​ប្រភព​៖ AP, Reuters, NBC News, Al Jazeeraa india name a india name a india name1