» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2135 នាក់

ម្សិលមិញ 7143 នាក់

សរុប 20263245 នាក់

ប្រមុខការទូតកម្ពុជា-ថៃ និងចិន ជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំត្រីភាគី នៅ ប្រទេសចិនដើម្បីដោះស្រាយជម្លោះព្រំដែនសង្ឃឺមថាបានផល

 

ប្រទេសចិន៖ ក្រោមការសម្របសម្រួលរបស់ភាគីចិន, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយរដ្ឋមន្រ្តីការបរទេសថៃ និង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាព្រំដែន។a brak china2 

កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

ប្រមុខការទូតកម្ពុជាក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។

កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។ កម្ពុជាក៏បានបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាម គ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ដោយឡែករដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow វិញបានអះអាងថា ប្រទេសរបស់លោកនឹងបោះជំហានទៅមុខបន្តទៀត ដោយពង្រឹងទំនាក់ទំនងជាមួយកម្ពុជាតាមរយៈបណ្តាញទ្វេភាគី, កសាងទំនុកចិត្តគ្នាឡើងវិញ, ការពារសន្តិភាព និងភាពសុខសាន្ត នៅតាមព្រំដែននៃប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាថ្ងៃទី២៩ ខែធ្នូដែលដកស្រង់ពីជំនួបទ្វេរភាគីជាមួយលោកវ៉ាងយី។

រដ្ឋមន្ត្រីការបរទេសថៃបានប្រាប់ លោក វ៉ាង យី ថា «យើងមានបំណងសំឡឹងទៅមុខ និងបោះជំហានទៅមុខបន្តទៀត ក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជាតាមរយៈបណ្តាញទ្វេភាគី និងតាមរយៈភាពស្មោះត្រង់, ឈានទៅស្តារការផ្លាស់ប្តូរគ្នាជាបណ្តើរៗ កសាងទំនុកចិត្តគ្នាឡើងវិញ, កែលម្អទំនាក់ទំនងទ្វេភាគី និងការពារសន្តិភាព និងភាពសុខសាន្ត នៅតាមព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ»។

លោក Sihasak បានលើកឡើងថា ការប្រើប្រាស់កម្លាំងបាយ មិនមែនជាជម្រើសរបស់ប្រទេសថៃឡើយ នៅពេលមានវិវាទជាមួយប្រទេសជិតខាង ដោយលោកបានបន្ថែមថា ប្រទេសថៃប្តេជ្ញា សម្រេចឱ្យបាននូវបទឈប់បាញ់ប្រកបដោយចីរភាព និងស្វែងរកសន្តិភាពពិតប្រាកដ។

លោក Sihasak បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសចិន ក្នុងការសម្របសម្រួលជម្លោះរវាងកម្ពុជា និងថៃ តាម «បែបអាស៊ី» ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងឈប់បាញ់ ដែលទើបនឹងចុះហត្ថលេខាថ្មីៗនេះ រវាងកម្ពុជា និងថៃ គឺជាសញ្ញានៃការចាប់ផ្តើមជាថ្មី។

ក្រោយប្រជុំត្រីភាគី ប្រមុខការទូតកម្ពុជា ប្រាក់ សុខុន បានអះអាងថា ទាំងកម្ពុជា និងទាំងភាគីថៃ មិនមានភាគីណាចង់ឱ្យសង្គ្រាមកើតឡើងទៀតទេ។ លោកប្រាក់ សុខុន ថ្លែងបែបនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំត្រីភាគីរវាង ចិន កម្ពុជា និងថៃ នៅថ្ងៃទី២៩ ខែធ្នូនេះ។ ក្នុងកិច្ចសម្ភាសដល់ទូរទស្សន៍ជាតិកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់ដូច្នេះ៖« ឆ្លងតាមការពិភាក្សាគ្នា ទាំងទ្វេភាគី និងត្រីភាគី យើងបានឯកភាពគ្នាថា យើងបានសម្រេចសមិទ្ធផលច្រើនហើយ មកដល់ពេលនេះ។

យើងមិនអាចធ្វើឱ្យសភាពការណ៍ត្រឡប់ទៅក្រោយវិញទេ។ បានន័យថា គ្មានអ្នកណាចង់បានសង្គ្រាមឡើងវិញទេ។»។ ភាគីទាំងពីរ ក៏ឯកភាពគ្នាដែរថា ចំណុចដែលសំខាន់នៅចំពោះមុខនេះ គឺធ្វើយ៉ាងណា ធានាធ្វើឱ្យបទឈប់បាញ់នេះឋិតថេរ រឹងមាំ ត្រូវបានគោរព ត្រូវបានអនុវត្ត ដើម្បីបង្កបរិយាកាសអំណោយផលមួយ សម្រាប់ការអនុវត្តនូវកិច្ចព្រមព្រៀងផ្សេងៗទៀត ដែលភាគីទាំងពីរ បានឯកភាពគ្នា។ ឧបនាយករដ្ឋមន្ត្រី បន្ថែមដូច្នេះ។លោកប្រាក់សុខុនក៏បានសម្តែងសុទិដ្ឋនិយមថាក្រោយបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី៣០ធ្នូថ្ងៃត្រង់លោកសង្ឃឹមថាកងទព័កម្ពុជាដែលថៃចាប់ទាំង១៨រូបនឹងអាចត្រូវបានដោះលែង។a brak china1 

 

a brak china3