» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1388 នាក់

ម្សិលមិញ 15986 នាក់

សរុប 20348523 នាក់

នៅ​វៀតណាម​អ្នកណា​លាក់បាំង​អំពី​ការឆ្លង​វីរុស COVID-19​ត្រូវ​មានទោស​!

 

​វៀតណាម​៖ នៅ​ថ្ងៃ​ចន្ទ​ទី​៩​មីនា​២០២០​នេះ​អាជ្ញាធរ​វៀតណាម​បាន​ព្រមាន​ថា នរណា​ដែល​ហ៊ាន​លាក់បាំង អំពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ COVID-19 នោះ​នឹងត្រូវ​ប្រឈមមុខ​ចំពោះ​ច្បាប់ ។​នេះ​បើតាម​ការចេញផ្សាយ CNA នា ។​a covit vn2 

​កន្លងមកនេះ​ប្រទេស​វៀតណាម​បានប្រកាស ពី​ការរកឃើញ​អ្នកជំងឺ​ឆ្លង COVID-19 ចំនួន​តែ ១៦​ករណី​តែប៉ុណ្ណោះ ហើយ​ក្រុមគ្រូពេទ្យ​ក៏បាន​ព្យាបាល​ពួកគេ ឲ្យ​ជាសះស្បើយ​ទាំងស្រុង​ផងដែរ​។ ប៉ុន្តែ​ថ្មីៗ​នេះ​មានការ​រកឃើញ​បន្ថែមទៀត​នូវ​អ្នក COVID-19 នៅលើ​យន្តហោះ​ដឹក​អ្នកដំណើរ ២០១​នាក់​ពី​ចក្រភព​អង់គ្លេស មកកាន់​ទីក្រុង​ហាណូយ ដែល​នាំ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​។​

​ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាស ពី​ការរកឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន​ម្នាក់ទៀត ដែល​វា​ជា​ករណី​ទី ១៧ នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។ អ្នក​ផ្ទុក COVID-19 ថ្មី​ដែល​ត្រូវបាន​រកឃើញ​នោះ គឺជា​ស្ត្រី​ជនជាតិ​វៀតណាម​វ័យ ២៦​ឆ្នាំ ដែល​ទើប​មកពី​សួរសុខទុក្ខ​បងប្អូន​នៅ​អង់គ្លេស រួច​បន្ទាប់មក​នាង​ក៏បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៉ី​តា​លី និង​បារាំង​ផងដែរ ហើយ​ទើប​បក​ត្រឡប់​មកកាន់​ទីក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម​វិញ​។​កូនស្រី​អ្នក​មុខ​ជំនួញ​ជនជាតិ​វៀតណាម ដែលមាន​ឈ្មោះ Nga Nguyen ឆ្នាំ​អាយុ​២៧ ឆ្នាំ​ត្រូវបាន​គេ​ដឹងថា​បាន​ចូលរួម​ការបង្ហាញ​ម៉ូត Saint Laurent នៅ​ទីក្រុង​ប៉ារីស និង​Gucci នៅឯ​មី​ឡាន​។

​គួរបញ្ជាក់​ផងដែរ​ថា នាង​ក៏បាន​បង្ហោះ​រាល់​សកម្មភាព ដែល​នាង​បាន​ចូលរួម​កម្មវិធី​ទាំងពី រ​នៅលើ​គណនី Instagram របស់​នាង ឥឡូវនេះ​ត្រូវបាន​នាង​បាន​លុបចោល​ទាំងអស់​ភ្លាមៗ បន្ទាប់​មានរឿង​នេះ​កើតឡើង ពេល​រកឃើញថា​ផ្ទុក​វីរុស​។
​ដោយ​ក្នុងនោះ​នាង​បានធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប ជាមួយ​ប្អូនស្រី​របស់​នាង​ឈ្មោះ Nguyen Hong Nhung អាយុ ២៦ ឆ្នាំ​ដែល​បានធ្វើ​តេ​ស្តិ៍​រក​មេរោគ​វិជ្ជមាន​ដូចគ្នា​ផងដែរ​។ បើ​យោងតាម​សារព័ត៌មាន​វៀតណាម នាង Nga គឺ​កូនស្រី​របស់​ម្ចាស់​ក្រុមហ៊ុន​ដែកថែប ដែលមាន​មូលដ្ឋាន​រវាង​ប្រទេស​វៀតណាម និង​ទីក្រុង​ឡុង​ដ៏​ល្បីឈ្មោះ​ផងដែរ​៕

​ស្ត្រី​វ័យ ២៦​ឆ្នាំ​ខាងលើនេះ​ត្រូវបាន​គេ​សង្ស័យថា បាន​ចម្លង​មេរោគ​ទៅដល់​មីង​របស់​នាង ព្រមទាំង​តៃកុង​ឡាន​ផងដែរ ដែល​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ទីក្រុង​ហាណូយ​ធ្វើ​ការបិទ​លំនៅឋាន សណ្ឋាគារ និង​មន្ទីរពេទ្យ​ឯកជន​មួយ ដែល​ធ្លាប់​ទទួល​ស្វាគមន៍​នាង​ឲ្យ​ស្នាក់នៅ និង​ពិនិត្យ​សុខភាព​។ សម្រាប់​អ្នក​ដែល​ត្រូវបាន​រកឃើញថា មាន​ផ្ទុក COVID-19 នៅលើ​ជើងហោះហើរ​ខាងលើនេះ​ដែរនោះ គឺជា​ជនជាតិ​វៀតណាម អង់គ្លេស អៀរ​ឡង់ និង​ម៉ិចស៊ីកូ ដែល​សរុប​ទាំងអស់ ១៣​នាក់​។​

​គួរ​បញ្ជាក់ថា ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើនេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​វៀតណាម កើនឡើង​ដល់ ៣០​ករណី​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គ្រាន់តែ​បានឃើញ​សកម្មភាព​បិទ​មន្ទីរពេទ្យ សណ្ឋាគារ និង​លំនៅឋាន​មួយចំនួន​នោះ ប្រជាជន​នៅក្នុង​ទីក្រុង​ហាណូយ​មានការ​តក់ស្លុត និង​សម្រុក​ទិញ​ទំនិញ​ពី​ហាង ព្រមទាំង​ទីផ្សារ​ដោយសារតែ​ខ្លាច​ការរីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​កាន់តែខ្លាំង​។ ជុំវិញ​ករណីនេះ​មានការ​ចោទប្រកាន់ថា ព័ត៌មាន​អំពី​ការឆ្លង​វីរុស​ថ្មី ត្រូវបាន​លាក់បាំង​។​

​លោក ង្វៀន សួន​ហ្វុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​វៀតណាម​បានប្រកាស ថា អាជ្ញាធរ​នឹងដាក់​ទោស​បណ្តា​អ្នកពាក់ព័ន្ធ ដែល​បាន​លាក់បាំង​ព័ត៌មាន ឬ​មិន​ព្រម​រាយការណ៍​អំពី​ការរកឃើញ​អ្នក​ផ្ទុក COVID-19 ក្រោយ​ការធ្វើ​រោគវិនិច្ឆ័យ​។ នៅក្នុង​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​ហាណូយ នាយករដ្ឋមន្ត្រី​វៀតណាម​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​ត្រូវការ​វិធានការ​រឹងមាំ​គ្រប់គ្រាន់ និង​ជាបន្ទាន់ ដើម្បី​បញ្ឈប់​ប្រភព​នៃ​ការ​ចម្លងរោគ​»​។​a covit vn1 a covit vn3 a covit vn4 a covit vn