» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9822 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699993 នាក់

ថៃ​កំពុង​សិក្សា​គម្រោង​សាងសង់​របង​ការពារ​ព្រុំដែន​ជាមួយ​កម្ពុជា​

 

​ប្រទេស​ថៃ​៖​កាសែត​ថៃ Thai PBS ចុះផ្សាយ​ថ្ងៃទី​១២ កុម្ភៈ បាន​ឲ្យ​ដឹងថា​៖​លោក​ភុម​ថាំ​វិ​ឆា​យ៉ា​ឆៃ​( Phumtham Wechayachai )​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ថៃ​បានប្រកាស​ពី​ការពិនិត្យ និង​សិក្សា​គម្រោង​សាងសង់​របង​ព្រំដែន​ជាមួយ​កម្ពុជា​នៅ​ភូមិសាស្ត្រ​នៃ​ខេត្ត​ស្រះកែវ ក្នុង​ចម្ងាយ​ប្រវែង ៥៥​គីឡូម៉ែត្រ ដោយ​ចំណាយលុយ ៣៩៥​លាន​បាត ឬ​ស្មើ​ប្រមាណ ១១​លាន​ដុល្លារ​។a thai gate4

គម្រោង​សាងសង់​របង​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​កម្ពុជា​ជាការ​ស្នើឡើង​ដោយ​អភិបាលខេត្ត​សា​កែវ លោកប៉ា​រី​ន​យ៉ា​ផូ​ធិ​សាត​( Parinya Phothisat )​ក្រោម​ហេតុផល​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ ការធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ និង​ការជួញដូរ​មនុស្ស​ពី​ប្រទេស​កម្ពុជា​។​​តាម Thai PBS ក្រៅពី​ស្នើ​គម្រោង​សាងសង់​របង​ពុះ​ចែក​ព្រំដែន​ជាមួយ​កម្ពុជា អភិបាលខេត្ត​សា​កែវ​ថែមទាំង​បានស្នើ​ឱ្យមាន​ការបំពាក់​កា​ម៉េ​រ៉ា​ឃ្លាំមើល​តាម​របង​ព្រំដែន​នោះ​ទៀតផង​។ អភិបាលខេត្ត​សា​កែវ​ថៃ​ក៏បាន​ស្នើឱ្យ​រដ្ឋាភិបាល​ថៃ​បើក​ការិយាល័យ​កុងស៊ុល​ថៃ​ពិ​សេសមួយ​ដើម្បី​តាមដាន​ស្ថានភាព​ពលរដ្ឋ​ថៃ​ប្រមាណ ៣​ម៉ឺន​នាក់​ដែល​កំពុងធ្វើការ​ក្នុង​ខេត្ត​ចំនួន​៨ របស់​កម្ពុជា​ផងដែរ​។

​គួរ​ជ្រាបថា រដ្ឋាភិបាល​ថៃ​បាន និង​កំពុង​បង្កើន​ប្រតិបត្តិ​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន ឬ​ការ​ឆបោក​អន​ឡាញ​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​ភូមា កម្ពុជា និង​ឡាវ​។ អាជ្ញាធរ​ថៃ​បាន​រកឃើញ​ទីតាំង​ឆបោក​នៅតាម​បណ្តោយ​ព្រំដែន​ថៃ​សរុប​ប្រមាណ ៧៥​ទីតាំង ក្នុងនោះ ៣០​ទីតាំងនៅ​ប្រទេស​កម្ពុជា​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​​នៅ​ច្រកព្រំដែន​ជាមួយ​កម្ពុជា អាជ្ញាធរ​ថៃ​បាន​កាត់ផ្តាច់​សេវា​អ៊ី​ន​ធ័​រ​នែ​ត​ល្បឿន​លឿន​ចំនួន ៤​ទីតាំង​ដែល​ត​ភ្ជាប់​ទៅកាន់​អាគារ​នៅលើ​ទឹកដី​កម្ពុជា​ក្នុង​ក្រុង​ប៉ោយប៉ែត ក្រោយ​រកឃើញថា ទីតាំង​នោះ​ជា​សំបុក​របស់​ក្រុម​ឧក្រិដ្ឋជន​ឆបោក​អន​ឡាញ​។

ក្រៅពី​ផ្តាច់​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​នែ​ត អាជ្ញាធរ​ថៃ​ក៏បាន​កាត់ផ្តាច់​សេវា​ទូរស័ព្ទដៃ តាម​បង្គោល​អង់​តែ​ន​កម្ពស់​ខ្ពស់​មួយចំនួន​ដែល​បញ្ជូន​រលកសញ្ញា​ចូលមក​ទឹកដី​កម្ពុជា​ចម្ងាយ ១​គីឡូម៉ែត្រ​។ នេះ​មិនទាន់​រាប់បញ្ចូល​ការត្រួតពិនិត្យ និង​ការបិទ​ប្រតិបត្តិការ​ស៊ីម​កាត់​ទូរស័ព្ទ​ណា​ដែល​ប្រតិបត្តិ​ការមិន​ច្បាស់លាស់ ឬ​ខុសច្បាប់​ជាច្រើន​ទៀត​។​​ចំណែក​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ភូមា​វិញ រដ្ឋាភិបាល​ថៃ​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​អគ្គិសនី សេវា​អ៊ី​ន​ធ័​រ​នែ​ត និង​ប្រេងឥន្ធនៈ​នៅ​តំបន់​មួយចំនួន​ក្នុង​ក្រុង​មី​យ៉ា​វា​ឌី និង​ថ្មីៗ​នេះ តុលាការ​ឧក្រិដ្ឋកម្ម​ថៃ​ក៏​បានចេញ​ដីកាចាប់ខ្លួន​មន្ត្រី​យោធា និង​កង​កា​ពារ​ព្រំដែន​រដ្ឋកា​រ៉ែ​ន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស​យក​ទៅធ្វើ​ការខុសច្បាប់​នៅតាម​ព្រំដែន​។​

​សូមបញ្ជាក់ថា​ព្រុំ​ដែនកម្ពុជា​ថៃ​មាន​ប្រវែង​ជាង​៨​រយ​គីឡូម៉ែត្រ​ដែល​កន្លែង​ខ្លះ​មិនទាន់​ត្រូវបាន​ជជែក​គ្នា​វាស់វែង​នៅឡើយ​។​​កាលពី​ឆ្នាំ​២០២២​កា​សែ​យ​បាងកក​ប៉ុ​ស្ត្តិ​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ទាហាន​ថៃ លោកស្រី Sirichan Ngathong បាន​និយាយថា ប្រទេស​ថៃ និង​កម្ពុជា​កំពុងធ្វើការ​រួមគ្នា​ដើម្បី​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ស្របពេល​ជំរុញ​សកម្មភាព​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​ក្នុងចំណោម​ប្រជាពលរដ្ឋ​របស់​ពួកគេ​។​
​លោកស្រី​បាន​និយាយថា អាជ្ញាធរ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរបាន​ចុះ​វាស់វែង​ទីតាំង​បោះបង្គោល​ព្រំដែន ដូចដែល​បាន​ព្រមព្រៀងគ្នា​ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការវាស់វែង​ដីធ្លី និង​ការបោះបង្គោល​ព្រំដែន​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០០៤​។​

​លោកស្រី​បាន​បន្ថែមថា បច្ចុប្បន្ន​តំបន់​ព្រំដែន​ចំនួន ១៣ ត្រូវបាន​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា និង​បោះបង្គោល ខណៈ ១១ ទៀត​កំពុង​ចរចា​។​Col Sirichan បាន​និយាយថា នៅក្នុង​តំបន់​ត្រួតស៊ីគ្នា​ដោយ​ប្រទេស​ថៃ និង​កម្ពុជា ប្រទេស​ទាំងពីរ​បាន​យល់ព្រម​មិន​ធ្វើ​សកម្មភាព​នៅ​តំបន់​ទាំងនោះ​រហូតដល់​ពួកគេ​អាចឈាន​ដល់​ការឯកភាព​គ្នា​។​​លោក Col Sirichan បាន​និយាយថា ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ២០០០ ដើម្បី​បោសសម្អាត​ផ្ទៃដី​មាន​មីន​ចំនួន ២១៩ កន្លែង លើ​ផ្ទៃដី​ប្រមាណ ១៨១ លាន​ម៉ែត្រការ៉េ ក្នុង​ខេត្ត​ស្រះកែវ ដែល​ជាប់​ព្រំដែន​កម្ពុជា លោក Col Sirichan បាន​និយាយថា តំបន់​ចំនួន ២០៩ ត្រូវបាន​បោសសម្អាត​ដោយ​ជោគជ័យ​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា កងទ័ព​ក៏​បាននិងកំពុង​សម្រប​សម្រួល​ជាមួយ​ថ្នាក់ដឹកនាំ​យោធា​របស់​កម្ពុជា ដើម្បី​ធានាថា​គ្រប់​បណ្តាញ​ទាំងអស់​នៅតែ​បើកចំហរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​អាច​កើតឡើង​នៅតាម​ព្រំដែន​។​
​អាជ្ញាធរខេត្ត​ស្រះកែវ ក៏បាន​បង្កើន​ការ​ល្បាត​តាម​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ និង​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ រថយន្ត​ដែល​ត្រូវបាន​លួច និង​ឥ​វ៉ាន់​រត់ពន្ធ ព្រមទាំង​ជួយសង្គ្រោះ​ជនជាតិ​ថៃ ដែល​ត្រូវបាន​ល្បួង​ឱ្យមកធ្វើ​ការឱ្យ​ក្រុម​ឆបោក​នៅ​កម្ពុជា​។​​លោក​វរៈសេនីយ៍​ស៊ិ​រិ​ចាន់​(Col Sirichan) បាន​និយាយថា ក្រុម​កងទ័ព បូ​ពា​រ៍​ថៃ​(Burapha )​បានចាប់ផ្តើម​គម្រោង​បង្កើត “​ភូមិ​ស្វ័យការពារ​” ចំនួន​៥១ នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ស្រះកែវ​។​Col Sirichan បាន​និយាយថា បច្ចុប្បន្ន​មាន​ភូមិ​ចំនួន ៦៤ នៅ​ខាង​ភាគី​ថៃ និង ៤៦ ភូមិ​នៅ​ខាង​ភាគី​កម្ពុជា ដោយ​សកម្មភាព​រួមគ្នា​បានធ្វើ​ឡើង ដើម្បី​លើកកម្ពស់​សន្តិភាព និង​សន្តិសុខ​នៅតាម​ព្រំដែន​។​a thai gate a thai gate2 a thai gate3 
​