» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11579 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701750 នាក់

ការគាំទ្រ​លោក​ប្រធានាធិបតី​ត្រាំ​ធ្លាក់ចុះ​ធ្វើ​ឲ្យ​ស្រពិចស្រពឹល​សម្រាប់​អាណត្តិ​ទី​២


​អាមេរិក​៖ ការស្ទង់មតិ​មួយ​របស់​បណ្តាញសារព័ត៌មាន​វ៉ា​ស៊ិន​តោ​ប៉ុស្តិ​( Washington Post) និង​អា​ប៊ី​ស៊ី​( ABC) ប្រកាស កាលពី​ថ្ងៃទី​១១ ខែកញ្ញា បង្ហាញថា ស្ថានភាព​សេដ្ឋកិច្ច​របស់​អាម៉េរិក គឺជា​ប្រធានបទ​ដ៏​សំខាន់បំផុត នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាម៉េរិក នៅ​ឆ្នាំ​២០២០ ខាងមុខនេះ​។a trump army 

ចំនួន​ពលរដ្ឋ​គាំទ្រ​លោក ត្រាំ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង រហូតដល់​ត្រឹមតែ ៣៨​ភាគរយ ខណៈ​ការស្ទង់មតិ នៅ​ខែកក្កដា កន្លងមក មានការ​គាំទ្រ ចំនួន​៤៤​ភាគរយ​។ នៅក្នុង​ការស្ទង់មតិ​នោះ​ផងដែរ ពលរដ្ឋ​អាម៉េរិក បាន​ប្រឆាំង​យ៉ាងខ្លាំង​ទៅលើ​វិធីសាស្ត្រ​ដោះស្រាយ​វិវាទ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម រវាង​អាម៉េរិក និង ចិន​។ នៅក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ស្ទង់​មតិ​នោះ មានតែ​៣៥​ភាគរយ​ប៉ុណ្ណោះ បាន​យល់ស្រប​ទៅនឹង​ដំណោះស្រាយ​របស់លោក ត្រាំ ជុំវិញ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​។​

​ប្រសិនបើ​អ្នកគាំទ្រ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នោះ លោក​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ អាច​បាត់បង់​ក្តីសង្ឃឹម ក្នុងការ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាម៉េរិក​សាជាថ្មី នៅក្នុង​អាណត្តិ​ទី​ពីរ​របស់លោក ក្នុងការ​បោះឆ្នោត នា​ឆ្នាំ​២០២០​ខាងមុខនេះ​។​ប្រហែល​ដោយសារ​ចឹ​ង​ហើយ​បានជា​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាសថា នឹង​ត្រូតពិនិត្យ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម បណ្តោះអាសន្ន ជាមួយ​ចិន មុនពេល​ពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​ផ្លូវការ​បញ្ចប់សង្គ្រាម អូសបន្លាយ​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមក​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​នោះ​គឺជា​ជំហាន​វិជ្ជមាន​នៅក្នុង​កិច្ចពិភាក្សា​ខាងមុខ ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​។ កាលពី​ថ្ងៃទី​១២ ខែកញ្ញា​កន្លងមក ចិន​បាន​នាំចូល​សណ្តែកសៀង​ពី​អាមេរិក ដល់​ទៅ​១០​នាវា គឺជា​ចំនួន​ច្រើន​បំផុត មិន​ធ្លាប់មាន​ចាប់តាំងពី ខែមិថុនា មកទលពេលនេះ​។ នៅពេល​ជាមួយគ្នា​នោះដែរ អាមេរិក​ក៏បាន​សម្រេច​ពន្យា​ពេល​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​ដូចគ្នា​។​ ចិន​បាន ទិញ​សណ្តែក​ពី​អាមេរិក យ៉ា​តិច​៦​សែន​តោន ក្នុង​កិច្ចពិភាក្សា ហើយ សណ្តែក​ទាំងនោះ​នឹង​ទៅដល់​ប្រទេស​ចិន ក្នុងអំឡុង​ខែតុលា​និង​ដល់ ខែធ្នូ ឆ្នាំ​២០១៩​។​

​អាច​និយាយបានថា ប្រធានាធិបតី អាមេរិក​ដូ​ណា​ល​ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ពី​ន បានសម្រេច ថយ​មួយ​ជំហាន​ម្នាក់​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ទើប​អាច​ស្វែងរក​ដំណោះស្រាយ​ឈានដល់​កិច្ចព្រមព្រៀង ។ សកម្មភាព​ទាំងនោះ​ត្រូវបាន​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក អបអរសាទរ ហើយ​បង្ហាញ​ពី​ក្តី​សង្ឃឹមថា មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ​នឹង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​បញ្ជៀ​ស​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​កាន់តែខ្លាំង ។​

​ក្រៅពី​រឿង​សេដ្ឋកិច្ច​លោក​ប្រធានាធិបតី​ត្រាំ​ក៏​ប្រឈម​និង​ការបាត់បង់​ទំនុកចិត្ត​ពីស​ម្ព​ន្ធ័​មិត្ត​របស់ខ្លួន​នៅ​អឺរ៉ុប​ផងដែរ​។​នៅក្នុង​សុន្ទរកថា​របស់​អធិកា​ប​តី​អាល្លឺម៉ង់​លោកស្រី Merkel ទៅកាន់​រដ្ឋសភា​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ថា អាមេរិក ពេលនេះ​មិនអាច​ការពារ​ឲ្យ​អឺរ៉ុប​បាន​ទៀតឡើយ ដូច្នេះ សហគមន៍​អឺរ៉ុប ចាំបាច់​ត្រូវតែ​បង្កើន​សកម្មភាព​ការពារ​ដោយ​ខ្លួនឯង​។​«​អាមេរិក ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​យោធា ហើយ​អឺរ៉ុប ត្រូវ​រង​គំនាប​ជាច្រើន​ពី​អាមេរិក ត្រូវ​បង្ខំចិត្ត​ឲ្យ​ធ្វើតាម អាមេរិក បើទោះបី​អឺរ៉ុប​មិន​ចង់​ធ្វើ​ក្តី​។

នៅពេលនេះ អាមេរិក មិនអាច​ការពារ​អឺរ៉ុប​បាន ដូច ដែល​អាមេរិក​ធ្លាប់​បានធ្វើ ក្នុង​រយៈពេល​នៃ​សង្គ្រាមត្រជាក់​នោះឡើយ​»​។ លោកស្រី​បន្តទៀតថា អឺរ៉ុប ចាំបាច់​ត្រូវតែ​បង្កើន​សកម្មភាព​ការពារ​ខ្លួន ក្នុងពេលដែល សន្តិសុខ នយោបាយ​នៅលើ​ពិភពលោក​កំពុងតែ​ប្រែប្រួល​យ៉ាងខ្លាំង​។​

​ទំនាក់ទំនង​រវាង​អាមេរិក និង​អាល្លឺម៉ង កាន់តែ​តានតឹង ចាប់តាំងពី​ប្រធានាធិបតី​ដូ​ណា​ល​ត្រាំ​ឡើងកាន់តំណែង​ដឹកនាំ​អាមេរិក នៅ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧​។ លោក​ត្រាំ​តែងតែ​រិះគន់​ដល់​ការចូលរួម បរិចាគ​ប្រាក់​សម្រាប់ អង្គការ​ណា​តូ គឺមាន​ចំនួន​តិចជាង ការសន្យា ។ នៅក្នុង​សុន្ទរកថា​របស់លោក​ស្រី Merkel សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុងតែ​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​វិស័យ​នាំចេញ​របស់​អាល្លឺម៉ង់​។​a trum elect2 a trum elect1 a trump army1 

​