» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6697 នាក់

ម្សិលមិញ 8146 នាក់

សរុប 18735029 នាក់

សមត្ថកិច្ច​ថៃ លើកឡើងថា អ្នកស៊ើប​អង្កេត​មិនបាន​រកឃើញ​ភស្តុតាង​បណ្តាលឱ្យ​ផ្ទុះ​កង់ឡាន ដូច​អ្នកបើកបរ​អះអាង​នោះទេ​

 


​ថៃឡង់​ដ៍​៖ នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃ​ពុធ អគ្គស្នងការ​នគរបាល​ស្តីទី គី​ទី​រ៉ាត់ ផាន់​ផេ​ត (Kittirat Panpetch) បាន​លើកឡើងថា អ្នកស៊ើប​អង្កេត​មិនបាន​រកឃើញ​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ពី​ការផ្ទុះ​សំបក​កង់​រថយន្ត​នោះទេ ពោលគឺ​ផ្ទុយ​ពី​អ្វីដែល​អ្នកបើក​បររថ​យន្ត​ក្រុង​ឈ្មោះ Saman Chanput អាយុ ៤៨​ឆ្នាំ បាន​អះអាង ។​a die trafice thai4 

​មិនតែប៉ុណ្ណោះ អាជ្ញាធរ ក៏បាន​រកឃើញ​ធុង​ឧស្ម័ន (​ហ្គាស​) ប្រភេទ butb11 ចំនួន ១០ ធុង ដែល​បាន​ដំឡើង​នៅក្នុង​រថយន្តក្រុង ប៉ុន្តែ​ឧស្ម័ន ៥ ធុង​នៅក្នុង​ចំណោម​នោះ មិនមាន​ការអនុញ្ញាត​នោះទេ​(​ដែលជា​ប្រកា​បង្ហាញថា​ឡាន​ឆេះ​ដោយសារ​ធ្លាយ​ហ្គាស​) ។​​សូមបញ្ជាក់ថា​នៅ​ជាយក្រុង​បាងកក មាន​គ្រោះថ្នាក់​ផ្ទុះ​ឆេះ​រថយន្តក្រុង​ដឹក​សិស្សសាលា​មួយគ្រឿង កាលពី​ថ្ងៃ​អង្គារ​ទី ១​តុលា​។ នៅក្នុង​ចំណោម​មនុស្ស​៤៤​នាក់​នៅលើ​រថយន្តក្រុង មនុស្ស​ចំនួន ១៩​នាក់​ត្រូវបាន​សង្គ្រោះ ចេញ​ទាន់​ពី​អគ្គិភ័យ ចំណែក មនុស្ស​២៥​នាក់ ដែល​នៅ​ក្នុងនោះ កូនក្មេង​សិស្សសាលា​ចំនួន ២២​នាក់ និង​គ្រូបង្រៀន ៣​នាក់ បាត់​ខ្លួន នៅក្នុង​អណ្តាតភ្លើង​។ នាយករដ្ឋមន្ត្រី​ថៃ លោកស្រី ផែ​ថង​ថា​ន ស៊ីណា​វ៉ាត​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម X ថា មាន​មនុស្ស​ស្លាប់​ច្រើន​នៅក្នុង​គ្រោះថ្នាក់​ឆេះ​រថយន្តក្រុង​ដឹក​សិស្សសាលា​ថៃ នៅ​ថ្ងៃ​អង្គារ នេះ​។

​សារព័ត៌មាន The Nation នៅ​ថ្ងៃទី​២​ខែតុលា​នេះ នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី ផែ​ថង​ថា​ន ស៊ីណាវ៉ាត្រា បាន​និយាយថា លោកស្រី​បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ ឱ្យ​ចុះទៅពិនិត្យ​ទីតាំង​នៃ​អគ្គិភ័យ​ឆេះ​រថយន្តក្រុង​ដឹក​សិស្សសាលា​ដ៏​សោកនាដកម្ម ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​២៣​នាក់​ស្លាប់​។​​រដ្ឋមន្ត្រី​ទាំងនោះ​រួមមាន​ឧបនាយករដ្ឋមន្ត្រី​ពីររូប គឺ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Anutin Charnvirakul និង​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន Suriya Juangroongruangkit ក៏ដូចជា​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Sabida Thaiset ដែល​មកពី Uthai Thani ដែលជា​ខេត្ត​ដូចគ្នា​ជាមួយ​សិស្ស​នៅលើ​ឡានក្រុង​។​

​ថ្លែង​អំពី​ឧប្បត្តិហេតុ​នៅលើ​បណ្តាញ​សង្គម Instagram ផ្ទាល់ខ្លួន​របស់​នាង អ្នកស្រី ផែ​ថង​ថា​ន បាន​និយាយថា​៖«​ខ្ញុំ​ដឹង​ច្បាស់​អំពី​ឧប្បត្តិហេតុ​ភ្លើង​ឆេះ​រថយន្តក្រុង​ពី​ខេត្ត Uthai Thani ដែល​ដឹក​សិស្ស​ទៅ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​បាងកក ហើយ​បាន​ជួប​ឧបទ្ទវហេតុ​នៅលើ​ផ្លូវ Vibhavadi Rangsit បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​របួស​»​។​​សារ​របស់​នាយករដ្ឋមន្ត្រី​ថៃ​បន្តថា​៖«​ក្នុងនាម​ជា​ម្តាយ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​គ្រួសារ​អ្នករងរបួស និង​បាន​ស្លាប់​»​។​តែ​នៅពេល​អ្នកសារព័ត៌មាន​ព្យាយាម​សួរ​នាយករដ្ឋមន្ត្រី​អំពី​គំនិត​របស់​លោកស្រី​ចំពោះ​ស្ថានការណ៍​នោះ នាយករដ្ឋមន្ត្រី​មិនបាន​ឆ្លើយតប ហើយ​ដើរ​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​លឿន​ដោយ​មិន​និយាយ​អ្វី​ទាំងអស់​។​

​រថយន្តក្រុង​ដឹក​សិស្ស​បាន​ចាក​ចេញពី​ខេត្ត អុ​ថៃ ថា​នី​នៅ​ភាគ​ខាងជើង រថយន្តក្រុង​ត្រូវ​ដឹក​គ្រូបង្រៀន​៦​នាក់ និង​កូនសិស្ស​៣៨​នាក់ ដែលមាន​អាយុ​ចាប់​ពីសា​លាម​ត្តេ​យ្យ​រហូតដល់​ក្មេង​អាយុ​១៤​ឆ្នាំ​។ ប៉ុន្តែ ធ្វើដំណើរ​មកដល់​ជាយក្រុង​បាងកក កង់​របស់​រថយន្តក្រុង​ផ្ទុះ ធ្វើ​ឲ្យ​អ្នកបើក​រេ​ចង្កូត​ទៅបុក​ពំនុះ​ទ្រូងផ្លូវ​។ រថយន្តក្រុង​ដែល​ប្រើ​ហ្គាស ក៏​ផ្ទុះ​ឆាបឆេះ​ឡើង​។​នេះ​បើតាម​ការអះអាង​របស់​អ្នកបើកបរ​។​
​ក្រុម​ពន្លត់ភ្លើង​បាន​និយាយថា ក្រោយ​ភ្លើង​រលត់ គេ​ត្រូវ​រង់ចាំ​ជាច្រើន​ម៉ោង​មុននឹង​អាច​ឡើង​ទៅរក​សាកសព​ក្មេង​នៅក្នុង​ខ្មោច​រថយន្ត​ដែល​នៅសល់តែ​គ្រោង​ដែក​។ បើតាម​ប្រធាន​ក្រុម​ជួយសង្គ្រោះ លោក​Piyalak Thinkaew គេ​ប្រទះឃើញ​សាកសព​របស់​ក្មេង​នៅ​ផ្នែក​ខាងក្រោយ​របស់​រថយន្ត​ក្រុង ព្រោះថា ញាណ​របស់​ក្មេង​នៅពេល​ឃើញ​ភ្លើង​ឆេះ គឺ​រត់​ប្រមូល​ផ្តុំគ្នា​នៅតែ​ផ្នែក​ខាងក្រោយ​។ សាកសព​ក្មេង​ភាគច្រើន​ដែល​តូចៗ និង​ឆេះ​រួញ​ខ្មៅ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គេ​មិនអាច​ឲ្យ​គេ​កំណត់​បាន​អត្តសញ្ញាណ​ភ្លាមៗ​។​​ចំណែក កុមារ​ដែល​រួចខ្លួន​ពី​ភ្លើង​ឆេះ មួយចំនួន ឆេះ​មុខ​ឆេះ​មាត់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ថៃ ដែល​បាន​ដកស្រង់​សំដី​របស់​គ្រូពេទ្យ​។​

​គួរ​ជម្រាបជូន​ថា ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​មិនល្អ​សោះ នៅក្នុង​ពិភពលោក​។ រថយន្ត​ដែល​គ្មាន​សុវត្ថិភាព និង​ការបើកបរ​ដ៏​អាក្រក់​អា​ក្រី​បានធ្វើ​ឲ្យ​ថៃ​មាន​ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ប្រមាណ ២​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ ពោលគឺ ៥០​នាក់​ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​។ មនុស្ស​ស្លាប់ និង មនុស្ស​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើ​ឲ្យ​ទំហំ​ខាតបង់​សេដ្ឋកិច្ច មាន​ប្រមាណ ១៥,៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២២​។​

​តៃកុង​ឡាន​ឈ្មោះ Samarn Chankut អាយុ​៤៨​ឆ្នាំ ត្រូវបាន​ប៉ូលិស ចោទប្រកាន់​ចំនួន​៤​ករណី ដូចជា​បើកបរ​មិន​ប្រយ័ត្ន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ (​ប្រឈម​ជាប់ពន្ធនាគារ​អតិបរមា​១០​ឆ្នាំ និង​/​ឬ​ពិន័យ​ជា​ប្រាក់​២០​ម៉ឺន​បាត​), បើកបរ​មិន​ប្រុងប្រយ័ត្ន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​និង​ទ្រព្យសម្បត្តិ (​ផាកពិន័យ​ពី ៤០០ ទៅ ១០០០ បាត​), បង្ក​របួសស្នាម​ដល់​អ្នកដទៃ​និង​មិន​ជួយ​ជនរងគ្រោះ (​ប្រឈម​ជាប់ពន្ធនាគារ​ពីមួយ​ខែ​ទៅ​បី​ខែ និង​/​ឬ​ពិន័យ​ជា​ប្រាក់ ២ ០០០​បាត​) និង​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​និង​ស្លាប់ (​ប្រឈម​ជាប់ពន្ធនាគារ​អតិបរមា​៣​ខែ និង​/​ឬ​ពិន័យ​ជា​ប្រាក់ ២ ០០០​បាត​)។មានសេចក្តីរាយការណ៍ថាក្រោយឧបទ្ទវហេតុឆេះឡានក្រុងដឹកសិ្សនេះអាជ្ញាថៃបានចេញការហាមមិនឲ្យឡានក្រុងបន្តធ្វើសកម្មភាពដឹកសិស្សចុះធ្វកម្មសិក្សាបន្តទៀត។a die trafice thai2 a die trafice thai5 a die trafice thai6 a die trafice thaia