» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11660 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701831 នាក់

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​របប​សឹក​មី​យ៉ាន់​ម៉ា ជ្រើសរើស​ផ្លូវ​ផ្សេង និង​បញ្ចប់​ជម្លោះ


​ប្រទេស​ឡាវ​៖ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Penny Wong នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែកក្កដា​នេះ​បាន​អំពាវនាវ​ឱ្យ​របប​សឹក​មី​យ៉ាន់​ម៉ា​ជ្រើសរើស​ផ្លូវ​ដើរ​ផ្សេង និង​បញ្ចប់ ការបង្ក្រាប​យ៉ាង​បង្ហូរឈាម​របស់ខ្លួន​លើ​ក្រុម​អ្នកប្រឆាំង ដោយ​និយាយថា​ស្ថានការណ៍​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ដែល​កំពុង​ហែកហួរ​ដោយសារ​សង្គ្រាម​មិនអាច​ទ្រាំទ្រ​ត​ទៀត​នោះទេ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​a aus 

​លោកស្រី Penny Wong ធ្វើការ​កត់សម្គាល់​បែបនេះ​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ នាឱកាស​ចូលរួម​ក្នុងជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។ លោកស្រី បាន​លើកឡើងថា «​មី​យ៉ាន់​ម៉ា​គឺជា​ក្ដីកង្វល់​មួយ​ដ៏​ធំ​របស់​អូស្ត្រាលី ដោយ​យើង​កំពុង​ឃើញ​វិបត្តិ​សេដ្ឋកិច្ច អស្ថិរភាព អសន្តិសុខ ការស្លាប់ និង​ការឈឺចាប់​បង្កឡើង​ដោយ ជម្លោះ​។ ជា​សារ​របស់ខ្ញុំ​ពី​អូស្ត្រាលី​ទៅកាន់​របប​សឹក នោះ​គឺ​អ្នក និង​ប្រជាជន​របស់​អ្នក​មិនអាច​ទ្រាំទ្រ​រួច​ត​ទៀត​នោះទេ ដូច្នេះ​យើង​ជំរុញ​ឱ្យ​ពួកគេ​ជ្រើសរើស​ផ្លូវ​ដើរ​ផ្សេង និង​ពិចារណា លើ​ផែនការ​សន្តិភាព​កង់​សង់​ស៊ី​ស​៥​ចំណុច​ដាក់ចេញ​ដោយ​អាស៊ាន​»​។​

​គួរ​បញ្ជាក់ថា ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន​ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន បាន​ជំរុញឱ្យមាន​ការធ្វើសកម្មភាព​តឹងរ៉ឹង​ប្រឆាំងនឹង​របប​សឹក​មី​យ៉ាន់​ម៉ា ខណៈ ថៃ​ព្យាយាម រៀបចំ​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​របស់​សឹក រួមទាំង​មេដឹកនាំ​មី​យ៉ាន់​ម៉ា​កំពុង​ជាប់ឃុំ លោកស្រី អោ​ង​សាន ស៊ូ​ជី​។ តាម​អង្គការសហប្រជាជាតិ ជម្លោះ​នៅ​មី​យ៉ាន់​ម៉ា​បាន​បង្ខំ​ឱ្យ​មនុស្ស ២.៧​លាន​នាក់​រត់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង ចាប់តាំងពី​រដ្ឋប្រហារ​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០២១​មក​៕

​