» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6849 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697020 នាក់

ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ផ្តើម​ពី​គោលនយោបាយ​រដ្ឋាភិបាល​ប្រ​ស៊ី​ល​លើ​វិស័យ​កសិកម្ម​ប្រធានាធិបតី​កូឡំប៊ី​សុំ​ជំនួយ​

 


​ប្រ​ស៊ី​ល​៖​អស់​រយៈពេល​៣​សប្តាហ៍​កន្លងផុត​ទៅហើយ ដែល​ភ្លើង​ឆេះ​ព្រៃ​បាន​រីក​រាលដាល ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន ដែល​គេ​ចាត់ទុកថា​ជា​សួត​របស់​ផែនដី​នោះ ស្ថិតក្នុង​ប្រទេស​ប្រេ​ស៊ី​នោះ ព្រោះថា​ព្រៃ​អា​ម៉ា​ហ្សូ​ន​បានផ្តល់​អុកស៊ីសែន​២០% ដល់​ផែនដី​សំរាប់​ទ្រ​ទរង់​ជីវិត​សព្វថ្ងៃនេះ ។​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​អាកាស​ប្រេ​ស៊ី​ល បានបញ្ជាក់​ឲ្យ​ដឹងថា រវាង​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ មាន​ចំនុច​ភ្លើងព្រៃ​ចំនួន ១៦៦៣​ចំណុច ថ្មី​បន្ថែមទៀត​។ ផ្សែងខ្មៅ​ខ្មួលខ្មាញ់ បាន​គ្របដណ្តប់​ពីលើ​ទីក្រុង​មួយចំនួន​នៅ​ប្រេ​ស៊ី​ល​។​a amazon 

​លោក​បុល​សូ​ណា​រ៉ូ ប្រធានាធិបតី​ប្រេ​ស៊ី​ល បានសម្រេច​បញ្ជូនទាហាន​ចំនួន​៤៣០០០​នាក់ ដើម្បី​ជួយ​ក្នុង​សកម្មភាព​ពន្លត់ភ្លើង​។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រេ​ស៊ី​ល បាន​លើកឡើងថា ប្រេ​ស៊ី​ល​ស្វាគមន៍​គ្រប់​ជំនួយ​ទាំងអស់ ដើម្បី​ជួយ​ស្រោចស្រង់​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​ប៉ុន្តែ​អំណាច​នៃ​ព្រះ​អគ្គី ហាក់​មិន​ថមថយ បណ្ដាលឱ្យ​ព្រៃ​រាប់ម៉ឺន​ហិកតា ត្រូវ​ហិនហោច និង​សត្វ​ជាច្រើន បាន​ងាប់​បន្តបន្ទាប់​គួរឱ្យ​សង្វេគ​។​

​ប្រទេស​មហាអំណាច​នានាពិសេសប្រទេសបារាំង កំពុងមាន​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ឆេះ​ព្រៃ​អាម៉ាស​ហ្សូ​ន ចំណែក​សហរដ្ឋអាមេរិក ក៏បាន​បញ្ចេញ​យន្តហោះ​ទៅ​ជួយ​ពន្លត់​ខ្លះ​ហើយ​ដែរ​។ គួរ​កត់សំគាល់ថា ភ្លើង​ឆេះ​ព្រៃ​មិនមែនជា​ប្រភព​តែមួយ នៃ​ការវិនាសហិនហោច​ព្រៃ​អា​ម៉ា​ហ្សូ​ន​នោះទេ​។

ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ដីព្រៃ​ចំនួន​១៩៧០០០​ហិកតា នៅ​ប្រទេស​កូ​ឡុំ​ប៊ី ត្រូវបាន​គេ​កាប់បំផ្លាញ​ធ្វើ​។ នៅ​ប្រេ​ស៊ី​ល​វិញ ការកាប់បំផ្លាញ​ព្រៃ​យក​ឈើ​លក់ និង​ការរានដី​ព្រៃ យក​ធ្វើ​កសិកម្ម ពិ​សំណាក់​ក្រុមហ៊ុន​ធំៗ ត្រូវបាន​រដ្ឋាភិបាល​ជំរុញ​លើកទឹកចិត្ត​។​

ទូរទស្សន៍​BBC​ចេញផ្សាយ នៅ​ថ្ងៃ​សៅរ៍​ទី​២៤​ខែសីហា​នេះ បាន​ឲ្យ​ដឹងថា​ភាគច្រើន​នៃ​ការ កើតហេតុ​អគ្គិភ័យ​ត្រូវបាន​គេ​រកឃើញថា ដោយសារតែ​ក្រុម​អ្នក​កាប់​ឈើ​និង​អ្នករត់ ការ​ដើម្បី​ឈូសឆាយដី​រាន​ដីព្រៃ​ដើម្បី​យក ទីធ្លា​ទាំង​នោះមក​ចិញ្ចឹមសត្វ​គោក្របី ហើយ​ជឿជាក់ថា​ការអនុវត្ត​បែបនេះ នៅតែ​កំពុង​បន្ត​កើនឡើង នៅក្នុង​ប្រទេស​នេះ​។​សមាគម​នាំចេញ​សាច់គោ​ប្រេ​ស៊ី​ល​ហៅ​កាត់​ថា Abiec បាន​និយាយថា​កាលពី​ឆ្នាំមុន​ប្រទេស​នេះ បាន​នាំចេញ​សាច់គោ​១,៦៤​លាន​តោន​ដែល ជា​បរិមាណ​ខ្ពស់បំផុត​ក្នុង ប្រវត្តិសាស្ត្រ​និង​បាន​បង្កើត​ប្រាក់ចំណូល បាន​ចំនួន ៦,៥៧ ពាន់​លាន​ដុល្លារ​ផងដែរ​៕

​ប្រជាជន​ប្រេ​ស៊ី​ល​រាប់ម៉ឺន​នាក់ បានចេញ​ធ្វើបាតុកម្ម បរិហារ​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក៏ដូចជា​ការកាប់បំផ្លាញ​ព្រៃឈើ​។​លោក Ivan Duque ប្រធានាធិបតី​កូ​ឡុំ​ប៊ី បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយបាន​អំពាវនាវ​សុំ​ជំនួយ​ពី​សហគម​អន្តរជាតិ ដើម្បី​ជួយ​ការពារ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ ជំនួយ​អាចធ្វើ​បាន ក្រោមរូបភាព​ជា​ជំនួយ​ថវិកា បច្ចេកទេស ការស្រាវជ្រាវ ឬ​គ្រឿង​បរិក្ខា ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​។ លោក​ក៏បាន​លើកឡើង​ផងដែរ អំពី​បំណង​ប្រមូល​ប្រទេស​ទាំងអស់ ដែល​ស្ថិត​នៅជាប់​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន ឲ្យ​រួមគ្នា​ធ្វើ​សេចក្តីប្រកាស​រួមមួយ ដើម្បី​ការពារ​ប្រព័ន្ធ​ជីវចម្រុះ នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដ៏​ធំ​មហិមា​នេះ​។​

​ដោយឡែក សមាជិកសភា​បារាំង​មួយចំនួន បាន​អំពាវនាវ​ឲ្យ​បង្កើត​មូលនិធិ​អន្តរជាតិ​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន ព្រមទាំង​ធ្វើការ​ដាំ​ដើមឈើ​ឡើងវិញ​។ នៅក្នុង​កិច្ចប្រជុំ​វេទិកា​កំពូល G7 ឯណោះ​វិញ លោក​ដូ​ណា​ល់ ត្រាំ និង លោក​បូរី​ស ច​ន​សុន បានស្នើ​ផ្តល់ជំនួយ ទៅកាន់​លោក​បុល​សូ​ណា​រ៉ូ​។​a amazon1 a amazon2 a amazon3 a amazon4 a amazon5 a amazon6 

 


​