» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2954 នាក់

ម្សិលមិញ 5544 នាក់

សរុប 13944051 នាក់

រឿង​កូរ៉េខាងជើង​ត្រាំ​ចេញ​យន្តហោះ​ពី​វៀតណាម​ដៃទទេ​តែ​បាន​កុងត្រា​ពី​វៀតណាម​២១​ពាន់​លាន​ដុល្លារ​អាមេរិក​

 

​វៀតណាម​៖​យន្តហោះ​ពិសេស​( Air Force One) បាន​នាំ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ ណ​យ​បៃ (Noi Bai) ក្នុង​ទីក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម​ហើយ នៅវេលា​ម៉ោង ៤៖០០​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅតែ​ក៏​លោក គីម ជុង​អ៊ុន វិញ​មិនទាន់​ចេញទៅ​ប្រទេស​កំណើត​វិញ​ទេ​តែ នៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​វៀតណាម​សិន ។a kim tram6

នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន​វៀតណាម VNExpress នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jung Un បាន​ជួបគ្នា​ក្នុងជំនួប​លើក​ទី ២ ក្នុង​ថ្ងៃ​ពុធ​នេះ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

ទូរទស្សន៍ CNN បាន​ផ្សព្វផ្សាយ​ព័ត៌មាន ថា លោក​ប្រធានាធិបតី ត្រាំ បាន​ថ្លែងថា លោក​មិនបាន​ប្តេជ្ញា ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៣ រវាង​រូបលោក និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅពេលដែល​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅក្នុង​ទីក្រុង​ហាណូយ ។​“​យើង​នឹង​គិតថា ថា​តើ វា​កើតឡើង ឬ​យ៉ាងណា វា​នឹង​កើតឡើង​” ។​តែបើ​តាម​លោក​ត្រាំ​ទទួលបាន​ការធានា ប្តេជ្ញាចិត្ត​បន្ត​ពី​លោក គីម នៅក្នុង​អំឡុងពេល អាហារ​ពេល​កាលពី​ល្ងាច​ថ្ងៃ​ពុធ ដើម្បី​បញ្ឈប់​ការសាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ ។​លោក ត្រាំ បាន​ថ្លែងថា “​គាត់​នឹងមិន​ធ្វើតេស្ត​រ៉ុក្កែត និង​នុយក្លេអ៊ែរ​នោះទេ​។ “​ខ្ញុំ​ទុកចិត្ត​គាត់ ហើយ​ខ្ញុំ​ថា​តាម​គាត់ ខ្ញុំ​សង្ឃឹមថា វា​ជា​ការពិត​” ។

នៅ​អំឡុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ មុននឹង​ចូលរួម​ជំនួប​ជាមួយ​លោក ត្រាំ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​ជាការ​ឆ្លើយតប​ទៅនឹង​អ្នកសារព័ត៌មាន​ម្នាក់​ដែល​បាន​សួរថា តើ​លោក​មានបំណង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ដែរ ឬទេ​? លោក គីម បានបញ្ជាក់​នាឱកាស​នោះ​យ៉ាង​ដូច្នេះ​ថា «​បើ​ខ្ញុំ​មិន​ចង់​រំសាយ​អាវុធ​នុយក្លេអ៊ែរ ខ្ញុំ​មិនបាច់​មកកាន់​ទីនេះ​ទេ​»​។​a kim tram1 

លោក​ម៉ៃ​ប៉ូ​ម​ពី​អូ​( Mike Pompeo) រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​ប្រាប់​កាសែត​ថា​៖​សម្រាប់​ការចរចារ​​លោក ត្រាំ បាន​ថ្លែងថា លោក គីម បាន​សន្យាថា លោក​នឹងមិន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ ឬ​រ៉ុក្កែត​នាពេល​អនាគត​នោះទេ ។​

​លោក ត្រាំ បានលើកឡើង​អំពី​មេដឹកនាំ​កូរ៉េខាងជើង​ថា “​គាត់​មាន​ចក្ខុវិស័យ​ជាក់លាក់ ហើយ​វា​មិនមែនជា​ចក្ខុវិស័យ​របស់​យើង​ទេ ប៉ុន្តែ​វា​កាន់តែ​ជិតស្និទ្ធ​ជាង​កាល​ពីមួយ​ឆ្នាំមុន ហើយ​ខ្ញុំ​គិតថា នៅ​ទីបំផុត យើង​នឹង​ទៅដល់​ទីនោះ​” ។ “​សម្រាប់​ដំណើរ​ទស្សនកិច្ច​ពិសេស​នេះ យើង​បាន​សម្រេចចិត្តថា យើង​ត្រូវ​ដើរ​” លោក ត្រាំ បាន​ទទួលស្គាល់ថា មាន​គម្លាត​រវាង​ភាគី​ទាំងពីរ ហើយ​បាន​ថ្លែងថា លោក គីម មាន​ឆន្ទៈ​ក្នុង​ការដក​អាវុធ​នុយក្លេអ៊ែរ​ផ្នែក​មួយចំនួន​នៃ​ប្រទេស​របស់លោក​ដែល “​មិន​សំខាន់​ជាង​អ្វីដែល​យើង​ចង់បាន​”​។​លោក Pompeo បាន​បន្តទៀតថា ការចរចារ​នេះ​នឹង​ត្រូវការ​ពេលវេលា ។​

​លោក​បាន​ថ្លែងថា “​ជាទូទៅ ពួកគេ​ចង់បាន​ការដាក់​ទណ្ឌកម្ម​ទាំងស្រុង ហើយ​យើង​មិនអាច​ធ្វើ​បានទេ ។​​លោក ត្រាំ បាន​បន្ថែមថា “​យើង​មិន​បោះបង់​អ្វី​ទេ​” គាត់​បាន​ថ្លែងថា គាត់​ទន្ទឹងរង់ចាំ​កិច្ចចរចា​នាពេល​អនាគត​ជាមួយ​កូរ៉េខាងជើង ។ ពួកគេ​មាន​សក្ដានុពល​យ៉ាងច្រើន​មិនគួរ​ឱ្យ​ជឿ ។​

​ទោះបីជា​មិនមាន​សេចក្តីប្រកាស​ព​តិ​មាន​រួម​ឬ​កុងត្រា​ណាមួយ​ជាមួយ​លោក​គីម​ជុង​អ៊ុន​តែ​សម្រាប់​អាមេរិក​ទទួលបាន​កុងត្រា​ជំនួញ​ដ​ធំ​មួយ​ជាមួយ​រដ្ឋាភិបាល​ម្ចាស់ផ្ទះ​។​​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល​ត្រាំ និង ប្រធានាធិបតី​វៀតណាម ង្វៀន ភូ​ត្រុ​ង អបអរសាទរ​ការចុះ​ហត្ថលេខា​រវាង​អគ្គនាយក Boing Kevin MCAllister ជាមួយ អគ្គនាយិកា​ក្រុមហ៊ុន Vietjet ង្វៀន​ធី​ភឿង​ថាវ នៅក្នុង​វិមាន​ប្រធានាធិបតី កាលពី​ថ្ងៃ​ពុធ ទី ២៧ កុម្ភៈ ២០១៩ កន្លងទៅនេះ នៅក្នុង​ក្រុង​ហាណូយ ប្រទេស​ស​វៀតណាម ។a kim tram5 

ក្រុមហ៊ុន Vietjet ដែល​ល្បីល្បាញ​ដោយមាន​នារី​បំរើ​ស្អាតៗ​ពាក់​ប៊ី​គី​នី បំរើ​លើ​យន្តហោះ​នោះ បាន​បញ្ញា​ទិញ​យន្តហោះ​ប៊ូ​អ៊ីង Boeing 737 ចំនួន ១០០ គ្រឿងក្នុង​តម្លៃ ១២ ៧០០ លាន​ដុល្លារ​អាមេរិក ។ ក្រុមហ៊ុន​យន្តហោះ​ឯកជន​វៀតណាម​មួយទៀត គឺ​ក្រុមហ៊ុន Bamboo ក៏បាន​បញ្ជា​ទិញ​យន្តហោះ Boeing 787 ចំនួន ១០ គ្រឿង​ផងដែរ ។ គេ​បានអោយដឹងថា នៅក្នុង​ជំនួប​រវាង​លោក​ត្រាំ និង លោក​ត្រុ​ង កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ ទំហំ​ពាណិជ្ជកម្ម​ដែល​ប្រទេស​វៀតណាម​បានទទួល​ទិញ​ពី​អាមេរិក​មាន​ចំនួន​ទាំងអស់​ជាង ២១ ០០០ លាន​ដុល្លារ ។​កិច្ចសន្យា​នេះ​បាន​កើតឡើង​ក្រោយពី​ក្រុមហ៊ុន​អាកាសចរ​វៀតណាម​ទទួលបាន​ការទទួលស្គាល​ថា​ជា​ក្រុមហ៊ុន​មាន​ស្តង់ដារ​អន្តរជាតិ​ពី​អាមេរិក​។​a kim tram a kim tram4 a kim vna a kim vnt