» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2051 នាក់

ម្សិលមិញ 8227 នាក់

សរុប 14128932 នាក់

នារី​ឥណ្ឌា​វណ្ណៈ​ទាប​ម្នា​ក់ត​រូ​វ​បាន​ពួក​បុរស​វណ្ណៈ​ខ្ពស់​រំលោភ​រងរបួស​រហូត​ស្លាប់​

 

​ប្រទេស​ឥណ្ឌា​៖​នារី​វ័យ​ជំទង់​ម្នាក់​មកពី​វណ្ណៈ​ដា​លី​ត​ត្រូវបាន​បុរស​វណ្ណៈ​ខ្ពស់​ចំនួន​៤​នាក់​ចាប់រំលោភ​រហូតដល់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​កញ្ញា​។​
​ព័ត៌មាន​ស្តីពី​ការចាប់រំលោភ​នេះ​បាន​បង្ក​កំហឹង​ក្នុងចំណោម​សកម្មជន អ្នកនយោបាយ​និង​សូម្បីតែ​ក្រុម​តារាភាពយន្ត​បូលីវូត​។​ពួក​វណ្ណៈ​ដា​លី​ត​ចំនួន​២០០​លាន​នាក់​នៅ​ឥណ្ឌា​រង​ការរើសអើង​និង​ការរំលោភបំពាន​ជា​យូរ​មកហើយ ហើយ​ពួក​អ្នកធ្វើ​យុទ្ធនាការ​និយាយថា ការវាយប្រហារ​និង​រំលោភ​បែបនេះ​បាន​កើនឡើង​ក្នុងអំឡុង​ប្រទេស​ជួប​វិបត្តិ​កូ​វីដ​១៩​ដ៏​អាក្រក់​អា​ក្រី​ជាងគេ​ក្នុង​លោក​។​a india rap1 

​តាម​បណ្តឹង​ប្តឹង​ដោយ​គ្រួសារ​នាង​ទៅកាន់​ប៉ូលិស​បាន​ឲ្យ​ដឹងថា​នារី​រងគ្រោះ​វ័យ​១៩​ឆ្នាំ​ត្រូវបាន​វាយដំ​យ៉ាង​ព្រៃផ្សៃ​នៅក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែ​ស កាលពី​ថ្ងៃ​១៤​កញ្ញា ។​ជនជាប់ចោទ​ទាំង​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​និង​ប្រឈម​ការចោទប្រកាន់​ពី​ម​ទ​មនុស្សឃាត​។​ជនរងគ្រោះ​ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ​មូលដ្ឋាន​មួយ មុន​ត្រូវបាន​បញ្ជូន​ទៅកាន់​ពេទ្យ​ធំ​នៅ​ក្រុង​ញូ​វ​ដេល្លី​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​កញ្ញា តែ​ស្ថានភាព​របួស​របស់​នាង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​និង​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​កញ្ញា​។​


​កាលពី​ប៉ុន្មាន​ខែ​មុន​មាន​បុរស​៤​នាក់​ត្រូវបាន​ចាប់​ព្យួរ​ក​ដោយសារតែ​ចាប់រំលោភ​បូក​និង​សម្លាប់​និស្សិត​ស្រី​ម្នាក់​យ៉ាង​កម្រោល​នៅលើ​រថយន្តក្រុង​ក្នុង​ទីក្រុង​ញូ​វ​ដេល្លី​កាលពី​ឆ្នាំ​២០១២​។​​ពួក​តារាភាពយន្ត​បូ​លី​វីត តារា​កីឡា​គ្រិ​ក​ឃិត​និង​សកម្មជន​ស្ត្រី បាន​ចេញមក​បញ្ចេញមតិ​នៅក្នុង​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត​ដើម្បី​ថ្កោលទោស​អំពើ​ព្រៃផ្សៃ​នេះ​។​

​សកម្មជន កា​វី​តា គ្រី​សណាន់ បាន​និយាយថា ការវាយប្រហារ​នេះ​ឆ្លុះបញ្ចាំង​រូបភាព​ធំ​ឡើង​នៃ​អំពើហិង្សា​ជា​ប្រព័ន្ធ​លើ​ស្ត្រី​វណ្ណៈ​ដា​លី​ត​។​​តាមពិត​ស្ត្រី​នៅ​ឥណ្ឌា​ទទួលរង​ការរំលោភ​ផ្លូវភេទ​ក្នុង​កំរិត​ប្រកាសអាសន្ន មិន​ថា​គេ​នៅក្នុង​វណ្ណៈ​ណា​ទេ​។​ការចាប់រំលោភ​ជិត​៣៤.០០០​ករណី​ត្រូវបាន​រាយការណ៍​នៅ​ឆ្នាំ​២០១៨​នៅក្នុង​ប្រទេស​នេះ ។​​ព្រី​យ៉ាន់​កា គ​ន្ធី​រ សមាជិកសភា​បក្សប្រឆាំង បាន​បន្ទោស​ការវាយប្រហា​រ​នេះ​លើ​ស្ថានភាព​ច្បាប់​និង​សណ្តាប់ធ្នាប់​កាន់តែ​ចុះ​អន់ថយ​ទៅ​នៅក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែ​ស ដែល​គ្រប់គ្រង​ដោយ​គណបក្ស​របស់​នាយ​ក​រដ្ឋមន្ត្រី ណា​រេ​ន​ដ្រា ម៉ូ​ឌី​៕a india rap