» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10541 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700712 នាក់

​រុស្ស៊ី​ប​ញ្ជុ​នក​ប៉ាល់​យោធា​ធ្វើ​សមយុទ្ធ​ជាមួយ​ទ​ព័​ភូមា​ក្នុងពេល​ចិន​ក្តៅ​អ្នក​គប់​គ្រាប់បែក​ចូល​កុងស៊ុល​

​ប្រទេស​មី​យ៉ាន់​ម៉ា​៖​ប្រទេស​ចិន​បាន​សម្តែង​ការ​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​លើ​ស្ថាន​កុងស៊ុល​របស់ខ្លួន​នៅ​ទីក្រុង Mandalay ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​សុក្រ​ទី​១៨​តុលា​សប្តាហ៍​មុន និង​បាន​ជំ​រុញឱ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចាប់ខ្លួន​ជនល្មើស​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា ឆ្នាំ ២០២៤​បាន​ឲ្យ​ដឹងថា​៖​ការវាយប្រហារ​នេះ​បានកើត​ឡើង​ក្នុងពេលដែល​មានការ​កើនឡើង នៃ​អារម្មណ៍​ប្រឆាំង​ចិន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ចិន​បានដាក់​សម្ពាធ​លើ​ក្រុម​ឧទ្ទាម​ឱ្យ​បញ្ឈប់​ការប្រយុទ្ធ​ប្រឆាំងនឹងរ​បប​យោធា​។​a russy burma 

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lin Jian បាន​ថ្លែងថា ការវាយប្រហារ​នេះ​មិនបាន​បណ្តាលឱ្យមាន​អ្នកស្លាប់​ទេ ប៉ុន្តែ​បាន​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ស្ថាន​កុងស៊ុល​។ លោក Lin បាន​បន្តថា ចិន​បាន​សម្តែង​ការតវ៉ា​យ៉ាងខ្លាំង​ទៅកាន់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា និង​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ និង​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ទៅលើ​ជនល្មើស​។​​ស្ថាន​កុងស៊ុល​ចិន​បានចេញ​ការព្រមាន​ដល់​ពលរដ្ឋ អាជីវកម្ម និង​ក្រុម​ទាំងអស់​របស់ខ្លួន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​សន្តិសុខ​។​

​មានការ​កត់សម្គាល់ថា​សម្ពាធ​របស់​ចិន​លើ​ក្រុម​ឧទ្ទាម និង​ដំណើរ​ទស្សនកិច្ច​កាលពី​ខែសីហា​របស់​រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​មើលឃើញថា​ជាការ​គាំទ្រ​ដល់​របប​យោធា​។ នេះ​បានធ្វើឱ្យ​មានការ​រិះគន់​ពី​សំណាក់​សកម្មជន និង​ប្រជាជន​មួយចំនួន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​យល់ថា​ចិន​កំពុង​រារាំង​ដល់​ការតស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​។​

​ជាមួយគ្នា​នោះដែរ នាវា​យោធា​រុ​ស្ស៉ី​មួយក្រុម បានធ្វើ​ដំណើរ​មកដល់​ប្រទេស​អាស៊ាន​មួយ​នេះ ដើម្បី​ចូលរួម​ការធ្វើ​សមយុទ្ធ​យោធា​ដែនសមុទ្រ ជាមួយ​កងទ័ពជើងទឹក​នៃ​របប​សឹក​មី​យ៉ាន់​ម៉ា​។ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា ឆ្នាំ​២០២៤​បាន​ផ្សាយ​ថា​សារព័ត៌មាន Global New Light of Myanmar បាន​និយាយថា នាវា​យោធា​រុ​ស្ស៉ី​សរុប​ចំនួន​៥​គ្រឿង មកពី​កងកម្លាំង​ជើង​ទឹក​រុ​ស្ស៉ី​ប្រចាំ​តំបន់​ប៉ា​ស៉ី​ហ្វិ​ក បានធ្វើ​ដំណើរ​មកដល់​កំពង់ផែ Thilawa នៃ​ទីក្រុង Yangon កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែតុលា ដើម្បី​ចូលរួម​ការធ្វើ​សមយុទ្ធ​សន្តិសុខ​ដែនសមុទ្រ​រួមគ្នា​ជា​លើក​ទី​២ រវាង​មី​យ៉ាន់​ម៉ា​និង​រុ​ស្ស៉ី​។​សមយុទ្ធ​យោធា រួមមាន​ការបាញ់​គ្រាប់​ពិត នៅ​ដែនទឹក ក្នុង​ភាគ​ខាងជើង​សមុទ្រ Andaman ចាប់ពី​ថ្ងៃទី​២០ ដល់ទី​២៤ ខែតុលា​។ កងទ័ពជើងទឹក​មី​យ៉ាន់​ម៉ា​និង​រុ​ស្ស៉ី ធ្លាប់បាន​រួមគ្នា​ធ្វើ​សមយុទ្ធ​យោធា នៅ​សមុទ្រ Andaman កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​គួរ​បញ្ជាក់ថា រួមជាមួយ​ចិន រុ​ស្ស៉ី​គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ របប​សឹក​មី​យ៉ាន់​ម៉ា ដោយបាន​ផ្តល់​សព្វាវុធ និង​ការគាំទ្រ​ផ្នែក​ការទូត ស្រប​ពេលដែល​យោធា ជួប​ការលំបាក​ក្នុងការ​បង្ក្រាប ចលនា​បះបោរ​ប្រដាប់អាវុធ ដែល​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​របស់ខ្លួន កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​។ ប្រមុខ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា លោក Min Aung Hlaing ធ្លាប់បាន​ធ្វើដំណើរ​ទៅ​ប្រទេស​រុ​ស្ស៉ី​ប៉ុន្មាន​លើក ក្នុងនោះ​រួមមាន​ទាំង​ជំនួប​ជាមួយ ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ឆ្នាំ​២០២២ ផងដែរ​។​

​ក្រៅពី​ចិន រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​មួយទៀត ដែល​បាន​គាំទ្រ​ទាំង​ផ្នែក​កា​ទូត និង ផ្នែក​យោធា ដល់​របប​សឹក​ភូមា​។ រុស្ស៊ី​បាន​ផ្គត់ផ្គង់​សព្វាវុធ​ដល់​កងទ័ព​ជើង​អាកាស​ភូមា រួមមាន​យន្តហោះ​ចម្បាំង ប្រភេទ Sukhoi Su-30, MiG-29 និង Yak​។ រុស្ស៊ី​ក៏​ធ្លាប់​ចេញមុខ​គាំទ្រ​របប​សឹក​ភូមា​ក្នុង​ការរៀបចំ​ការបោះឆ្នោត​របស់​ភូមា ដែល​ត្រូវ​ប្រព្រឹត្តទៅ នៅ​ឆ្នាំ​២០២៥​។ ជាការ​តបស្នង​សងគុណ​ចំពោះ​រុស្ស៊ី ភូមា​បានប្រកាស​គាំទ្រ​ការឈ្លានពាន​របស់​រុស្ស៊ី នៅ​អ៊ុយ​ក្រែ​ន​។​

​លោក មីន អ៊ុង​ឡាំង បានធ្វើ​រដ្ឋប្រហារ​យោធា ឡើងកាន់​អំណាច​ដឹកនាំ​ប្រទេស​ភូមា នៅ​ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមក​ពេល​បច្ចុប្បន្ននេះ​។ នៅ​ដើមខែ​តុលា​នេះ ប្រភព​ស្និទ្ធ​នឹង​យោធា​ភូមា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា លោក មីន អ៊ុង​ឡាំង​គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ចិន នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខនេះ ដែលជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​របស់លោក​នៅ​ប្រទេស​ចិន គិត​ចាប់តាំងពី រដ្ឋប្រហារ​នៅ​ភូមា​។​

​ទន្ទឹម​និង​ការធ្វើ​សមយុទ្ធ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​ចំនួន​១១​នាក់ បន្ទាប់ពី​ទូក​ផ្ទុក​លើស​ទម្ងន់​ផ្ទុក​មនុស្ស​ប្រហែល​៣០​នាក់​បាន​លិច​នៅក្នុង​សមុទ្រ Andaman ឆ្នេរសមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​ការចេញ​ការចេញផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​របស់​មី​យ៉ាន់​ម៉ា​ដែល​ដកស្រង់​សម្ដី​ប្រជាពលរដ្ឋ​។​​យោងតាម​សង្ឃដីកា​របស់​ព្រះសង្ឃ​មួយអង្គ​មកពី​ភូមិ Kyauk Kar ភាគខាងត្បូង​នៃ​តំបន់ Tanintharyi បាន​មាន​សង្ឃដីកា​ថា​៖ «​យើង​បាន​រកឃើញ​សាកសព ១០ នាក់​កាលពី​យប់មិញ និង​មួយ​នៅ​ព្រឹក​នេះ​»​។​

​ទូក​នេះ​បាន​ដឹក​មនុស្ស​ដែល​ភាគច្រើន​ជា​សិស្ស​កំពុង​ត្រឡប់មក​ទីក្រុង Myeik នេះ​បើ​យោងតាម​ព្រះសង្ឃ​ដែល​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ គាត់​បាន​ឲ្យ​ដឹងថា «​ទូក​នេះ​បាន​ចាក​ចេញពី​ភូមិ​នៅ​ម៉ោង​៩​យប់ និង​បាន​ផ្ទុក​លើស​ទម្ងន់​ដែល​បណ្ដាល​ឲ្យ​លិច​»​។ បន្ទាប់ពី​ការរកឃើញ​នេះ​អ្នកភូមិ​បាន​បូជាសព​ទាំង ១១ នាក់ ហើយ​ក្រុម​ជួយសង្គ្រោះ​ក្នុង​តំបន់​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​បន្តទៀត​។ ព្រះសង្ឃ​អង្គ​នេះ​បាន​បញ្ជាក់ថា សាកសព​ដែល​បាន​រកឃើញ​នោះ​មិនមែនជា​សិស្ស​ទេ​។​a boat burma a russy burma1 
​