» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11274 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701445 នាក់

ជនជាតិ​ថៃ ដែល​ត្រូវបាន​ដោះលែង​ចេញពី​ចំណាប់ខ្មាំង​នៅ​ហ្កា​ហ្សា ទៅដល់​ទីក្រុង​បាងកក​


​ប្រទេស​ថៃ​៖ ក្រុមគ្រួសារ​សាច់ញាតិរ​បស់​ពលករ​ថៃ​ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​នៅក្នុង​តំបន់​ហ្កា​ហ្សា​អស់​រយៈពេល​ជាង​១​មួយឆ្នាំ​កន្លងមក បានធ្វើ​ដំណើរ​មកដល់​ទីក្រុង​បាងកក នៅ​ថ្ងៃអាទិត្យ ទី​៩ ខែកុម្ភៈ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​a gaza thai2 

​ជនជាតិ​ថៃ​ទាំង​៥​នាក់ បាន​ញញឹម​នៅពេល​ពួកគេ​បាន​ដើរ​ចេញពី​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ក្នុង​ទីក្រុង​បាងកក ក្រោយ​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព កាលពី​ថ្ងៃទី​៣០ ខែមករា ក្រោម ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​មួយ​រវាង​អ៉ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស​។ ជនជាតិ​ថៃ​ទាំង​៥​នាក់​នេះដែរ​ត្រូវ​បានទទួល​ស្វាគមន៍​ពី​មនុស្ស​មួយក្រុម​តូច ដែល​រួមមាន​សាច់ញាតិ និង​ក្រុមមន្ត្រី​មកពី​ក្រសួងការបរទេស​ថៃ​។ ព្រម​ពេល​ជាមួយគ្នា មន្ត្រី​ម្នាក់​មកពី​ក្រសួង​ការងារ​ថៃ បានឱ្យដឹង​នៅ​ថ្ងៃអាទិត្យ​ដែរ​ថា​ជនជាតិ​ទាំង​៥​នាក់​ខាងលើ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ម្នាក់ ១៨ ០០០​ដុល្លារ រួមជាមួយ​ប្រាក់បៀវត្ស​ប្រចាំខែ ៩០០​ដុល្លារ រហូតដល់​ពួកគេ​មាន​អាយុ ៨០​ឆ្នាំ ដើម្បី​ធានាថា​ពួកគេ​នឹងមិន​ត្រឡប់​ទៅកាន់​ប្រទេស​អ៉ី​ស្រា​អែល​វិញ​។​

​គួរ​បញ្ជាក់ថា នៅពេល​ក្រុម​ហា​ម៉ាស​វាយប្រហារ​លើ​អ៉ី​ស្រា​អែល កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៣ ជនជាតិ​ថៃ ៣១​នាក់ ត្រូវបាន​ចាប់ពង្រត់​ជា​ចំណាប់ខ្មាំង ហើយ​ក្នុងចំណោម​ពួកគេ មាន ២៣​នាក់​ត្រូវបាន​ដោះលែង​កាលពី​ចុងឆ្នាំ​២០២៣ និង​មាន​២​នាក់​ត្រូវបាន​បញ្ជាក់ថា​បាន​ស្លាប់​កាលពី​ខែឧសភា ឆ្នាំ​២០២៤ ខណៈ​ជនជាតិ​ថៃ​ម្នាក់ទៀត ត្រូវបាន​គេ​ជឿជាក់ថា កំពុងស្ថិត​ក្នុង​តំបន់​ហ្កា​ហ្សា​នៅឡើយ​៕a gaza thai a gaza thai1 a gaza thai3 

​