» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2139 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141321 នាក់

ការបែកបាក់​ដណ្តើម​ឥ​ទ្ធី​ពល​ផ្ទៃក្នុង​ធ្វើ​ឲ្យ​សន្តិសុខ​ប្រទេស​សេរី​លង្កា​ចុះខ្សោយ​!?

 


​សេរ​រី​លង្កា ៖ មាន​ករណី​ផ្ទុះ​កើតឡើង​នៅ​ស្រីលង្កា​ទៀតហើយ​នៅ​ថ្ងៃទី​២៥​មេសា ខណៈដែល​សន្តិសុខ​កំពុង​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​បំផុត ហើយ​ប្រធានាធិបតី បង្ខំ​អោយ​មេទ័ព និង​មេប៉ូលីស​ចុះ​ចេញពី​តំណែង​នោះ​។​សំឡេង​ផ្ទុះ​ត្រូវបាន​លាន់ឮ​ចេញពី ដី​វាល​មួយកន្លែង​នៅ​ពីក្រោយ​អគារ​តុលាការ ក្នុង​ទីក្រុង​ភូ​ហ្គោ​ដា (Pugoda) ដែលមាន ចម្ងាយ ៤០​គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​ទីក្រុង​កូឡុំបូ​។ នេះ​បើតាម​ការចេញផ្សាយ​នៅមុននេះ បន្តិច​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែមេសា ឆ្នាំ​២០១៩​។​a bom kill1 

​កាលពី​ថ្ងៃទី​២១​មេសា​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​កន្លែង​នៅ​ស្រីលង្កា បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ប្រមាណ​៣៦០​នាក់ ហើយ​រងរបួស​ជាង​៥០០​នាក់​។ នៅ​ស្រីលង្កា ប៉ូលិស​អាំងទែរ​ប៉ូល បាន​ឆ្លើយតប​ជា​វិជ្ជមាន ទៅនឹង​សំណើសុំ​ជំនួយ​របស់​អាជ្ញាធរ​ក្រុង​កូឡុំបូ​។ អាំងទែរ​ប៉ូល បានសម្រេច​ពង្រឹងកម្លាំង និង​ផ្តើម​បញ្ជូន​ក្រុម​អ្នក​អង្កេត​ឱ្យ​ចុះទៅ​កន្លែងកើតហេតុ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អង្គការ​ប៉ូលិស​អន្តរជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម ឬ​អាំងទែរ​ប៉ូល​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​បែបនេះ ត្រូវគេ​បន្ទោស​ទៅលើ​ថ្នាក់ដឹកនាំ​ប្រទេស ដែល​បែកបាក់​គ្នា និង​ធ្វើ​ការមិនចុះសម្រុង​គ្នា ពិសេស​គឺ​ការប្រកាន់​បក្សពួក រវាង​នាយករដ្ឋមន្ត្រី Ranil Wickremesinghe និង​ប្រធានាធិបតី​ស្រីលង្កា​បង្ក​ឲ្យ​មានការ​មើលបំណាំ​គ្នា​ខាង​សន្តិសុខ​។ មួយទៀត គឺ​ដោយសារតែ​ជម្លោះសាសនាផងដែរ​។

មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងការពារជាតិ​ស្រីលង្កា ធ្លាប់​លើកឡើងថា ការ​បំផ្ទុះ​គ្រាប់បែក​លើ​វិហារ​គ្រិស្តសាសនា​និង​សណ្ឋាគារ​នៅ​ស្រីលង្កា ជាការ​សងសឹក ចំពោះ​ការវាយប្រហារ​លើ​វិហារ​អ៊ីស្លាម នៅ​នូ​វែ​ល​ហ្សេ​ឡង់ កាលពី​ខែ​មុន​។ នៅ​ថ្ងៃ​ពុធ ទី​២៤​មេសា ប៉ូលីស​បាន​ចាប់ខ្លួន ជនសង្ស័យ​ចំនួន​១៨​នាក់​បន្ថែមទៀត គឺ​បន្ទាប់ពី​បាន​ឃាត់ខ្លួន មនុស្ស ៤០ នាក់​រួចហើយ តាំងពី​ថ្ងៃកើតហេតុ ថ្ងៃអាទិត្យ​នោះមក​។

​អាជ្ញាធរ​ស្រីលង្កា បាន​តម្រុយ​ច្រើន និង​បាន​សន្និដ្ឋាន​ចំពោះ​ក្រុម​ឧទ្ទាម​ភេរវ​និយម អ៊ី​ន​ធី​ជេ NTJ ។ ​គេ​រកឃើញ​សាកសព​បុរស​ម្នាក់ ដែល​​គេ​ស្គាល់​ថា ជា​បក្សពួក​របស់​ក្រុម អ៊ី​ន​ធី​ជេ នេះឯង​។ប៉ុន្តែ ក្រុម​អ៊ីស្លាម​ជ្រុលនិយម​នេះ គ្មាន​បានចេញ​មុខមក​អះអាងថា​ការ​បំផ្ទុះ​គ្រាប់បែក ពីថ្ងៃ​ទី​២១​មេសា​នោះ ថា​ជា​ស្នាដៃ​របស់​ក្រុម​ខ្លួន​ទៅវិញ​។ ក្រុម​អង្គការ​រដ្ឋ​ជី​ហាត ដែល​ប្រភព​ធំ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ឯណោះ បានប្រកាស​ទទួលស្គាល់​ថា​ជា​ទង្វើ​របស់ខ្លួន ហើយ​ថែមទាំង​បាន​ផ្សព្វផ្សាយ​រូបថត​នៃ​វីរជន​ក្រុម​ខ្លួន​ចំនួន ៨ នាក់​ផង​។

អ្នកជំនាញ​ផ្សេងទៀត ដូចជា​លោក វី​ក្រាម រាជា​កុមារ Vikram Rajakumar ជា​អ្នក​ប្រឹក្សា​ខាង​សន្តិសុខ​និង​ខាង​ទប់ស្កាត់​ភេរវកម្ម លោក​បាន​ស្រាវជ្រាវ ស្គាល់​បុរស​ម្នាក់ នៅក្នុង​ចំណោម​មនុស្ស​ទាំង​៨​នាក់ ដែល​ក្រុម​អង្គការ​រដ្ឋ​ជី​ហាត បង្ហោះ​ផ្សាយ​រូបថត​នោះ​។ តាម​អ្នកជំនាញ​ដដែល​, បុរស​ម្នាក់​នោះ​ឈ្មោះ ហ្ស៉ា​ហ្រា​ម ហា​ស្ស៊ី​ន Zahram Hashim គឺជា​សមាជិក​របស់​ក្រុម អ៊ី​ន​ធី​ជេ ដែល​រូបគេ​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំងណាស់​ជាមួយ​ក្មេងៗ​និង​យុវជន​អ៊ីស្លាម​។ បុរស​នេះ អាច​អូសទាញ​និង​បំពាក់បំប៉ន​យុវជន​ឲ្យ​ល្លង់​ជឿ ហើយនឹង​អាច​ជំរុញ​ឲ្យ​យុវជន​ធ្វើ​អ្វីៗ ដែល​គេ​ហៅថា «​ដើម្បី​ការពារ​សាសនា​អ៊ីស្លាម​»​ថែម​ទៀតផង​។​

​អ្នកជំនាញ​ដដែល បញ្ជាក់ថា ក្រុម​ភេរវជន​និយម អ៊ី​ន​ធី​ជេ NTJ មាន​ខ្សែបណ្តាញ​នៅ​ច្រើន​ប្រទេស ដូចជា នៅ​ឥណ្ឌា នៅ​អា​រ៉ា​បី​សា​អូឌីត និង​នៅ​ស្រីលង្កា​ជាដើម ដែល​ក្រុម​នេះ អះអាង​ខ្លួនឯង​ថា មាន​គោលដៅ​ការពារ និង​មើល​ការខុសត្រូវ ចំពោះ​ជន​អ៊ីស្លាម​លើ​ពិភពលោក​។

សូមបញ្ជាក់ថា៖​កំណត់ហេតុ​របស់​ប៉ូលិស​ស្រីលង្កា នៅ​ថ្ងៃទី ៤​មេសា បានសរសេរថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បរទេស (​ឥណ្ឌា និង​អាមេរិក​)​បាន​ជូនដំណឹង ប្រាប់​ចារកិច្ច​ស្រីលង្កា​ពី​លទ្ធភាព​កើតមាន​ភេរវកម្ម​អត្តឃាត ប្រឆាំង​ព្រះវិហារ កន្លែង​ទេសចរណ៍​។ ៥​ថ្ងៃក្រោយ ក្រសួងការពារជាតិ​បាន​បញ្ជូន​ដំណឹង​នេះ ទៅ​មេ​ប៉ូលិស​ស្រីលង្កា ដោយ​ភ្ជាប់​ទៅជា​មួយ ឯកសារ​មានឈ្មោះ ជនសង្ស័យ និង​ឈ្មោះ​ក្រុម​ដែល​រៀប​គម្រោង​ធ្វើ​ភេរវកម្ម គឺ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម NTJ​។

តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោក Rajitha Senaratne នៅក្នុង​កំណត់ហេតុ​មួយទៀត ចុះ​នៅ​ថ្ងៃទី ១១​មេសា មេ​ប៉ូលិស​ស្រីលង្កា បាន​ផ្សព្វ​ផ្សាយដំណឹង នៅក្នុង​ចំណោម មន្ត្រី​សន្តិសុខ និង​ក្រសួង​មួយចំនួន​របស់​រដ្ឋាភិបាល​។ នៅ​ប៉ុន្មាន​ម៉ោង​មុន ភេរវ​ករ​ចូលទៅ​ចុច​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ភ្នាក់ងារ​ចារកម្ម​ឥណ្ឌា នៅបាន​ទាញ​សញ្ញា​អាសន្ន ប្រាប់​ភាគី​ស្រីលង្កា ពី​លទ្ធភាព កើតមាន​ភេរវកម្ម សម្លាប់​មនុស្ស​នៅ​ស្រីលង្កា​។​តែ នាយករដ្ឋមន្ត្រី ស្រីលង្កា លោក Ranil Wickremesinghe​បាន​និយាយថា លោក​មិនបាន​ទទួលដំណឹង​នេះ​ពីមុនមក​ទេ​។

តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី Ranil Wickremesinghe ត្រូវបាន​គេ​ទុកដាក់​ចោល មួយកន្លែង ឲ្យ​ទទួល​រាល់​ដំណឹង​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ជាតិ​។​

​សូមបញ្ជាក់ថា នៅ​ខែធ្នូ​កន្លងទៅ ទៅតាម​ការបញ្ជា​របស់​តុលាការ កំពូល លោក​ប្រធានាធិបតី​ស្រីលង្កា ដែល​បានសម្រេច​អត្តនោម័ត ដកតំណែង​នាយករដ្ឋមន្ត្រី ត្រូវ​បង្ខំចិត្ត តែងតាំង លោក Wickremesinghe ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ឡើងវិញ​។ ប៉ុន្តែ នៅពេលនោះ លោក​ប្រធានាធិបតី Sirisena បានសម្រេច ដកយក ស្ថាប័ន​ប៉ូលិស និង​ក្រសួង​សន្តិសុខ​ជាតិ មកកាន់​កាប់​ក្នុង​ដៃ​របស់លោក​វិញ​។ មានន័យថា ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ដែលមាន​តាំង​ប៉ូលិស និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស្ថិតនៅក្រោម​អំណាច​របស់​ប្រធានាធិបតី មិនមែន​នាយករដ្ឋមន្ត្រី​នោះទេ​។​

​នៅ​ថ្ងៃ អាទិត្ទី២១មេសា ដោយសារ​អវត្តមាន​របស់​ប្រធានាធិបតី នាយករដ្ឋមន្ត្រី​ស្រីលង្កា បាន​កោះប្រជុំ​ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ប៉ុន្តែ គ្មាន​សមាជិក​ណា​ម្នាក់​បង្ហាញមុខ​នោះទេ​។ នៅពេល​ត្រលប់​ចូល​ប្រទេស កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី Sirisena​បាន​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​ពិសេស​មួយ ក្រោម​ការដឹកនាំ​របស់​ចៅក្រម​តុលាការ​កំពូល ដើម្បី​ស៊ើបអង្កេត​ទៅលើ​ភាព​ថ្លោះធ្លោយ របស់​ប៉ូលិស​លើក​នេះ​។

នៅពេលដែល​កំណត់ហេតុ​របស់​ប៉ូលិស​បញ្ជាក់ថា គេ​បាន​ជូនដំណឹង​រួចហើយ ពី​គម្រោង​ធ្វើ​ភេរវកម្ម​ទៅ​មន្ត្រីជាន់ខ្ពស់​ដែល​ស្ថិតនៅក្រោម​អំណាច​របស់​លោក​ប្រធានាធិបតី​យ៉ាង​ដូច្នេះ លោក​ប្រធានាធិបតី ស្រីលង្កា ពិបាក​នឹង​និយាយ​ដោះសា​រថា លោក​មិន​បានដឹង​រឿង​អ្វី​ណាស់​។ បើសិន​លោក​ដឹង ប៉ុន្តែ ហេតុអ្វី​បាន​លោក​មិន​ចាត់វិធានការ អ្វី​សោះ ដើម្បី ទប់ស្កាត់​កុំ​ឲ្យ​មាន​ភេរវកម្ម​បង្ហូរឈាម សម្លាប់​មនុស្ស យ៉ាង​ដូច្នេះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២៦​តុលា ប្រធានាធិបតី​ស្រីលង្កា លោក Maithripala Sirisena បានសម្រេច​ជា​អត្តនោម័តិ​ដក​លោក Ranil Wickremesinghe ចេញពី​តួនាទី​នាយករដ្ឋមន្ត្រី ហើយ​ដាក់​អ្នក​ជាតិនិយម​លោក ម៉ា​ហ៊ិ​ន​ដា រ៉ា​ចា​ប៉ាក់​សេ ជំនួស​វិញ​។ ប៉ុន្តែ​ដោយ​គ្មាន​សម្លេង​ភាគច្រើន​ដាច់ខាត​នៅក្នុង​រដ្ឋសភា និងប្រឈម​នឹង​ការបដិសេធ​របស់​បក្ស​ប្រឆាំង និង​ការបដិសេធ​របស់​តុលាការ​ស្រីលង្កា ទើប​លោក​ប្រធានាធិបតី​ក៏​សុខចិត្ត​ដកថយ នាពេលនេះ​។ ​ថ្ងៃអាទិត្យ​ទី ១៦​ធ្នូ លោក​បានប្រកាស​ទទួល​ស្គាល់ និង​តែងតាំង​លោក Ranil Wickremesinghe ជា​នាយករដ្ឋមន្ត្រី​ជាថ្មី ដោយ​អះអាងថា លោក​នៅតែ​មិន​ចង់​តែងតាំង​លោក Wickremesinghe ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី​ដដែល ប៉ុន្តែ​លោក​គ្មាន​ជម្រើស​អ្វី​ក្រៅ​អំពី​ទទួលព្រម​ស្តាប់​សំឡេង​ភាគច្រើន​នៅក្នុង​រដ្ឋសភា​៕a bom kill a bom kill2 a bom kill3 a bom killa a bom serey