» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1239 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300159 នាក់

ក្រុម​ឧទ្ទាម​ប្រទេស​យេ​ម៉ែន​បាញ់​ទម្លាក់​យន្ត​ដ្រូ​ន​អាមេរិក​បង្ហាញថា​ប្រសិទ្ធិភាព​វា​ធ្លាក់ចុះ​ហើយ​!

 


​ដា​ម៉ា​៖ យន្តហោះ​ដ្រូ​ន​ស៊ើប​ការ MQ-9 របស់​អាមេរិក​ត្រុ​វ​បាន​ក្រុម​ឧទ្ទាម Ansar Allah របស់​យេ​ម៉ែន​ដែលជា​ក្រុម​ចលនា​ហ៊ូ​ទីនោះ​បាញ់​ទម្លាក់​ក្នុង​ខេត្ត Dhamar នៅ​ភាគ​កណ្តាល​ប្រទេស​យេ​ម៉ែន​។ នេះ​បើតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅ​ថ្ងៃទី​២១ ខែសីហា​នេះ​។​a dron us 

​អ្នកនាំពាក្យ​របស់​ចលនា​នេះ​បាន​អួតថា មី​ស៊ី​ល​ដែល​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​នោះ ត្រូវបានធ្វើ​ទំនើប កម្ម​នៅនឹងកន្លែង ហើយនឹង​ត្រូវបាន​បង្ហាញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ឆាប់ៗ​នេះ​។​​ក្រោយ​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​របស់​អាមេរិក មេដឹកនាំ​ចលនា​ហូ​ទី​ក៏​បានចេញ​ព្រមាន​ទៅដល់​សម្ព័ន្ធ​អារ៉ាប់ ដែល​ដឹកនាំ ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ថា “​គួរតែ​គិតពិចារណា​ឡើងវិញ មុនពេល​សម្រេច​ចូលលុកលុយ​ដែនអាកាស​យេ​ម៉ែន​” ពីព្រោះ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី មិន​អនុញ្ញាតិ​អោយ​យន្តហោះ​បរទេស​ចូល​ឈ្លានពាន​ដែនអាកាស​របស់​ប្រទេស​យេ​ម៉ែន​នោះឡើយ​។​

​ប្រទេស យេ​ម៉ែន​ជា​ប្រទេស​តូច​មួយ​នៅ​ភាគខាងត្បូង​នៃ​ឧបទ្វីប​អារ៉ាប់ បាននិងកំពុង​មាន​ជម្លោះ​ប្រដាប់អាវុធ រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​អាប​ដ្រា​ហ៍​ម៉ាន​សួ​ហា​ឌី​( Abdrabuh Mansour Hadi )​ជាមួយ​ចលនា​ឧទ្ទាម​ហ៊ូ​ទី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ដឹកនាំ​ក្រុមចំរុះ​ប្រទេសមួយ​ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំងនឹង​ពួក​ហ៊ូ​ទី​តាម​សំណើ​របស់​ប្រធានាធិបតី​យេ​ម៉ែន​ចាប់តាំងពី​ខែមីនា​ឆ្នាំ ២០១៥ មក ។

យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូ​ន​របស់​អាមេរិក​ត្រូវបាន​ប្រើ​ជា​ញឹកញាប់ នៅក្នុង​ប្រទេស​យេ​ម៉ែន ដើម្បី​វាយប្រហារ​ក្រុម​ភេរ​វករ​។​នេះ​ជា​លើក​ទី​២​ហើយ​ដែល​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​ត្រូវបាន​ប្រព​ន្ធ័​ការពារ​ដែនអាកាស​បរទេស​បាញ់​ទម្លាក់​បន្ទាប់ពី​ប្រទេស​អ៊ីរ៉ង់​បាញ់​ទម្លាក់​កាលពីពេល​ថ្មីៗ​នេះ​ដេ​ល​បង្ហាញថា​ប្រសិទ្ធិភាព​យន្តហោះ​ដ្រូ​ន​អា​មេ​ម​រិ​ក​ត្រូវបាន​គេ​បង្ក្រាប​ហើយ​!៕a dron us1 a dron usa