» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12058 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702229 នាក់

មនុស្ស​ជាង ១ ម៉ឺន​នាក់​ត្រូវ​ធ្វើតេស្ត​បន្ទាប់ពី​រកឃើញ​អ្នក​ឆ្លង​វីរុស កូ​វិត​១៩​ជាង​៥០០​នាក់​ក្នុង​១​ថ្ងៃ​តែ​លោក​ប្រា​យុទ្ធ​ថា​កុំ​ភ័យ​


​ប្រទេស​ថៃ​៖​អាជ្ញាធរ​ជំនាញ​ថៃ​គ្រោង​នឹងធ្វើ​តេស្ត​មនុស្ស​ចំនួន ១០.៣០០ ម៉ឺន​នាក់​បន្ទាប់ពី​មានការ​ផ្ទុះឡើង​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ដល់​មនុស្ស​ជាង ៥០០ នាក់ កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​ធ្នូ​ដែល​ភាគច្រើន​ស្ថិតក្នុង​ចំណោម​ពលករ​ចំណាកស្រុក​ដែល​ជាប់ទាក់ទង​នឹង​ទីផ្សារ​បង្គា​ក្បែរ​រាជធានី​។​a co thai 

​អាជ្ញា​ធរមាន​គោលបំណង​ធ្វើតេស្ត នៅក្នុង​ខេត្ត​សាមុត​សា​ខន​ភាគ​និរតី​ដែលជា​កន្លែង​ដែល​មានការ​ផ្ទុះឡើង ហើយ​ខេត្ត​ដែល​នៅក្បែរនោះ​ដូចជា​សាមុត​សុង​ឃឹម​និង​ណា​ខុន Pathom​។​នេះ​បើ​យោងតាម លោក Taweesin Wisanuyothin អ្នកនាំពាក្យ​កម្លាំង​ជំនាញ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ បាន​ថ្លែងប្រាប់​សារព័ត៌មាន​៖«​ការរកឃើញ​ករណី​ថ្មីៗ​បន្តបន្ទាប់​នឹង​បន្ត​កើតមាន​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ជាក់ស្តែង​នៅ​ទូទាំងប្រទេស​” ។

ប្រទេស​ថៃ​ដែលជា​ប្រទេស​ដំបូង​គេ ក្រៅប្រទេស​ចិន​ដែល​រាយការណ៍​ពី​ការឆ្លង​វីរុស​កូ​វីដ​១៩​នេះ បាន​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​ដោយមាន​ចំនួន​ត្រឹម ៤.៩០៧ ករណី​និង ៦០ នាក់​បាន​ស្លាប់​។​​កាលពី​ថ្ងៃអាទិត្យ​ទី​២០​ធ្នូ​ប្រទេស​ថៃ​បានបញ្ជាក់​ពី​ការឆ្លង​ថ្មី​នៃ​វីរុស​កូ​វី​១៩​ចំនួន ៥៧៦ ករណី ក្នុងនោះ​មាន​ករណី​ពលករ​ចំណាកស្រុក​ចំនួន ៥១៦ នាក់​ត្រូវ​បានប្រកាស​ក្នុងស្រុក​កាលពី​ថ្ងៃ​សៅរ៍​។​​ភាគច្រើន​នៃ​ពលករ​ចំណាកស្រុក​នៅ​សាមុត​សា​ខន​គឺ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​បានទទួល​រង​នូវ​ការ​​ផ្ទុះឡើង​ខ្លាំង​ជាង​ប្រទេស​ថៃ​ដែល​អាជ្ញាធរ​សុខាភិបាល​បាន​ចាត់វិធានការ​ដំបូង​ចំពោះ​ការកំនត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​។​

បើ​យោងតាម​ប្រភព​សារ​ពត៍ AFP បាន​ឲ្យ​ដឹងថា ប្រទេស​ថៃ​នៅ​ថ្ងៃ​ចន្ទ​នេះ បានបញ្ជាក់​ពី​ការឆ្លង​ថ្មី​នៃ​វីរុស​Covid-19 ចំនួន​៣៨២​នាក់ បន្ទាប់ពី​ករណី​ឆ្លង​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ឆ្លង​រាលដាល​នៅ​ផ្សា​រលក់​អាហារ​សមុទ្រ នៅ​ជិត​ទីក្រុង​បាងកក​។​ទោះជា​យ៉ាងណា​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ណែនាំ​កិច្ច​រដ្ឋមន្ត្រី​សុខាភិបាល លោក Anutin Charnvirakul រៀបចំ​គោលការណ៍​ណែនាំ​ឲ្យ​ច្បាស់លាស់​បន្ថែមទៀត ក្នុងករណី​ថៃ​ត្រូវ​ចេញ​វិធាន​ការបិទ​ខេត្ត​ក្រុង​ផ្សេងទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។​

​ការលើកឡើង​របស់លោក​ប្រា​យុទ្ធ ធ្វើឡើង ក្នុង​កិច្ចប្រជុំ​មួយ នៅ​វិមាន​រដ្ឋាភិបាល​ថៃ ដោយ​លោក​រដ្ឋមន្ត្រី​សុខាភិបាល ក៏បាន​ចូលរួម​ប្រជុំ​ផងដែរ​។ ជាមួយគ្នានេះ អ្នកនាំពាក្យ CCSA បាន​បន្តថា ការបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​បែបនេះ ជា​ចំណាត់ការ​មួយ​ដែល​ទាក់ទង​ការវិវឌ្ឍ​របស់​ករណី​ឆ្លង​ដែល​ផ្ទុះ​ចេញពី​ផ្សារ​លក់​បង្គា​មួយ​នៅក្នុង​ខេត្ត​សាមុត​សា​ខន​។ លោក ប្រា​យុទ្ធ ក៏បាន​អំពាវនាវ កុំ​ឲ្យ​ប្រជាជន​កុំ​ភ័យខ្លាច​ខ្លាំងពេក ដោយ​សំអាងថា រដ្ឋាភិបាល​នឹង​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​ក្នុង​រយៈពេល​៧​ថ្ងៃ​ខាងមុខ​។

​ការកើនឡើង​វិញ​នូវ​ករណី​កូ​វិត​នៅក្នុង​ប្រទេស​ថៃ​បាន​កើតឡើង​នៅពេលដែល​ខ្លួន​កំពុង​ស្វែងរក​ការធ្វើឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ជំងឺ​កូ​វីដ​១៩​ងើបឡើង​វិញ​។ ថៃ​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ដើម្បី​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​បរទេស​កាន់​តែ​ច្រើន​ត្រឡប់មក​ប្រទេស​ថៃ​វិញ​៕


​