» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9928 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700099 នាក់

នយោបាយ​ថៃ​អាប់អួ​ជាថ្មី​ក្រុមអ្នកតវ៉ា​ចាប់ផ្តើម​ប្រមូលផ្តុំ​ដាក់​ញត្តិ​ប្រឆាំង​ក្នុងពេលដែល​នាយករដ្ឋមន្ត្រី​បន្ត​គោលនយោបាយ​ឧបត្ថម្ភ​លុយ​!

 

​ប្រទេស​ថៃ​៖​នាយករដ្ឋមន្ត្រី​ថៃ ដែល​ទើប​បង្កើត​គណ​រដ្ឋ​ម​ន្ត្រិ​ថ្មី​អ្នកស្រី ភែ​ថង​ថា​ន ស៊ីណា​វ៉ា​ត់ បាន​ប្តេជ្ញា​ជំរុញ​ទៅមុខ​ជាមួយនឹង​វិធានការ​ឧបត្ថម្ភ​សាច់ប្រាក់ ដ៏​ចម្រូងចម្រាស់ ១៤​ពាន់​លាន​ដុល្លារ ខណៈដែល​គណៈរដ្ឋមន្ត្រី​របស់​អ្នកស្រី បានបញ្ចប់​ផែនការមេ ដើម្បី​រំដោះ​សេដ្ឋកិច្ច​ធំ​ទី​ពីរ របស់​អាស៊ីអាគ្នេយ៍​មួយ​នេះ ពី​កំណើន​ទាប និង​បំណុល​គ្រួសារ​រ៉ាំរ៉ៃ​។​a pai tong tan family 

​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg អ្នកស្រី ភែ​ថង​ថា​ន ដែល​បាន​ស្បថ​ចូលកាន់​តំណែង​រួមជាមួយ​គណៈរដ្ឋមន្ត្រីរ​បស់​អ្នកស្រី ដែលមាន​សមាជិក ៣៥​រូប​កាលពី​ថ្ងៃ​សុក្រ នឹង​បង្ហាញ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​របស់​អ្នកស្រី ទៅកាន់​សភា​ថៃ​ក្នុងពេល​ឆាប់ៗ​នេះ​ដែល​គេ​រំពឹងថា​នឹងមាន​ការបង្ហាញ​ព័ត៌មាន​លម្អិត នៃ​វិធានការ​ឧបត្ថម្ភ​សាច់ប្រាក់ ដែល​បាន​ពន្យារពេល​ជា​យូរ​មកហើយ​នេះ និង​របៀបវារៈ​នៃ​រដ្ឋាភិបាល​របស់​អ្នកស្រី ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ​បរទេស​។​

​អ្នកស្រី ភែ​ថង​ថា​ន បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា រដ្ឋាភិបាល​នឹង​ធានាថា កម្មវិធី​កាបូប​ឌីជីថល​ដែល​សន្យាថា​នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ ១​ម៉ឺន​បាត (២៩៦​ដុល្លារ​) ដល់​ប្រជាជន​ថៃ​ពេញវ័យ​ប្រហែល ៥០​លាន​នាក់ នឹង​គោរព​តាមច្បាប់​។ យោងតាម​មន្ត្រី​បានឱ្យដឹងថា ប្រជាពលរដ្ឋ​ថៃ​ប្រហែល ១៤,៥​លាន​នាក់ រួមទាំង​ជនពិការ​ចំនួន ១​លាន​នាក់​ផងដែរ​នោះ អាចនឹងទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នៅក្នុង​ខែកញ្ញា បន្ទាប់ពី​មេដឹកនាំ​ថ្មី​រូបនេះ​បាន​បញ្ជា​ឱ្យ​ពិនិត្យមើល​ឡើងវិញ​នូវ​ផែនការ​នេះ​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​លោក​សេដ្ឋា​វី​ស៊ីន​។​

​អ្នកស្រី ភែ​ថង​ថា​ន កាលពី​ថ្ងៃ​សៅរ៍​បាន​ជំ​រុញឱ្យ​ខុទ្ទកាល័យ​របស់​អ្នកស្រី បន្ត​អនុវត្ត​គោលនយោបាយ​មួយចំនួន ដែល​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល របស់​អតីត​នាយករដ្ឋមន្ត្រី​លោក សេដ្ឋា ថា​វី​ស៊ីន ដើម្បី​ជំរុញ​សេដ្ឋកិច្ច ជំរុញ​វិស័យ​ទេសចរណ៍ លើកកម្ពស់​តម្លៃ​ទំនិញ​កសិកម្ម និង​ទប់​ទល់នឹង​គ្រោះទឹកជំនន់​តាម​រដូវ​។​​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បានឱ្យដឹងថា សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ២,៥% នៅ​ឆ្នាំនេះ ដែល​ទាប​ជាង​កំណើន​ពី ៥% ទៅ ៦% ដែល​សម្រេចបាន​ដោយ​ប្រទេសជិតខាង​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​។ សេដ្ឋកិច្ច​ថៃ​បាន​កើន​ឡើងជា​មធ្យម ១,៩% ក្នុង​រយៈពេល​ទសវត្ស​រ៍​កន្លងមកនេះ​។​

​ទោះបីយ៉ាងណា​គេ​សង្កេតឃើញថា​បរិយាកាស​នយោបាយ​ថៃ​ចាប់ផ្តើម​អាប់អួ ក្រោយ​រដ្ឋាភិបាល​ថ្មី​បានចាប់ផ្តើម​ដំណើរការ​ត្រឹមតែ​១​ថ្ងៃ ដោយមាន​ក្រុមអ្នកតវ៉ា​បានចាប់ផ្តើម​ដំណើរ​ការតវ៉ា​ប្រឆាំង​ក្រុមគ្រួសារ​របស់លោក​ថាក់​ស៊ីន​ផ្ទាល់​តែម្តង​។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​ទម្លាក់​ដោយ​រដ្ឋា​ប្រហារ​យោធា​កាល​ឆ្នាំ​២០០៦ ហាក់​លេចមុខ​មាត់​ភ្លាមៗ​ក្រោយ​កូនស្រី​ពៅ​របស់លោក​បានទទួល​ការគាំទ្រ​ពី​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ក្នុង​រដ្ឋសភា​កាល​ថ្ងៃទី​១៦​ខែសីហា​។

​យោង​ការផ្សាយ​របស់​សារព័ត៌មាន Khaosod កាលពី​ថ្ងៃ​សៅរ៍​ក្រុមអ្នកតវ៉ា​បានរៀបចំ​ការតវ៉ា​នៅ​វិមាន​១៤​តុលា​ដោយមាន​ការអំពាវនាវ​ឲ្យ​ប្រជាជន​បញ្ឈប់​គ្រួសារ​ស៊ីណាវ៉ាត្រា​ពី​ការគ្រប់គ្រង​ប្រទេស​ថៃ​។​ផ្ទាំង​បដា​ធំ​នៅលើ​ឆាក​ដែល​គេ​រៀបចំ​ដូចជា​ឆាក​ប្រគុំ​តន្ត្រី ត្រូវបាន​គេ​សរសេរថា​៖«​បញ្ឈប់​របប​ស៊ីណាវ៉ាត្រា​និង​គណរដ្ឋមន្ត្រី​គ្រួសារ (Stop the Shinawatra Regime and Family Cabinet)»​។ មាន​បណ្តឹង​មួយចំនួន​រួមទាំង​បណ្តឹង​ឲ្យ​រំលាយ​គណបក្ស​ភឿ​ថៃ​ចេញពី​សមាជិកសភា​រប​ស់​គណបក្ស Pralang Pracharath របស់លោក​ប្រា​វីត​វង់​ស៊ូ​វ៉ាន​ដែល​ត្រូវបាន​រុញច្រាន​ចេញពី​រដ្ឋាភិបាលចម្រុះរ​បស់​លោកស្រី​ផែ​ថង​ថា​ន​។​

​គណបក្ស Pralang Pracharath ដឹកនាំ​ដោយ លោក Prawit Wongsuwon អតីត​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អ្នកគាំទ្រ​ឲ្យ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​កាលពី​ឆ្នាំ​២០១៤​។ អ្នកស្រី​យី​ង​ឡាក់​ត្រូវជា​មីង​របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​។​​ញត្តិ​ទាមទារ​ឱ្យ​រំ​លោ​យ​គណបក្ស​៦​ក្នុង​រដ្ឋាភិបាលចម្រុះ​ថៃ​បច្ចុប្បន្ន ត្រូវ​បានដាក់​ទៅកាន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត (EC) របស់​ថៃ​នៅ​ថ្ងៃ​ចន្ទ​ទី​៩​កញ្ញា​នេះ ដោយ​អតីត​អ្នកប្រឆាំង​របប​យោធា ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​លោក​ថាក់​ស៊ី​ស៊ីណាវ៉ាត្រា​កាលពី​ឆ្នាំ​២០០៦ ។​

​តាម​ការចេញផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍ (Breaking News) នៃ​សារព័ត៌មាន ខាវ​សុ​ត​(Khaosod) ពាក្យបណ្តឹង​ដែល​ប្តឹង​ដោយ​លោក​ណុប​ផា​រ៉ុ​ត​វ៉ូ​រ៉ា​ជិត​វុ​ធិ​គុល​( Noparut Worachitwuthikul) បានទាមទារ​ឱ្យ​រំលាយ​គណបក្ស​៦​ដែល​តំណាង​របស់​គណបក្ស​ទាំង​នោះបាន​ជួបប្រជុំ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅ​លំនៅឋាន​របស់លោក មុន​រដ្ឋាភិបាល​បាន​បង្កើតឡើង​។​
ញត្តិ​ទាមទារ​ឱ្យ​រំលាយ​គណបក្ស​ទាំងនោះ ដោយ​ការចោទប្រកាន់​អំពី​ការ​ស្ថិតក្រោម​ឥទ្ធិពល​របស់លោក​ថាក់​ស៊ីន​របស់​គណបក្ស​ទាំងនោះ ដោយសារតែ​តំណាង​គណបក្ស​ទាំង​នោះបាន​ចូលរួម​កិច្ចប្រជុំ​មួយ​រៀបចំឡើង​នៅ​ល្ងាច​ថ្ងៃទី​១៤​ខែសីហា គឺ​ថ្ងៃ​ដែល​តុលាការ​ធម្ម​នុ​ញ្ញាស​ម្រេច​ដក​តំណាង​នាយករដ្ឋមន្ត្រី សេដ្ឋា ថា​វី​ស៊ីន ខណៈពេលដែល​លោកស្រី ផែ​ថង​ថា​ន ស៊ីណាវ៉ាត្រា ដែលមាន​អំណាច​ក្នុង​គណបក្ស​ភឿ​ថៃ​សម្រាប់​ការដឹកនាំ​ប្រជុំ​តាម​អំណាច​ប្រធាន​គណបក្ស​ចម្រុះ​ស្ថិតនៅ​ក្រៅប្រទេស​នៅឡើយ​។​

​ញត្តិ​ដែល​ទាមទារ​រំលាយ​គណបក្ស​ទាំងនោះ​រួមមាន គណបក្ស​ភឿ​ថៃ គណបក្ស​រួបរួម​ជាតិ​ថៃ គណបក្ស Palang Pracharath គណបក្ស Bhumjai Thail​។ ញត្តិ​នោះ​ត្រូវបាន​ផ្តួចផ្តើម​ដោយ លោក Noparut Worachitwuthikul ជា​សមាជិក​នៃ ក្រុម​ព្រាម​ស​នៅ​ឆ្នាំ​២០០៦​។​​យោង​គេហទំព័រ teakdoor.com ដែល​បាន​ប្រមូល​ចងក្រង​អត្ថបទ​របស់​សារព័ត៌មាន BangkokPost.com ដែល​បានចេញ​ផ្សាយ​កាល​ថ្ងៃទី ១៨​ខែឧសភា​២០០៧ គឺ​ប្រហែល​៨​ខែក្រោយ​រដ្ឋាភិបាល​លោក​ថាក់ស៊ីន​ត្រូវបាន​ផ្តួច​រំលំ​ក្រោយ​រដ្ឋប្រហារ​យោធា​កាល​ខែកញ្ញា​ឆ្នាំ​២០០៦ លោក Noparut Worachitwuthikul ជា​ប្រធាន​អង្គការ​ព្រា​បស ( White Dove) ជា​អង្គការ​ប្រឆាំង​រដ្ឋាភិបាល​រដ្ឋប្រហារ​។​​តាម​ការចុះផ្សាយ​កាលនោះ លោក Noparut Worachitwuthikul ក៏ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ពេលនោះ ដោយសារ​លោក​បាន​ទៅកាន់​សាលាក្រុង​ឈៀង​ម៉ៃ ដើម្បី​សុំ​ការអនុញ្ញាត​ប្រើប្រាស់​តំបន់​ជុំវិញ​នោះ​ដើម្បី​ជួបជុំ​តវ៉ា​៕a demo oposit thak sin a pai thaksin 
​