» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10972 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701143 នាក់

ប្រធានាធិបតី​ហ្វីលីពីន ជំរុញ​ឱ្យ​ក្រុម​មេដឹកនាំ​អាស៊ាន​និង​ចិន ព​ន្លឿ​ន​ជាបន្ទាន់​នូវ​កិច្ចចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង


​ប្រទេស​ឡាវ​៖ អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr បាន​ជំរុញ​ឱ្យ​បណ្តា​មេដឹកនាំ​ប្រទេស​អាស៊ាន ព្រមទាំង​ចិន ព្យាយាម​ព​ន្លឿ​ន​ជាបន្ទាន់​នូវ កិច្ចប្រឹងប្រែង​ចរចា​ស្តីពី​ក្រម​ប្រតិបត្តិ សម្រាប់​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែតុលា ឆ្នាំ​២០២៤​។​a philipine china sea2 

​ថ្លែង​នៅ​ប្រទេស​ឡាវ អំឡុង​កិច្ចប្រជុំ​កំពូល​រវាង​ក្រុម​មេដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​ចិន លោក Li Qiang លោក Marcos បាន​និយាយថា វា​ជា​រឿង​ចាំបាច់ និង​បន្ទាន់ ក្នុងការ​សម្រេច​ឱ្យបាន វឌ្ឍនភាព​ច្បាស់លាស់ ក្នុង​កិច្ចចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ភាគី​ទាំងអស់ ត្រូវតែ​បើកទូលាយ ប្រកបដោយ​ជំហរ​ប្រាកដប្រជា ចំពោះ​ការដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា និង​ការបន្ធូរបន្ថយ​ភាព​តានតឹង​។​

​ថ្លែង​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ចិន​លើក​ទី​២៧ នាយករដ្ឋមន្ត្រី​ចិន​លោក លី ឈាំ​ង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការកសាង​សហគមន៍​សន្តិសុខ​រួមជាមួយ​អាស៊ាន និង ថា ចិន​ជា​អ្នកជិតខាង​ល្អ ជា​មិត្ត​ល្អ និង​ជា​ដៃគូ​ល្អ​របស់​អាស៊ាន​។ តាម​នាយករដ្ឋមន្ត្រី​ចិន ទំហំ​ពាណិជ្ជកម្ម​ចិន​ជាមួយ​អាស៊ាន​ឈរ​លំដាប់​ទី​២ ដែលមាន​ទឹកប្រាក់​ជាង ៦០០​ពាន់​លាន​ដុល្លារ​។ ទន្ទឹមគ្នានេះ លោក លី ឈាំ​ង​បាន​អំពាវនាវ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន *​ចិន​ថា ចិន​ចង់ឱ្យមាន​ការរួបរួម​គ្នា​ដើម្បី​រក្សា​ស្ថិរភាព​នៅក្នុង​តំបន់​។​

​គេ​មិនដឹងថា តើ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​ភាគី​ចិន​លើក​ទៅ​និយាយ​ឬ​អត់​ទេ​។ តែ​ប្រ​ធានា​ធីប​តី​ហ្វីលីពីន​លោក​ហ្វ៊ែ​រ​ឌី​ណង់ ម៉ា​កូ​ស ជូ​ញ៉រ​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ហ្វីលីពីន​បាន​លើកយក​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ដា​ក់លើ​តុ​ជជែក​ពិភាក្សា ព្រោះថា អាស៊ាន​មិនអាច​និយាយ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន​ដោយ​មិន​និយាយ​ពី​បញ្ហា​សន្តិសុខ និង​នយោបាយ​បានឡើយ​។ ក្នុងន័យនេះ លោក​ហ្វ៊ែ​រ​ឌី​ណង់ ម៉ា​កូ​ស ជូ​ញ៉រ​បាន​ប្រាប់​អាស៊ាន​កុំ​ឲ្យ​ឈរ​អោបដៃ និង​បើកភ្នែក​មើល​សកម្មភាព​រំលោភបំពាន​ដ៏​គឃ្លើន​របស់​ចិន​ទៅលើ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត​។​

​គួរ​បញ្ជាក់ថា នៅក្នុង​សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​រួម​របស់​មេដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃទី​៩ តុលា ក្រុម​ប្រទេស​អាស៊ាន​បានលើកឡើង​ពី​ការព្រួយបារម្ភ​ទាក់ទិន​នឹង​វិវាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ តែ​ទោះជា​យ៉ាងណា ក្រុម​ប្រទេស​អាស៊ាន​បាន​សន្យា​ប្រឹងប្រែង​ចរចា​សម្រេច​ឲ្យ​បាន​នូវ «​បទដ្ឋាន​រួម​» មួយ​ដែលមាន​ខ្លឹមសារ​ឈានទៅ​កាត់បន្ថយ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ សូម​រម្លឹកថា ចិន​បាន និង​កំពុង​ទាមទារ​ក្រសោប​យក​សមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​រប​ស់​ខ្លួន ខណៈដែល​ការទាមទារ​នេះ​ក៏មាន​ពី​ប្រទេស​អាស៊ាន​ខ្លះ ដូចជា​ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី និង​ព្រុយ​ណេ​។​

​សូមបញ្ជាក់ថា​ហ្វីលីពីន​និង​ចិន បាន​ជួប​ហេតុការណ៍​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​ញឹកញាប់ ក្នុង​តំបន់​មាន​បញ្ហា​វិវាទ នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ទីក្រុង​ម៉ានីល​ចោទ​ចិន​ជា​អ្នកបង្ក​ហេតុ ខណៈ​ទីក្រុង​ប៉េកាំង អះអាងថា សកម្មភាព​របស់ខ្លួន គឺជា​ការការពារ​អធិបតេយ្យ​របស់​ចិន​។ ក្រៅពី​ហ្វីលីពីន ចិន​ក៏មាន​បញ្ហា​វិវាទ​ទឹកដី នៅ​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​ប្រទេស​មួយចំនួនទៀត ដែលជា​សមាជិក​អាស៊ាន ផងដែរ​។​តែដោយសារ​បញ្ហា​សេដ្ឋកិច្ច​ដឹកមុខ​បានធ្វើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​សម្ងំស្ងៀម​រឿងនេះ​។​

​គួរ​បញ្ជាក់ថា គំនិត​ស្តីពី​ក្រម​ប្រតិបត្តិ​ដែនទឹក សម្រាប់​តំបន់​សមុទ្រ​ដែលមាន​បញ្ហា​ជម្លោះ​មួយ​នេះ គឺ​ត្រូវបាន​ព្រមព្រៀងគ្នា​ដំបូង រវាង​ចិន​និង​អាស៊ាន ចាប់​តាំងតែ​ពី​ឆ្នាំ​២០០២​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្រជុំ​អាស៊ាន​ម្ល៉េះ ប៉ុន្តែ​នីតិវិធី​ផ្លូវការ​នៃ​ការបង្កើត​ក្រម​ប្រតិបត្តិ​នោះ​ឡើង ទើបតែ​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០១៧​ប៉ុណ្ណោះ ហើយ​ទោះជា​បែប​នោះ​ក៏ដោយ មកទល់ពេលនេះ វា​មាន​វឌ្ឍន​ភាពយឺត​បំផុត​។​
​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣ គឺ​អាស៊ាន បូក​ជាមួយ​ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២៧ បានចាប់ផ្តើម​ហើយ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែតុលា ឆ្នាំ​២០២៤​នេះ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​សហប្រធាន លោក សន​សៃ ស៊ីផា​ន់​ដន នាយករដ្ឋមន្ត្រី​ឡាវ ជា​ប្រធាន​អាស៊ាន​, លោក លី ឈាង នាយករដ្ឋមន្ត្រី​ចិន លោក ស៊ី្ហ​កេ​រុ អុ​ី​ស៊ី្ហ​បា នាយករដ្ឋមន្ត្រី​ជប៉ុន និង​លោក យូ​ន សុក​យ៉​ល ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​។​​កិច្ចប្រជុំ​ក៏មាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​ប្រមុខ​មេដឹកនាំ​អាស៊ាន​ដទៃទៀត​ផងដែរ រួមមាន​៖ ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហាស​សា​ណា​ល់ បុល​គី​យ៉ា​ស់ ព្រះមហាក្សត្រ​ប្រទេស​ព្រុយ​ណេ​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា លោក ផាម មិញ​ជី​ញ នាយករដ្ឋមន្ត្រី​វៀតណាម លោក អាន់​វ៉ា អី​ុ​ប្រា​ហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ឡ​រ៉ែ​នស៍ វ័ង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស ជេ​អរ ប្រធានាធិបតី​ហ្វី​លី​ពិន លោកស្រី ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត់​ត្រា នាយករដ្ឋមន្ត្រី​ថៃ លោក Ma'ruf Amin អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​លោក កៃ​រ៉ា​ឡា សា​ណា​ណា ហ្គូ​ស​ម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត ខណៈដែល​ប្រទេស​មី​យ៉ាន់​ម៉ា បាន​បញ្ជូន​តំណាង​របស់ខ្លួន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ បន្ទាប់​អវត្តមាន​អស់​រយៈពេល​៣​ឆ្នាំ​។​

​ប្រទេស​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ​លើក​ទី​៤៤ និង​ទី​៤៥​នៅ​ទីក្រុង​វៀងចន្ទន៍ រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៩​តុលា​ដល់​ថ្ងៃទី ១១​តុលា​។ ថ្ងៃទី​១ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថ្ងៃនេះ​បាន​ផ្តើម​ជាមួយនឹង​កិច្ចប្រជុំ​រវាង​ប្រទេស​សមាជិក​ទាំង ១០​ប្រទេស​។ ប្រធានបទ​ដែល​កាសែត​ចាប់អារម្មណ៍​ជាងគេ​នៅក្នុង​ជំនួប​កំពូល​អាស៊ាន​ថ្ងៃទី​១​នេះ​គឺ​វិបត្តិ​នយោបាយ​នៅ​ភូមា ដែល​ក្នុង​កិច្ចប្រជុំ​លើក​នេះ​ភូ​មានបាន​យលព្រម​បញ្ជូន​តំំណាង​មក​ចូលរួម​និង​បញ្ហា​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ពី​ហ្វីលីពីន​រួមទាំង​វៀតណាម​ផង​សម្ងំ​។​a philipine china sea 
​