» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11145 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701316 នាក់

យុវតី​មី​យ៉ាន់​ម៉ា​មាន​សម្រស់​ស្រស់​មិន​ចាញ់​តារា​ត្រូវបាន​ចាត់ទុកថា​ជា​វិ​រៈ​នារី​ក្រោយពី ស្លាប់​ក្នុង​បាតុកម្ម



​ប្រទេស​ភូមា​៖​យុវតី​ម្នាក់​មានឈ្មោះ Kyal Sin អាយុ ១៩​ឆ្នាំ​បាន​ស្លាប់​ក្នុង​បាតុកម្ម​ប្រឆាំងនឹង​របប​យោធា​កាលពី​ថ្ងៃ​ពុធ​ទី​៣​មិនា​កន្លងទៅ​។ ប្រជាជន​មី​យ៉ាន់​ម៉ា បានផ្តល់​ងារ​ឲ្យ​នាង​ថា "​វីរនារី​"​របស់​ពួកគេ ។​a burma die 

​កញ្ញា​គី​យ៉ា​ល​ស៊ិន​(Kiyal Sin)​មាន​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​តារា យុវតី Kyal Sin បាន​ចួ​ល​រួម​ក្នុង​បាតុកម្ម​ជាមួយនឹង​បាតុករ​ជាច្រើន​នាក់​ផ្សេង​ទៀ់​ត​នៅ​ទីក្រុង Mandalay ។ នាង​បាន​ពាក់អាវ​ដែលមាន​សំណេរ​ថា "​គ្រប់យ៉ាង​នឹង​ត្រលប់​ទៅរក​ភាពល្អប្រសើរ​វិញ​" នៅលើ​ខ្លួន​នៅពេល​ចូលរួម​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ពុធ​ដែល​បណ្តាល​ឲ្យ​នាង​ស្លាប់បាត់​បង់ជីវិត ។ យុវតី​រូបនេះ​ត្រូវបាន​កងកម្លាំង​ប៉ូលិស​របស់​ពួកយោធា​ធ្វើ​រដ្ឋប្រហា បាញ់​ចំក្បាល​ស្លាប់​យ៉ាង​រន្ធត់​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​មិត្ត​របស់​នាង​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​នេះដែរ ឲ្យ​ដឹងថា Kyal Sin ជានា​រី​ដែល​ស្រលាញ់​ក្រុមគ្រួសារ​របស់​នាង​ខ្លាំងណាស់ ចំណែក​គ្រួសារ​របស់​នាង​ក៏​ស្រលាញ់​នាង​ខ្លាំង​ដែរ​។ ឪពុក​របស់​យុវតី​រូបនេះ​ខូចចិត្ត​ជាខ្លាំង ត្បិត​អី​បាន​បាត់បង់​កូនស្រី​ដែល​លោក​មិនទាន់បាន​ត្រៀម​ចិត្ត​ទទួលយកបាន​។​

​មានការ​កត់សម្គាល់​ដែរ​ថា​ទាហាន និង​ប៉ូលិស​ភូមា​ប្រដាប់​ដោយ​អាវុធ​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម TikTok ដើម្បី​គំរាមកំហែង​សម្លាប់​ដល់​ក្រុមបាតុករ​ដែល​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​។
TikTok ជា​កម្មវិធី App នាំមុខ​មួយ​របស់​ចិន ដែល​អាច​ចែករំលែក​វីដេអូ​បាន​។​ករណី​យ៍​នេះ​ខាង TikTok បានប្រកាសថា ខ្លួន​បាន​ដកចេញ​នូវ​ខ្លឹមសារ​ដែល​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​ចេញ​។ គេ​បាន​រកឃើញ​វីដេអូ​ដែល​គាំទ្រ​ពួកយោធា​ជាង ៨០០ ដែល​បាន​គំរាមកំហែង​ក្រុមបាតុករ​នៅពេលដែល​មានការ​កើនឡើង​នូវ​ការ​បង្ហូរឈាម ដោយ​បាតុករ ជាច្រើន​នាក់​ត្រូវបាន​គេ​សម្លាប់​។​

​វីដេអូ​មួយ​កាលពី​ចុងខែ​កុម្ភៈ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បានបង្ហាញ គឺមាន​បុរស​ម្នាក់​ក្នុង​សម្លៀកបំពាក់​ទាហាន ភ្ជង់​កាំភ្លើង​ដាក់​កញ្ចក់​កាមេរ៉ា ហើយ​និយាយ​សំដៅ​ទៅកាន់​ក្រុមបាតុករ​ថា​៖ "​យើង​នឹង​បាញ់​ចំក្បាល​របស់​ពួក​ឯង​... ហើយ​យើង​នឹង​ប្រើ​គ្រាប់កាំភ្លើង​ពិត​"។​ទោះជា​យ៉ាងណា​ហ្វូងមនុស្ស​ជាច្រើន​បាន​ដើរ​ក្បួន​ដោយ​សន្តិវិធី​ឆ្លងកាត់​ទីក្រុង​Mandalay​ហើយ​បាន​ស្រែកថា​”​យើង​មិន​ខ្លាច​ការគំរាមកំហែង​ទេ​”​។​បន្ទាប់ពី​“​ថ្ងៃ​បង្ហូរឈាម​បំផុត​”​នៃ​ចលនា​បាតុកម្ម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​៣​មិនា​។​ប្រ​ភ​ពី​ពិ​ទីភ្នាក់ងា​រ៉ឺ​ទែ​រ​ឲ្យ​ដឹងថា​៖​អ្នក​តវ៉ា​លោក​មួង​សងខា​(Maung Saungkha)​មានប្រសាសន៍ថា​“ យើង​ដឹងថា​យើង​អាច​ត្រូវបាន​បាញ់សម្លាប់​ដោយ​គ្រាប់កាំភ្លើង​ពិតៗ​។​ប៉ុន្តែ​វា​មិន​សម​ហេតុផល​ទេ​ដែល​អាច​រស់រានមានជីវិត​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​យោធា​។​ដូច្នេះ​យើង​ជ្រើសរើស​ផ្លូវ​គ្រោះថ្នាក់​នេះ​ដើម្បី​រំដោះខ្លួន​”​។​

ការ​ដាច់​ចរន្តអគ្គិសនី​កំពុង​កើតឡើង​សព្វថ្ងៃនេះ​នៅតាម​តំបន់​ជាច្រើន​នៃ​ប្រទេស​។​ប៉ុន្តែ​គេ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ​។​មន្ត្រី​ក្រសួង​ថាមពល​មី​យ៉ាន់​ម៉ា​មិន​បានធ្វើ​អត្ថាធិប្បាយ​អំពី​ឧប្បត្តិ​ហេតុនេះ​ទេ​។​ទន្ទឹមនឹង​នេះដែរ​ប្រជាជន​នៅ​រដ្ឋធានី​Naypyidaw​រួមជាមួយ​ទីក្រុង​Myitkyina, Yangon​និង​Mawlamyine ទាំងអស់​បាន​រាយការណ៍​ថា​អគ្គិសនី​ត្រូវបាន​កាត់ផ្តាច់​នៅពេល​រសៀល​។​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ជួបប្រជុំគ្នា​នៅថ្ងៃនេះ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​របស់​មី​យ៉ាន់​ម៉ា​។​

សហភាព​អ៊ឺរ៉ុប (EU) ក៏បាន​សម្តែង​ការប្រឆាំង​ដោយ​និយាយថា​ការបាញ់សម្លាប់​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ​បាន​រំលោភច្បាប់​អន្តរជាតិ​ហើយ​បាន​ចោទប្រកាន់​កងទ័ព​មី​យ៉ាន់​ម៉ា​ថា​ជំរុញ​ការគាបសង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅពេលដែល​អ្នកសារព័ត៌មាន​កាន់តែច្រើន​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​។​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ស្ថិតក្នុង​ភាពច្របូកច្របល់​ចាប់តាំងពី​យោធា​បាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ​លោកស្រី​Aung San Suu Kyi​និង​មន្ត្រីជាន់ខ្ពស់​កាលពី​ថ្ងៃទី​១​កុម្ភៈ​ដោយ​លើកឡើង​ពី​ការចោទប្រកាន់​មិន​ជោគជ័យ​នៃ​ការ​ក្លែងបន្លំ​នៅក្នុង​ការបោះឆ្នោត​របស់​ពួកគេ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា​កញ្ញា​គី​យ៉ា​ល​ស៊ិន​(Kiyal Sin)​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម ៣៨​នាក់​ផ្សេងទៀត​ដែល​ត្រួវបាន​សម្លាប់​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​ពុធ ។ មកទល់ពេលនេះ​របប​យោធា​នៅតែ​បន្ត​បង្ក្រាប​ក្រុមបាតុករ​មិន​សំចៃ​ដៃ ខណៈ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​៥៤​នាក់​៕a burma die1 a burma die2 a burma die3 a burma die4 a burma die5 a burma po 

​