
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5662 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695833 នាក់
កំពង់ធំ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយ កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស៩១១ និងយោធភូមិភាគទី៥ បានចេញប្រតិបត្តិការរួមគ្នាបង្ក្រាបបទល្មើសនេសាទលៀស ដែលបានដឹកជញ្ជូនលៀសនៅចំណុចផែនេសាទ ក្នុងភូមិសាស្ត្រភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងនោះកម្លាំងបានបង្ក្រាបទូកចំនួន ៤គ្រឿង រថយន្តចំនួន ៤គ្រឿង និងលៀសចំនួន ១,០៣៨ការ៉ុង ស្មើប្រមាណជាង ៨៣តោន។
លៀស និងទូកនេសាទខុសច្បាប់នេះ នេសាទនិងដឹកជញ្ជូនចេញពីក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដឹកឆ្លងកាត់តាមភូមិផាត់សណ្ដាយ ចូលមកផែនេសាទ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។យោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលទទួលបាននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បាឲ្យដឹងថា លៀសដែលខាងយោធាតំបន់សិករងកំពង់ឆ្នាំងបង្ក្រាបបាន កាលពីយប់ថ្ងៃទី៤ឈានចូលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានយកទៅចាក់លែងចូលក្នុងដែននេសាទវិញទាំងអស់។ដោយឡែកទូក និងរថយន្ត ដែលប្រព្រឹត្តបទល្មើស ទាំងនោះ ត្រូវបានប្រគល់ជូនទៅខាងរដ្ឋបាលជលផល ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីស្ដីពីច្បាប់រដ្ឋបាលជលផល។
ជុំវិញករណីបង្គ្រាបបទល្មើសនេសាទលៀស និងដឹកជញ្ជូនលៀសចេញពីតំបន់ភូមិសាស្ត្រខេត្តកំពង់ធំ ហើយបែជា សមត្ថកិច្ចកំពង់ឆ្នាំងបង្គ្រាបបាន ប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំង និងបានដាក់ការសង្ស័យលើករណីនេះ ថាពិតជារឿងចម្លែក និងគួរឲ្យអស់សំណើច។ នេះមិនមែនជាលេីកទី១ទេ កន្លងមកមន្ត្រីអនុវត្តច្បាប់ ឬជំនាញខេត្តកំពង់ធំ ធ្លាប់បានធ្វើការបកស្រាយថា ការនេសាទលៀស ត្រូវបានចែកដាច់ដោយឡែកពីគ្នារវាងលៀសហាមនេសាទ និងលៀសលើកលែង ប៉ុន្តែពលរដ្ឋបានអះអាងថា គាត់មិនដែលឃើញជំនាញជលផលចាប់លៀសដែលដឹកចេញឆ្លងខេត្តកំពង់ធំម្ដងណាឡើយ។
ពលរដ្ឋ ថាមិនមែនតែលៀសមួយមុខទេ សូម្បីផល អនុផលធនធានធម្មជាតិក្នុងទឹក ក្រោមទឹក ទោះផលនេសាទជាច្រើនប្រភេទទៀត ក៏ត្រូវបានគេដឹកជញ្ជូនតាមផ្លូវទឹកចេញពីភូមិសាស្ត្រខេត្តកំពង់ធំ ទៅផែឆ្នុកទ្រូ ស្រុកបរិបូណ៌ យ៉ាងរលូនដែរ។ដោយសារចឹងហើយបានជាទាហ៊ានចេញមុខធើការម្តង!