» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6649 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696820 នាក់

ហាងលក់សាច់ត្រីសាលម៉ុនចរណៃទទួលស្គាល់កំហុសនិងសុំទោសអ្នកទិញ!

 

 

ភ្នំពេញ៖ហាងលក់ត្រីសាល់ម៉ុនល្បីមួយឈ្មោះថា«ហាងចរណៃ» បានយកត្រីត្រោតមកបន្លំលក់ជូនអតិថិជនខ្លួនរួចមក ក៏នាំឱ្យមានការវែកញែក ចែករំលែក និងប្រតិកម្មនៅលើបណ្តាញសង្គមទាំងហ្វេសប៊ុក និងតិកតុក មហាជនមួយចំនួនទាមទារឱ្យមានចំណាត់ការផ្លូវច្បាប់ផងដែរ។a salmon fish2 

បន្ទាប់ពីមានប្រតិកម្មជាបន្តបន្ទាប់ពីមហាជន នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៦នេះ «ហាងចរណៃ» ក៏បានបង្ហោះជាសំណេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បង្ហាញនូវការសោកស្តាយ និងសូមអភ័យទោសដែលកន្លងមក មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ថា ត្រីមួយណាជាត្រីសាម៉ុនអាត្លង់ទិច និងមួយណាជាត្រីត្រោត និងបានបញ្ជាក់បន្ថែមថា កន្លងមកហាង មានលក់ត្រីទាំងពីរប្រភេទក្នុងតម្លៃដូចគ្នា ដោយពេលខ្លះក៏មានលក់តែសាល់ម៉ុនអាត្លង់ទិច ហើយពេលខ្លះក៏មានលក់តែត្រីត្រោត។ តម្លៃទិញចូលស្ទើរតែដូចគ្នា ពេលខ្លះត្រីត្រោត មានតម្លៃថ្លៃជាងដោយសារមានតម្រូវការទីផ្សារខ្ពស់ ហើយលក់ចេញវិញតម្លៃដូចគ្នា ដោយអតិថិជនអាចយកមួយណាក៏បាន។

ហ្វេសប៊ុកហាងចរណៃបកស្រាយថា «ដោយយល់ថាត្រីទាំងពីរប្រភេទ មានគុណភាព និងគុណប្រយោជន៍ប្រហាក់ប្រហែលគ្នា តម្លៃទិញចូលនិងលក់ចេញមិនខុសគ្នា ទើបកន្លងមក ហាងមានការធ្វេសប្រហែស មិនបានបញ្ជាក់ឱ្យបានច្បាស់ថា មួយណាជាត្រីសាល់ម៉ុនអាត្លង់ទិច និងមួយណាជាត្រីត្រោត ហើយចរណៃមិនដែលមានចេតនាកេងចំណេញតាមរយៈការបន្លំប្រភេទត្រី ដែលមានតម្លៃទិញចូលស្ទើរតែដូចគ្នានោះទេ ព្រោះអាចមានវិធីសាស្ត្រកេងបន្លំតាមបែបផ្សេងៗប្រសើរជាងនេះ ដូចជា ការស៊ីគីឡូ ការយកត្រីកកមកលក់ជាត្រីស្រស់ ការលក់ត្រីអន់គុណភាពជាដើម តែចរណៃមិនដែលលក់ត្រីអន់គុណភាព ហើយក៏មិនដែលប្រើវិធីសាស្រ្តណាមួយ ក្នុងចេតនាកេងបន្លំអតិថិជននោះដែរ។»

ចរណៃបានបញ្ជាក់ទៀតថា «យើងខ្ញុំតែងតែលក់ត្រីដែលមានគុណភាពខ្ពស់ ស្រស់ៗ រក្សាទុកដាក់បានល្អ មិនស៊ីគីឡូ។ យើងខ្ញុំវះត្រីទាំងមូលនិងហាន់ត្រីនៅចំពោះមុខអតិថិជន ហើយតែងតែដាក់កេសត្រីដើមដែលមានប្រភេទត្រី នៅក្បែរកន្លែងវះត្រី ដោយមិនលាក់លៀម។ នេះបញ្ជាក់ថា យើងខ្ញុំគ្មានហេតុផលណាមួយក្នុងការបន្លំប្រភេទត្រីនោះទេ។ ជាចុងក្រោយយើងខ្ញុំ ពិតជាមានការសោកស្តាយចំពោះការធ្វេសប្រហែសកន្លងមក និងសន្យាបញ្ជាក់ប្រាប់អតិថិជនឱ្យបានច្បាស់ពីប្រភេទត្រីដែលត្រូវលក់ជូន។»

ជាការកត់សម្គាល់ ការប្រតិកម្មពាក់ព័ន្ធនឹងការយកត្រីត្រោត (Trouts) មកលក់ឱ្យអតិថិជន ដោយបន្លំជាត្រីសាល់ម៉ុននោះ គឺធ្វើឡើងបន្ទាប់ពីក្រុមការងារចម្រុះក្នុងខេត្តបាត់ដំបង បានបន្តចុះពិនិត្យទីតាំងលក់ផលិតផល ដើម្បីស្វែងរកទំនិញបង្កកដែលនាំចូលមិនស្របច្បាប់ពីក្រៅប្រទេស ឬ ទំនិញខូចគុណភាពប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

សូមជម្រាបថា ចំពោះលក្ខណៈសម្គាល់របស់ត្រីសាល់ម៉ុន និងត្រីត្រោតវិញ គឺសម្រាប់ពណ៌សម្បុរត្រីសាលម៉ុន វាមានពណ៌ទឹកក្រូចស្រាល និង មានឆ្នូតខ្លាញ់ពណ៌សធំៗ និង ច្បាស់ៗ ចំណែក ត្រីត្រោតមានពណ៌ទឹកក្រូចក្រហម ឬ ក្រហមចាស់ និង មានឆ្នូតខ្លាញ់ពណ៌សជាសរសៃតូចៗ។ ចំពោះខ្លាញ់វិញ ត្រីសាល់ម៉ុនមានខ្លាញ់ច្រើនជាង សាច់ទន់រលោង ចំណែកត្រីត្រោតមានជាតិខ្លាញ់ច្រើនស្ថិតនៅតំបន់ពោះ។ ចំណែកសាច់ត្រីសាល់ម៉ុនវិញពេលបរិភោគទៅរាងមានខ្ទិះៗ ហើយឈ្ងុយ ចំណែកត្រីត្រោតបរិភោគទៅរាងច្រុបៗផ្អែម។

បើតាមអង្គការ Aquaculture stewardship council ជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិនៅប្រទេសហូឡង់ បានបញ្ជាក់ថា ត្រីត្រោត និង ត្រីសាល់ម៉ុន គឺមិនខុសគ្នានោះទេ ពោល វាស្ថិតក្នុងអម្បូរគ្រួសារត្រីសាល់ម៉ុនតែមួយ គ្រាន់តែខុសគ្នាត្រង់ប្រភេទ របៀបរស់នៅ និង ការធំធាត់របស់ពួកវាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត តាមការសិក្សា ត្រីសាល់ម៉ុន ក្រៅពីមានរសជាតិឆ្ងាញ់ជាងត្រីត្រោត វាក៏ផ្ទុកប្រូតេអ៊ីន និង ខ្លាញ់អូមេហ្គា ៣ ច្រើនជាងផងដែរ៕a salmon fish1