
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10965 នាក់
ម្សិលមិញ 10010 នាក់
សរុប 19982001 នាក់
ព្រៃវែង៖ប្រជាពលរដ្ឋបានប្រកាសជំហរយ៉ាងច្បាស់ថា មិនចង់ឱ្យក្រុមហ៊ុនបន្តបូមខ្សាច់នៅក្បែរភូមិរបស់ខ្លួនទៀតឡើយ ព្រោះខ្លាចបាក់ច្រាំងទៀត។ប្រតិកម្មរបស់ប្រជាពលរដ្ឋពេលលោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៨ ខែកក្កដា បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះជួបប្រជាពលរដ្ឋភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ដើម្បីស្តាប់ទុក្ខកង្វល់ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ចតុមុខ នៅក្នុងដងទន្លេមេគង្គ ដែលប្រជាពលរដ្ឋបារម្ភថាអាចបង្កឱ្យមានការបាក់ច្រាំងទន្លេ ។
នៅក្នុងជំនួបនោះ ប្រជាពលរដ្ឋបានប្រកាសជំហរយ៉ាងច្បាស់ថា មិនចង់ឱ្យក្រុមហ៊ុនបន្តបូមខ្សាច់នៅក្បែរភូមិរបស់ខ្លួនទៀតឡើយ។ ប៉ុន្តែ បន្ទាប់ពីស្តាប់ការបកស្រាយពីមន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល អំពីលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ ប្រជាពលរដ្ឋបានយល់ព្រមឱ្យក្រុមហ៊ុនបន្តប្រតិបត្តិការបាន ប៉ុន្តែត្រូវបូមតែក្នុងតំបន់ដែលស្ថិតក្នុងដែនអាជ្ញាបណ្ណខេត្តកណ្តាលប៉ុណ្ណោះ មិនត្រូវរំលោភចូលភាគីខេត្តព្រៃវែងឡើយ ។
សូមបញ្ជាក់ថាលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល បានលើកឡើងថា កិច្ចប្រជុំមួយត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកពាមរក៍ ខេត្តព្រៃវែង បន្ទាប់ពីមានការផ្ទុះកំហឹងពីសំណាក់ប្រជាពលរដ្ឋចំពោះក្រុមហ៊ុនបូមខ្សាច់ចតុមុខ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រសួងរ៉ែនិងថាមពល អភិបាលខេត្តព្រៃវែង អគ្គនាយកជលផល ព្រមទាំងអាជ្ញាធរ ស្រុក ឃុំ និងភូមិ តែពលរដ្ឋមិនបានមកចូលរួមនោះទេ។ លោកបន្ថែមថា បើតាមអាជ្ញាធរមូលដ្ឋាន បញ្ហាគឺកើតចេញពីពលរដ្ឋបារម្ភខា្លចមានការបាក់ច្រាំង និងខ្លាចប៉ះពាល់ដល់តំបន់នេសាទ។
បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់អាជ្ញាធររួចហើយ អង្គប្រជុំក៏បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីដោះស្រាយក្ដីកង្វល់នេះ។ នៅក្នុងមានដូចជា ការបង្កើតគណៈកម្មការចំពោះកិច្ចមួយ និងបានស្នើផ្ទះមេភូមិធ្វើជាទីស្នាក់ការដើម្បីក្រុមការងារចំពោះកិច្ចតាមដានបន្ថែម, តម្រូវឱ្យក្រុមហ៊ុនបូមខ្សាច់ក្នុងដែនអាជ្ញាបណ្ណជាដាច់ខាត, គ្រប់ភាគីទាំងអស់មិនត្រូវបន្តប្រើហិង្សាឡើយ, រាល់ការចល័តទូកបូមខ្សាច់ត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន។