» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8139 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698310 នាក់

បិទ​ដេប៉ូ​ខ្សាច់​៤​ទីតាំង នៅ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចក្រ​អង្រែ​ក្រោម និង​ចក្រ​អង្រែ​លើ​ព្រោះ​ចចេស

​ភ្នំពេញ​៖ ព្រឹក​ថ្ងៃទី​៨ ខែសីហា​ឆ្នាំ​២០២២ អាជ្ញាធរ​ដឹកនាំ​ដោយ​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ រួម​នឹង អភិបាលខណ្ឌ​មានជ័យ បាន​ចុះ​បិទ​ដេប៉ូ​ខ្សាច់​ចំនួន ៤​ទីតាំង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចក្រ​អង្រែ​ក្រោម និង​ចក្រ​អង្រែ​លើ នៃ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។a depo sand1 

​លោក ស៊ុយ សេ​រិ​ទ្ធ បាន​ឲ្យ​ដឹងថា ការចុះ​បិទ​ដេប៉ូ​ខ្សាច់​ចំនួន ៤​ទីតាំង​នេះ ដោយសារ​ទីតាំង​ដេប៉ូ​ខ្សាច់​ទាំងនោះ​មិន​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ធ្វើឱ្យ​ដីខ្សាច់​ហូរហៀ​លើ​ទ្រូ​វ​ផ្លូវ ពលរដ្ឋ​ពិបាកធ្វើ​ដំណើរ បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បណ្តាលឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ថែមទៀត​ផង ដូចជា​ខូចខាត​ផ្លូវ និង​ប្រព័ន្ធ​លូ ជាដើម​។

​លោក ស៊ុយ សេ​រិ​ទ្ធ បាន​បញ្ជាក់ថា អាជីវកម្ម​ទាំង​៤​ទីតាំង​នេះ ត្រូវ​បិទ​ទាំងស្រុង​តែម្តង​។ បើ​ពួកគាត់​ស្នើសុំ​បើក​អាជីវកម្ម​ឡើងវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិនិត្យ​លទ្ធភាព​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី រដ្ឋបាល​រាជធានី​ភ្នំពេញ មិនអាច​អនុញ្ញាតឱ្យ​ដឹក​ដីខ្សាច់​តាម​រថយន្ត​លើផ្លូវ​ដូច​ពេលនេះ​ទៀត​ទេ​។ ពួកគាត់​អាច​ចោះ​ទម្លុះ​ផ្លូវ​ដាក់​ទុយ​យោ​ទៅ​តំបន់​អភិវឌ្ឍន៍​តែម្តង ពោលគឺ មិន​ទុកឱ្យ​ដេប៉ូ​ខ្សាច់​ទាំងនោះ បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទៀត​ទេ​។ រាល់​រចនាសម្ព័ន្ធ​ដែល​ខូចខាត ដូចជា លូ ផ្លូវ នៅលើ​ផ្លូវជាតិ​លេខ​២ ផ្លូវ​៦០ ម៉ែត្រ និង​ផ្លូវ ៣០​ម៉ែត្រ ម្ចាស់​ដេប៉ូ​ខ្សាច់​ទាំងនេះ ត្រូវតែ​កើប​ដីខ្សាច់​ចេញពី​ថ្នល់ និង​ធ្វើការ​ជួសជុល​ឡើងវិញ​ទាំង​លូ និង​ផ្លូវ​។

​សូមបញ្ជាក់ថា ទីតាំង​ដេប៉ូ​ខ្សាច់​ខាងលើនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្លាប់ធ្វើ​ការណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ និង​បាន​ណែ​នាំឱ្យ​ពួកគាត់​មាន​ម៉ាស៊ីន​លាង​កង់​រថយន្ត និង​ដឹកជញ្ជូន​ខ្សាច់​នៅពេល​យប់​វិញ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​នៅតែរ​អនុវត្ត​មិនបាន​ល្អ​ទៅតាម​ការណែនាំ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ទើប​សម្រេច​បិទ​អាជីវកម្ម​ទាំងស្រុង​តែម្តង​។ សូមបញ្ជាក់ថា​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ មាន​ទីតាំង​ដេប៉ូ​ខ្សាច់​ចំនួន​៦ តែ​កំពុង​ធ្វើ​អាជីវកម្ម​តែ​ចំនួន ៤​ទីតាំង ប៉ុណ្ណោះ​៕a depo sand2 a depo sand3 

​