» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7623 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697794 នាក់

ជម្រះ​ទោស​ឈ្មួញ​ម្នាក់​រកស៊ី​ទិញ​លក់​ដី​ខ្យល់​

​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០២៣​សាលាដំបូង​រាជធានី​ភ្នំពេញ បាន បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​ឆបោក​មួយ​មក​ពាក់ព័ន្ធ​នឹង​ឈ្មួញ​ម្នាក់​រកស៊ី​ទិញ​លក់​ដី​ខ្យល់​ដោយ​ភាគី​ដើមបណ្តឹង​ស្នើ​សុំឱ្យ​តុលាការ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ដើម្បី​ទូទាត់​ប្រាក់​សំណង​រដ្ឋប្បវេណី ។a land sold

​សវនាការ​មាន លោក តុ​ប ឈុន​សុង ចៅក្រម​ជំនុំ ជម្រះ និង​លោក ទី មុនិន្ទ ព្រះរាជអាជ្ញារង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះមុខ​ភាគី​ដើមបណ្តឹង​និង​មេ ធា​វី​ការពារ​ក្តី កំបាំងមុខ​ជន​ត្រូវ​ចោទ តែ​ចាត់ទុក​ចំពោះមុខ ដោយ​ភាគី​ចុងចោទ មាន​មេធាវី​ការពារ​ក្តី​ចូលរួម​ស្តាប់ និង​សួរដេញដោល​រហូតដល់​ទីបញ្ចប់ ។​សាលក្រម នឹងប្រកាសនៅទៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាងមុខ ។ ជន​ត្រូវ​ចោទ​ក្នុង​សំណុំ​រឿងនេះ​មានឈ្មោះ ហ៊ាង អេង​ទ្រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រកស៊ី​ទិញ​.​លក់​ដី ស្នាក់​នៅផ្ទះ​លេខ​៣៣ ផ្លូវ​លេខ​២ បុរី​តាំង​លីម ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
​ចំណែក​ដើមបណ្តឹង​ក្នុង​សំណុំរឿង​ឆ​បាក នេះ​មាន​ជនរងគ្រោះ​២​នាក់ ម្នាក់​ឈ្មោះ ឈូក សុ​ភ័​ក្ត និង​ម្នាក់ទៀត​ឈ្មោះ ស៊ា​ង ចាន់​ណាក់ មុខរបរ​ជាជាង​ដែក ។

​តាម​អង្គហេតុ​ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា ទី​១-​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ជនរងគ្រោះ​ទាំង​២​នាក់​បាន​សហការ​ចូល​លុយ​គ្នា​ទិញ​ដី​ចំនួន​១៧​ឡូត៍ ស្ថិតនៅ​ភូមិ​ក្បាល​អូរ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ពី​ឈ្មោះ ហ៊ាង អេង​ទ្រី ដោយ​បានធ្វើ​កិច្ចសន្យា​ទិញ​-​លក់​ដីធ្លី និង​លិខិត​ប្រគល់​-​ទទួល​ប្រាក់​ត្រឹមត្រូវ​ទៅតាម​បទដ្ឋាន​អាជ្ញាធរ​ដោយ​ស្របច្បាប់ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ៣២ ២០០ ដុល្លារ​អាមេរិក ស្មើនឹង​តម្លៃ​ទិញ​លក់​សរុប ។ ទី​២-​បន្ទាប់ពី​ជនរងគ្រោះ​បាន​បង់ប្រាក់​ឱ្យទៅ​ឈ្មោះ ហ៊ាង អេង​ទ្រី ឈ្មួញ​ទិញ​លក់​ដីធ្លី​ចំនួន​៥០​ភាគរយ​ហើយ បាន​សួរនាំ​រឿង​ប្លង់ដី សុំ​មើល​ប្លង់ដី បែរជា​ឈ្មោះ ហ៊ាង អេង​ទ្រី រក​លេស​ឆ្លើយ​ដោះសា និង​ពន្យារពេល​ជា​ហូរហែ រហូតដល់​ចុងក្រោយ​មាន​ចម្លើយ​យ៉ាងខ្លី​ថា​”​គ្មាន​ដី​ឱ្យ​ទេ​” ។

​ដោយសារ​ការទុកចិត្ត​ជា​មនុស្ស​ធ្លាប់​រាប់អាន​គ្នា និង​មើលឃើញ​មុខរបរ​ជា​តំណាង​ការិយាល័យ​អចលនទ្រព្យ​ក្រុមហ៊ុន ធី ស៊ី ប៊ី និង​មាន​គំនូស​បង្ហាញ​ទីតាំង​ដី​ពុះ​ឡូត៍​ថ្មី​លក់​នោះ ទើប​ជនរងគ្រោះ​សម្រេច​ប្រគល់​ប្រាក់​ទិញ​លក់​ដី​ឱ្យទៅ​ជន​ត្រូវ​ចោទ ទីបំផុត​ដូច​ទិញ​ដី​ខ្យល់ ។ ទី​៣-​ទោះបីជា​ឈ្មោះ ហ៊ាង អេង​ទ្រី គ្មាន​ដី​ឱ្យទៅ​ដើមបណ្តឹង​ក៏ដោយចុះ ជនរងគ្រោះ​ទាំង​២​នាក់​បាន​យោគយល់ និង​ព្យាយាម​ណាត់ជួប​ដើម្បីឱ្យ​ជន​ត្រូវ​ចោទ​សង​ប្រាក់​ដើម​វិញ តែ​ឈ្មួញ​ដី​ម្នាក់នេះ​គេចវេះ​រហូត ។ ទី​៤-​ដោយ​ពិនិត្យ​ទៅលើ​ទង្វើ​របស់​ឈ្មោះ ហ៊ាង អេង​ទ្រី ត្រូវបាន​ច្បាប់​កំណត់ថា​ជា​បទល្មើស “​ឆបោក​” ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​ប​ញ្ញ​តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ទើប​ជនរងគ្រោះ​ទាំង​២​នាក់​សម្រេចចិត្ត​ពឹងពាក់​មេធាវី​ការពារ​ក្តី​ដើម្បី​ចាត់ការ​លើ​ឈ្មួញ​រកស៊ី​ទិញ​លក់​ដីធ្លី​ដោយ​ទុច្ចរិត​នេះ​។​បទល្មើស ឆបោក ច្បាប់​តម្រូវឱ្យ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដាក់ពន្ធនាគារ​ចាប់ពី​៦​ខែ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​៦​លាន​រៀល ដោយ​មិនទាន់​គិតពី​សំណង​រដ្ឋប្បវេណី​ឡើយ ៕a land sold1 

​