
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11235 នាក់
ម្សិលមិញ 10010 នាក់
សរុប 19982271 នាក់
ភ្នំពេញ៖លោកស្រី Aleks Zittle ភារធារីប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងរកឱកាសថ្មីៗសម្រាប់ការវិនិយោគពីក្រុមហ៊ុនអាមេរិក ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល ភស្តុភារកម្ម និងឌីជីថលនៅកម្ពុជា។
ការពិភាក្សាបានសង្កត់ធ្ងន់ លើតម្លៃដែលក្រុមហ៊ុនអាមេរិកផ្តល់ជូន តាមរយៈបច្ចេកវិទ្យាទំនើប នវានវត្តន៍ ការអនុវត្តធុរកិច្ចប្រកបដោយតម្លាភាព និងចំណេះបច្ចេកទេសស្ដង់ដារអន្តរជាតិ។លោកស្រី Zittle និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានពិភាក្សាគ្នាផងដែរអំពីរបៀបដែលបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនផ្សេងទៀត នាំមកនូវទំនើបកម្មលើវិស័យសំខាន់នានា កែលម្អការតភ្ជាប់ និងបើកឱកាសថ្មីៗសម្រាប់ការវិនិយោគអាមេរិក ដែលបង្កើតការងារថ្មីៗ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។(រូបភាពស្ថានទូត)