» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8858 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659365 នាក់

កូរ៉េ​នាំ​ស្វាយ​ពី​កម្ពុជា​យ៉ាងហោចណាស់ ១​ម៉ឺន​តោន ក្នុង​មួយឆ្នាំ​ដើម្បី​បំពេញតម្រូវការ​

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២២​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Gyuhwa JANG អនុប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ ព្រមទាំង​លោកស្រី Yu LIN ប្រធាន​ក្រុមហ៊ុន GADOSH នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​លើ​ការ​នាំចូល​ស្វាយ​ពី​កម្ពុជា​និង​ស្វែងយល់​បន្ថែម​នូវ​សក្តានុពល​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។a korea svay 

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​សមាគម​អ្នក​នាំចូល​កូរ៉េ ព្រមទាំង​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​សមាគម និង​ក្រសួងពាណិជ្ជកម្ម នាពេល​កន្លងមកនេះ​។ លោក​រដ្ឋមន្ត្រី​បន្តថា ក្រសួងពាណិជ្ជកម្ម​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​គាំទ្រ និង​សម្របសម្រួល​ដល់​ធុរជន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស ក្រសួង​នឹង​ផ្តល់​អនុសាសន៍​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី​។ លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​នាំចូល​ផលិតផល​កសិកម្ម​សក្តា​នុព​ល​ផ្សេងៗ​ទៀត​ពី​កម្ពុជា ដូចជា​៖ មៀន និង​ចេក ជាដើម បន្ថែម​ពីលើ​ស្វាយ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​កូរ៉េ​មក​បង្កើត​រោងចក្រ​កែឆ្នៃ​កសិផល ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​នានា​ផងដែរ​។​

​លោក Gyuhwa JANG អនុប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​រដ្ឋមន្ត្រី ដែល​បាន​ស្វាគមន៍ និង​ទទួល​បដិសណ្ឋារកិច្ច​គ​ណៈ​ប្រតិភូ​សមាគម​អ្នក​នាំចូល​កូរ៉េ​។ លោក​បាន​បន្តថា សមាគម​អ្នក​នាំចូល​កូរ៉េ​មាន​សមាជិក​ប្រមាណ ១៥,០០០ ក្រុមហ៊ុន និង​កំពុង​វិនិយោគ​លើ​គ្រប់​វិស័យ​។ លោកស្រី Yu LIN ប្រធាន​ក្រុមហ៊ុន GADOSH ក៏បាន​ជម្រាប លោក​រដ្ឋមន្ត្រី ពី​គោលបំណង​ក្នុងការ​នាំចូល​ស្វាយ​ពី​កម្ពុជា​យ៉ាងហោចណាស់ ១​ម៉ឺន​តោន ក្នុង​មួយឆ្នាំ​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​កូរ៉េ​។​​ជា​កិច្ចបញ្ចប់ ភាគី​ទាំងពីរ​បាន​សម្តែង​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ និង​លើកកម្ពស់​សកម្មភាព​ធុរកិច្ច​លើ​វិស័យ​សក្តានុពល​នានា​នៅ​កម្ពុជា សំដៅ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕a korea svay1 a korea svay2 

​