» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8934 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659441 នាក់

ក្រសួង​ធម្មការ​មេដឹកនាំ​ពុទ្ធសាសនា​កម្ពុជា​ប្រតិកម្ម​ចំពោះ​មេដឹកនាំ​សមាគម​ទេវ សក្ខី ភគវន្ត​ដែល​តាំងខ្លួន​ជា​សាស្តា​!?


​ភ្នំពេញ​៖​ពាក្យសម្តី​វា​ហា​សព្ទ័​របស់​បុរស​ម្នាក់​ដែល​យក​សាសនា​ធ្វើ​អាជីវកម្ម​ដែល​និយាយថា «​បួស​ជាស​ង្ឃ​គឺ​ទម្ងន់​ដល់​អ្នកស្រុក រួមទាំង​ព្រះពុទ្ធ​ផង ហើយ​បិដក​សព្វថ្ងៃ គឺជា​បិដក​មិន​គ្រប់ទឹក​» បង្កចល្លាចល​ក្នង​ចំណោម​មេដឹកនាំ​ពុទ្ធសាសនា​កម្ពុជា​ដែលបានទទួលប្រយោជន៍ពីសាសនា។​a monk fake 

លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក បានចេញ​សេចក្តីថ្លែងការណ៍ ករណី​មេដឹកនាំ​សមាគម​ទេវ សក្ខី ភគវន្ត​រូបនេះ​។​​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បានចេញ​សេចក្តីថ្លែងការណ៍ ករណី​មេដឹកនាំ​សមាគម​ទេវ សក្ខី ភគវន្ត ។​លោក ឆាត សុ​ឆេ​ត អ្នកនាំពាក្យ​ក្រសួង​ធម្មការ បាន​ប្រាប់​បណ្តាញសារព័ត៌មាន ក្នុងន័យ​តែមួយ​ថា ក្រសួង​ធម្មការ​កំពុង​ពិនិត្យមើល​វិធានការ​ទៅលើ​បុរស​រូបនេះ​?​។ គេ​មិនដឹងថា​តើ​ក្រសួង​នឹងមាន​វិធានការ​បែបណា​នោះទេ​ព្រោះ​កន្លងមក​មិន​មេន​ទើបតែ​មាន​បុរស​ឈ្មោះ​សក្ខី ភគវន្ត​ដែល​តាំងខ្លួន​ជា​សាស្តា​នោះទេ​។​សូម្បីតែ​អតីត​អ្នកនយោបាយ​ឈ្មោះ​ខឹម​វាសនា​ដែល​បច្ចុប្បន្ន​តាំងខ្លួន​ជា​ព្រហ្ម​នៅ​ភ្នំ​គូលែន​ក៏បាន​វាយប្រហារ​សាសនាព្រះពុទ្ធ​មួយ​ទំហឹង​ផងដែរ​តែ​គ្មាន​អ្នក​អ្នកណា​ហ៊ាន​ក្អក​?​។​

​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៥​កន្ល​មក​ខាង ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​​សម្តែង​នូវ​កង្វល់ និង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដែល​បច្ចុប្បន្ននេះ​មាន​បុគ្គល​ប្រើប្រាស់ គណនី​ហ្វេ​ស​ប៊ុ​ក Account Facebook ឈ្មោះ សមាគម ទេវ សក្ខី ភគវន្ត បាន​តាំងខ្លួន​ជា​អ្នក​ពន្យល់ ធម៌ ដោយ​ប្រាសចាក​ខ្លឹមសារ​ដើម​នៃ​ព្រះ​ពុទ្ធវចនៈ និង​បាន​ព្យាយាម​និយាយ​បំភាន់​ជំនឿ ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​រតនត្រ័យ​ទាំងបី មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ ជាការ​ប៉ះពាល់​ដល់​តម្លៃ​ដ៏​ល្អ ផូរផង់​នៃ​ព្រះពុទ្ធសាសនា​ខ្មែរ ដែលជា​សាសនា​របស់​រដ្ឋ​ផងដែរ ។​

​សមាគម​កម្ពុជរដ្ឋ បាន​ចោទ​បុគ្គល សក្ខី ភគវន្ត​បាន​ហៅ​ខ្លួនឯង​ថា សាស្តា សក្ខី ភគវន្ត មានគំនិត ទុច្ចរិត​អាក្រក់ និយាយ​បក ស្រាយ​បំភាន់ បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ព្រះ​ពុទ្ធវចនៈ ព្រះ​ត្រៃបិដក​ខ្មែរ ចង់​បំបែកបំបាក់ ជំនឿ របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ ដែល​កំពុង​ស្ថិតនៅក្នុង​សុខដុម​នីយកម្ម​សាសនា ក្រោម​ម្លប់​សន្តិភាព​ដ៏ សុខសាន្ត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល ខិតខំ​ប្រឹងប្រែង​គោរព ប្រតិបត្តិ លើកស្ទួយ​និង​យកចិត្តទុកដាក់​យ៉ាង​ខ្ពង់ខ្ពស់​ជាទីបំផុត ។​
​ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​ដល់​ក្រសួង​ធម្មការ និង​សាសនា និង​គណ សង្ឃនាយក​ទាំងពីរ​គ​ណៈ សូម​ព្រះមេត្តា និង​មេត្តា ចាត់​វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បំផុត តាមផ្លូវ​ច្បាប់ ដើម្បី​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​ក្នុង​ចេតនា​ទុច្ចរិត ចំពោះ​ព្រះពុទ្ធសាសនា​ខ្មែរ ដែលជា​សាសនា​របស់​រដ្ឋ​។ ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រសួង​ធម្មការ និង​សាសនា រួម​និង គណៈសង្ឃ​នាយក​ទាំងពី​រ​គណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើ​ការកោះហៅ​បុគ្គល​រូបនេះ​មក​ទទួល ខុសត្រូវ​ចំពោះមុខ​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ធរមាន “​។​

​ឯ ព្រះគ្រូ មុនី​បា​លោ ជួន កក្កដា បាន​មាន​សង្ឃដីកា​តាមរយៈ​ស​ង្គ​ម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ញោម​លើកឡើងថា បួស​ជា​ព្រះសង្ឃ​ទម្ងន់​ដល់​អ្នកស្រុក​ដូចជា​មិនត្រូវ​ទេ​ញោម ខុស​ធ្ងន់​ណាស់ ព្រោះ​ចំពោះ​អាត្មា​ឆ្លងកាត់​បណ្តុះបណ្តាល​ព្រះសង្ឃ​ជាង ១០​ឆ្នាំ​មកនេះ​នៅ​វត្ត​ប្រាសាទនាងខ្មៅ គឺ​ទទួល​បានកូន​សិស្សគណ​សរុប ៤៦៧៧​អង្គ​/​នាក់ គឺ​សុទ្ធតែ​ស្រោចស្រង់​អំពី​គ្រួសារ​ដែល​លំបាក​ទីទាល់ក្រ ហើយ​គ្មាន​ទីពឹង ដេ​ី​ម្បី​យកមក​បង្ហាត់​អប់រំ​អោយ​ផុត​អំពី​ទម្ងន់​គ្រួសារ ទម្ងន់​សង្គម កាត់បន្ថយ​ភាពក្រីក្រ​លំបាក និង​អវិជ្ជា ចូល​មករក​ម្លប់​ដ៏​ត្រជាក់​ក្នុង​ព្រះពុទ្ធ​សា​សា​នា​។ ម្យ៉ាងទៀត​ពុទ្ធបរិស័ទ​ដែល​ជ្រះថ្លា​បរិច្ចាគ​ជួយ​ឧបត្ថម​ទ្រទ្រង់​រាល់ថ្ងៃនេះ មិន​បង្ខំ​ពួកគាត់​នោះដែរ គឺ​កេ​ី​ត​ចេញពី​ការ​ជ្រះថ្លា​របស់គាត់​បរិច្ចាគ​ជួយ​ដោយ​ចិត្ត​បរិសុទ្ធ​របស់គាត់​តែប៉ុណ្ណោះ​។​

​ចំណុច​ដែល​ញោម​ថា ព្រះ​ត្រៃបិដក​មិន​គ្រប់ទឹក​នេះ ញោម​បាន​មើលងាយ​ជាន់ឈ្លី​ពុទ្ធវចន​ពេក​ហើយ ថែមទាំង​បាន​មេ​ី​ល​ងាយ​អ្នកប្រាជ្ញ​របស់​ខ្មែរ​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ដែល​លោក​ខិតខំ​ប្រឹង​ដើម្បី​ព្រះ​ត្រៃបិដក ១១០​ភាគ​នេះ ហើយ​បន្សល់ទុក​សម្រាប់​ពុទ្ធបរិស័ទ​គ្រប់​វ័យ​រហូតមកដល់​សព្វ​ថ្ងៃនេះ​។​​ព្រះអង្គ គូ សុភាពសង្ឃល្បីឈ្មោះក៏ មាន​ថេរ​ដីកា​តាមរយៈ​សំណេរ​លើ​បណ្តាញ​សង្គម​ថា​៖«​រឿង​ញោម​មាន​ប្រពន្ធ​កូន បួស​មិនកើត ជា​រឿង​របស់​ញោម មិនគួរ​បង្អាប់បង្អោន​ព្រះសង្ឃ​ទេ​។ ព្រះ​រតនត្រ័យ​មាន​៣​គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មិនមែន​ព្រះពុទ្ធ ព្រះធម៌ ឧបាសក​ទេ​»​។ តាមរយៈ​សំណេរ​លើ​បណ្តាញ​សង្គម​ដែរនោះ ព្រះអង្គ ជួន កក្កដា មាន​ថេរ​ដីកា​ថា​៖«[..]​ចំណុច​ដែល​ញោម​ថា ព្រះ​ត្រៃបិដក​មិន​គ្រប់ទឹក​នេះ ញោម​បាន​មើលងាយ​ជាន់ឈ្លី​ពុទ្ធវចន​ពេក​ហើយ ថែមទាំង​បាន​មើលងាយ​អ្នកប្រាជ្ញ​របស់​ខ្មែរ ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ដែល​លោក​ខិតខំ​ប្រឹង​ដើម្បី​ព្រះ​ត្រៃបិដក​[..]​បន្សល់ទុក​សម្រាប់​ពុទ្ធបរិស័ទ​គ្រប់​វ័យ​រហូតមកដល់​សព្វ​ថ្ងៃនេះ​»​។​


​ទាក់ទង​រឿងនេះ​បុរស​ដែល​ដាក់​នាម​បញ្ញត្តិ​ខ្លួនឯង​ថា សក្ខី​ភគវន្ត ដែល​អះ​អា​ថា​ខ្លួន​ជា​កូន​ខ្មែរ​សុទ្ធ​ជា​ចៅលួត​លោកតា​អ្នកប្រាជ្ញ​ខ្មែរ​ក្រម​ង៉ុ​យ​បាន​ចេញមក​ពន្យល់​ពាក្យ​ពីរ​ឃ្លា​ដែល​លោក​បាន​និយាយ គឺ​ពាក្យ «​ព្រះ​ត្រៃបិដក​មិន​គ្រប់ទឹក​» និង​ពាក្យ «​ការ​បួស​គឺជា​ការដាក់​បន្ទុក​ដល់​អ្នកស្រុក​»​ផងដែរ​។​តាមរយៈ​វីដេអូ​ឃ្លី​ប​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​សមាគម ទេវ សក្ខី ភគវន្ត​» នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៥ បុរស​ឈ្មោះ​សក្ខី​ភគវន្ត ទាញយក​ប្រវត្តិ​នៃ​ការធ្វើ​សង្គាយនា ឬ​ការ​ចងក្រង​ព្រះ​ត្រៃបិដក​មក​បរិយាយ ដើម្បី​បង្ហាញឱ្យឃើញថា ហេតុអ្វី​បានជា​លោក​ប្រើពាក្យ​«​ព្រះ​ត្រៃបិដក​មិន​គ្រប់ទឹក​»​។

លោក​លើកឡើងថា ការធ្វើ​សង្គាយនា កើតឡើង​ច្រើនលើកច្រើនសា​ហូត​ដល់​ទៅ​៦​ដង ហើយ​ការធ្វើ​សង្គាយនា​ប៉ុន្មាន​ដង​ចុងក្រោយ គឺ​ខុសពី​លក្ខខណ្ឌ​ដើម [​ដោយសារ​លែងមាន​ព្រះអរហន្ត​ចូលរួម​]​។ លោក​អះអាងថា ការធ្វើ​សង្គាយនា​ដំបូង គឺ​ដឹកនាំ​ដោយ​ព្រះ​ក​ស្សបៈ ដោយមាន​ការចូលរួម​ពី​ព្រះ​អានន្ទ និង​អរហន្ត​ផ្សេងទៀត​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​តាមពិត រឿងនេះ​គឺជា​ប្រវត្តិសាស្ត្រ ដែលមាន​ឯកសារ​ចែង​ជាក់លាក់ មិនមែន​ខ្ញុំ​អត្តនោម័តិ លើកឡើង​ធ្វើការ​ចោទប្រកាន់​នោះទេ គឺ​សុទ្ធតែ​យោងតាម​កំណត់ត្រា​បុ​រា​ណា​ចា​រ្យ បានបញ្ជាក់​ច្បាស់លាស់​ទាំងអស់​»​។​

​ចំណែក​ពាក្យ «​ការ​បួស​ជា​ព្រះសង្ឃ ជាការ​ដាក់បន្ទុក ឬ​ជា​ទម្ងន់​ដល់​ពុទ្ធបរិស័ទ​» លោក​បកស្រាយ​ថា លោក​មិនមែន​សំដៅលើ​ព្រះសង្ឃ​ដទៃ​ឡើយ គឺ​សំដៅលើ​ក្រុម​របស់លោក ដោយ​លោក​បញ្ជាក់ថា ក្រុម​លោក​មិន​ចង់​បួស​ជា​ព្រះសង្ឃ ព្រោះ​មិន​ចង់ឱ្យ​ពុទ្ធបរិស័ទ​ពិបាក​បន្ថែម​ក្នុងការ​ផ្គត់ផ្គង់ ខណៈ​ពួកគាត់​លំបាក​នឹង​ការងារ​ចិញ្ចឹមជីវិត​ស្រាប់​ហើយ​នោះ​។ លោក​ថ្លែង​ការពារ​ពាក្យសម្តី​របស់​ខ្លួន​បែបនេះ​ថា​៖«​ពាក្យ​នេះ គឺ​ន័យត្រង់ ហើយ​ងាយ​យល់​ណាស់ គឺ​បានបញ្ជាក់​ច្បាស់​ថា យើងខ្ញុំ​មិនបាន​ពោល​សំដៅ​អ្នកបួស​ណា​នោះទេ គឺ​និយាយ​សំដៅ​ពួកយើងខ្ញុំ​ខ្លួនឯង​ទេតើ​»​។​

​គួរ​ជម្រាប​ថា ពាក្យ «​ព្រះ​ត្រៃបិដក​មិន​គ្រប់ទឹក​» បុរស​ជា​ម្ចាស់​សមាគម ទេវ សក្ខី ភគវន្ត បានលើកឡើង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកប្រតិបត្តិ​តាម​លោក តាំងពី​អំឡុង​ឆ្នាំ​២០២៤​មកម្ល៉េះ​។ ហើយ​ពាក្យ «​ការ​បួស ជា​បន្ទុក​ដល់​ពុទ្ធបរិស័ទ​» លោក​ទើបនឹង​លើកឡើង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកភូមិ ក្នុងអំឡុង​ខែមករា ឆ្នាំ​២០២៥​នេះ​។​ការដាក់​នាម​បញ្ញត្តិ​ខ្លួនឯង​ថា សាស្តា និង​សក្ខី​ភគវន្ត ក៏​ធ្វើឱ្យ​បុរស​រូបនេះ រង​ការរិះគន់​ដែរ ព្រោះ​ពាក្យ​ទាំងពីរ គឺ​សម្រាប់​ហៅ​ព្រះសម្មាសម្ពុទ្ធ​។ ពាក្យ​សាស្តា ត្រូវបាន​ថែម​ពាក្យ​ព្រះ​ពីមុខ​ពេល​សំដៅលើ​ព្រះ​ពុទ្ធអង្គ គឺ​ព្រះ​សាស្តា ហើយ​ពាក្យ​ភគវន្ត ក៏​ប្រើ​សម្រាប់​សំដៅលើ​ព្រះ​ពុទ្ធអង្គ​ដែរ ដោយ​ត្រូវ​ថែម​ពាក្យ​ព្រះ​ពីមុខ គឺ​ព្រះ​ភគវន្ត តែ​មិន​ថែម​ពាក្យ​សក្ខី​ពីមុខ​នោះទេ​។

កូនសិស្ស និង​អ្នកប្រតិបត្តិ​តាម​បុរស​ខាងលើ បាន​ហៅ​លោក​ថា​ជា សាស្តា ឬ​[​លោកគ្រូ​]​សក្ខី​ភគវន្ត​។ កូនសិស្ស​ខ្លះ ថែមទាំង​ហៅ​ខ្លួនឯង​ថា ខ្ញុំ​កូរ​ណា ឬ​ខ្ញុំព្រះករុណា ពេល​ឆ្លើយឆ្លង​ជាមួយ​បុរស​ឈ្មោះ​សក្ខី​ភគវន្ត​។ ពាក្យ​ខ្ញុំ​កូរ​ណា ឬ​ខ្ញុំព្រះករុណា​នេះ គឺជា​ពាក្យ​សម្រាប់​គ្រហស្ថ​ហៅ​ខ្លួនឯង ពេល​និយាយ​ជាមួយ​ព្រះសង្ឃ​។ មាន​គេ​ចោទ​សួរថា តើ​បុរស​រូបនេះ តាំងខ្លួន​ជា​ព្រះ​ឬ​យ៉ាងណា ទើបបានជា​ដាក់​នាម​បញ្ញត្តិ​ខ្លួនឯង​ថា​ជា សាស្តា និង​សក្ខី​ភគវន្ត យ៉ាង​ដូច្នេះ​? ។​សូមបញ្ជាក់ថា​បើតាម​កា​រ​កត់​ស​ម្កាល់​មួយរយៈ​កន្លងមកនេះ​សម្បូរ​ណ៍​អ្នក​ចេញមុខ​ធ្វើជា​អ្នក​ប្រាជ្ញា​និង​ជា​អ្នក​មានបុណ្យ​ខាង​សាសនា​ណាស់​ទាំង​សង្ឃ​ទាំង​គ្រហស្ថ​ប្រ​ម៉ូ​ល​លុយ​ពី​អ្នក​ជឿ​យក​ធ្វើ​មាន​ធ្វើបាន​និង​ឲ្យ​គេ​គោរព​កោតខ្លាច​?​។

​គួរ​ដឹងថា ក្នុង​ព្រះពុទ្ធសាសនា ដែល​កម្ពុជា​ចាត់ទុកជា​របស់​រដ្ឋ​ព្រះសង្ឃ ត្រូវបាន​គ្រស​ហ្ថ​គោរព​វន្ទា និង​ទុក​ជាទីគោរព​សក្ការ ចាប់តាំងពី​ប្រជាជន​ទូទៅ រហូតដល់​ថ្នាក់ដឹកនាំ​ប្រទេស ឬ​ព្រះមហាក្សត្រ ឬ​អ្នកមាន​បុណ្យស័ក្តិ​ខ្ពស់​ណាក៏ដោយ​។ ក្នុង​ព្រះ​រតនត្រ័យ ដែល​ពុទ្ធបរិស័ទ​គោរព​វន្ទា ក៏មាន​ព្រះសង្ឃ​ដែរ គឺ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​។ ចំណែក ព្រះ​ត្រៃបិដក ដែលមាន​១១០​ក្បាល គឺជា​គម្ពីរ​គោល ឬ​គម្ពីរ​គ្រឹះ​របស់​ព្រះពុទ្ធសាសនា​។​តែ​កន្លងមក​ក៏​គ្មាន​អ្នកបកស្រាយ​ថា​ត្រឹមត្រូវ​ឬ​ខ្វ​ខាត​យ៉ាងណា​ក៏​ទេ​ដែរ​៕a monk fake1 a monk fake2 a monk fake3 a monk fake4 a monk fake5 a monk fake6 

 

​