» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5097 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695268 នាក់

ពលរដ្ឋ​ប្រកបរ​បរវាយ​ថ្ម​នៅ​ភ្នំ​ឈើកាច់​ជា​លក្ខណៈ​គ្រួសារ​រកស៊ី​មិន​ឈ្នះ​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ព្រោះ​អាជ្ញាធរ​បើកភ្លើង​ខៀវ​?


​ព្រៃវែង​៖​ភ្នំ ឈើកាច់​នៅក្នុង​ភូមិ​ស្វាយ​សាប​សិប ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង អាច​នឹង​បាត់​ចេញពី​ផែនទី ដោយសារតែ​មន្ត្រី​ជំនាញ​បណ្តែតបណ្តោយ​អោយ​ក្រុម​ឈ្មួញ​ជីក​កាយ​យ៉ាង​អាណាធិប្បតេយ្យ​។ a chheu kach2 

​ពលរដ្ឋ​ដែល​រស់​ដោយសារ​ប្រើ​កម្លាំង​ពលកម្ម​វ៉ៃ​ថ្មភ្នំ​លក់បាន​លើកឡើងថា នៅពេល​ថ្មីៗ​នេះ មាន​ឈ្មួញ​យក​គ្រាប់​មក​បំផ្ទុះ​បំបែក​ភ្នំ​ដើម្បី​យក​ថ្ម តែ​ខាង​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ ហាក់បីដូច​បាន​ត្រូវ​ថ្នាំ បណ្តោយអោយ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​។​បើតាម​ប្រជាពលរដ្ឋ​ឈ្មួញ​ស្រី​ម្នាក់​មានឈ្មោះ គ្រុឌ កូ​ឡា​បានមក​ដណ្តើម​មុខរបរ​របស់​ពួកគាត់​ស្ទើ​តែ​ដាច់បាយ​ទៅ​ទៅហើយ​។​បើ​និយាយ​ពី​មន្ត្រី​ជំនាញ​វិញ​ហាក់បីដូចជា​គ្មាន​ចំណាត់​អ្វី​ទេ​!? ។​

ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​វាយ​ថ្មភ្នំ​លក់​ជា​លក្ខណៈ​គ្រួសារ​នៅ​ភ្នំ​ឈើកាច់ ត្រង់ចំណុច​ថ្ម​បាញ់ ក្នុងភូមិ​ស្វាយ​សាប​សិប ប្រាប់​ឱ្យដឹងថា រយៈពេល​ជាង​មួយអាទិត្យ​មកនេះ មាន​ឈ្មួញ​ស្រី​ម្នាក់​ឈ្មោះ គ្រុឌ កូ​ឡា បាន​ទៅ​បន្លំ​ខ្លួន​យក​ថ្មភ្នំ​នៅ​ទីតាំង​ជាមួយ​ពួកគាត់​ដែរ ក្រោមលេស​ទិញ​ពី​ប្រជាពលរដ្ឋ​។​ពលរដ្ឋ​ទាំងនោះ​បានអោយដឹងថា ការ​វាយ​ថ្មភ្នំ​របស់​ពួកគាត់ គឺ​ប្រើ​កំលាំង​វាយ​ថ្ម​និង​ដៃ ក្នុង​រូប​ភាពជា​លក្ខណៈ​គ្រួសារ ពុំ​មានប្រើ​គ្រឿងចក្រ​គ្រឿង​ម៉ាស៊ីន​អ្វី​នោះទេ ហេតុនេះ ហើយ​ទើប​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​អនុញ្ញាតិ​អោយ​ពួកគាត់​ធ្វើ ដោយ​ពុំមាន​បង់​សួយ សារ​អាករ​ចូល​រដ្ឋ​ឡើយ​។

ដោយ​មើលឃើញ​ពី​ការអនុគ្រោះ​នេះ​ទើប​លោកស្រី​គ្រុឌ​កូ​ឡា​ដែលជា​ឈ្មួញ​រកស៊ី​ម៉ៅការ​ធ្វើ​ផ្លូវ​បាន​លួច​បន្លំ​ចូលមក​យក​ថ្មភ្នំ​នៅ​ទីតាំង​ជាមួយ​ពួកគាត់​ដែរ​ប៉ុន្តែ​គេ​មិន​ប្រើ​កំលាំង​វាយ​ថ្ម​ដូច​អ្នកស្រុក​ទេ គឺ​គេ​ដាក់​រំសេវ​បំផ្ទុះ​ថ្មភ្នំ រួច​យក​គ្រឿងចក្រ​មក​កាយ​យក​ថ្ម ដឹកជញ្ជូន​ចេញ​យ៉ាង​គគ្រឹកគគ្រេង​តែម្តង តែ​ពុំមាន​បង់​សួយសារអាករ​ចូល​រដ្ឋ​ឡើយ​។​ករណី​យ៍​នេះ មន្ត្រី​មូលដ្ឋាន​មួយចំនួន​បាន​លួច​បង្ហើប​ប្រាប់ថា​លោកស្រី​គ្រុឌ​កូ​ឡា​គ្រាន់តែ​ជា​ឈ្មួញ​រកស៊ី​ម៉ៅការ​ធ្វើ​ផ្លូវ​ប៉ុណ្ណោះ ហេតុអ្វី​គាត់​មាន​គីប​រំសេវ​យកមក​​បំផ្ទុះ​ថ្មភ្នំ​ដែរ​?​ហេតុអ្វី​គាត់​ហ៊ាន​យក​គ្រឿងចក្រ ទៅ​កាយ​យក​ថ្មភ្នំ​បាន​ស្រួល​ម្លេះ​? ។​ករណីនេះ​សូមអោយ​ក្រសួងមហាផ្ទៃ និង​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង មេត្តាជួយ​ពិនិត្យឡើងវិញ​ផង​។​

​ជុំវិញ​បញ្ហា​នេះ​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង បានអោយដឹងថា លោក​មិនទាន់​បានទទួល​ពត៌មាន​នៅឡើយ​ទេ​ប៉ុន្តែ​បើ​លោកស្រី​គ្រុឌ​កូ​ឡា​ពិតជា​លួច​យក​គ្រឿងចក្រ​ចូលទៅ​ធ្វើ​សកម្មភាព​ដូច​ការលើកឡើង​នោះ​មែន​គឺជា​រឿង​ខុសច្បាប់​ហើយ​?​។​
​ពលរដ្ឋ​បាន​សូមអោយ​ឯកឧត្តម​ជា​សុ​មេធី​អភិបាល​ខេត្តព្រៃវែង​មេត្តាជួយ​ពិនិត្យ​ជួយ​ពលរដ្ឋ​ក្រីក្រ​ដែល​ពួកគាត់​ប្រកបរ​បរវាយ​ភ្នំ​នេះ​ផង ព្រោះ​មាន​ឈ្មួញ​មក​ប្រជែង​ជាមួយ​គាត់​ដោយ​ប្រើ​គ្រឿងចក្រ​មិនមែន​ប្រើ​ពលកម្ម​ដៃជើង​នោះទេ​៕a chheu kach a chheu kach1 

​