» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1243 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300163 នាក់

លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ និង សមាជិក​ជិត​១០​នាក់ ត្រូវ​មេ​គយ​ច្រក​ព្រែក​ចាក​ឈ្មោះ យី ថុល​ដែល​ល្បី​រឿង​ពុករលួយ ប្តឹង​ទារ សំណង ១០​ម៉ឺន​ដុល្លារ​អាមេរិក​!?

 

​ភ្នំពេញ​៖​ក្រុមអ្នកកាសែត​១០​នាក់​ដែលមាន​ទំនាស់​គ្នា​ជាមួយ​មេ​គយ​ព្រែក​ចាក​រឿង​ទៅ​ស្រាវជ្រាវ​យក​ព​តិ​មាន​ពុករលួយ​កាលពី​ថ្ងៃទី​២៨​ឧសភា​ព្រោះតែ​គយ​ដណ្តើមយក​ទូរ​សព្ទ័​ដែល​ថតរូប​ពេល​ចុះ​យក​ព​តិ​មាន​នោះ​នៅ​ថ្ងៃទី​៣​មិថុនា​បានដាក់​ពាក្យ​ប្តឹង​អ្នក​សែត​ចូល​តុលា​រការ​ខេត្តកំពត​ដោយ​ចោទថា បាន​ជេរប្រមាថ និង​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ទៅក្នុង​ការបំពេញ​មុខ​ងារ​របស់លោក​គយ​។​a custom yi thol1 

​លោក ហ៊ុន​សុខា​ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​ដែល​ដឹកនាំ​អ្នកកាសែត​ហើយ​ជា​ជនរងគ្រោះ​ព្រោះ​គយ​កញ្ឆក់​យក​ទូរ​សព្ទ័ដែលកន្លងមកអះអាងថារឿងជាមួយគយព្រែកចាកបញ្ចប់ហើយនោះ បាន​ប្រាប់ មាតុភូមិ តាម​ទូរស័ព្ទ​ថា OK ប្តឹង​ចុះ លោក យី ថុល មេ​គយ​ដ៏​ល្បីល្បាញ​ពេញ​facebook ។ ឥលូវ​លោក​ជាប់​បេសកកម្ម​នៅ​ខេត្តសៀមរាប ចាំ​ចប់​លោក នឹង​ដឹកនាំ​អ្នកកាសែត​១០០០​នាក់​ជាង​ទៅកាន់​តុលាការខេត្ត កំពត​ហើយ​ដាក់​មេក្រូ​ស្រែក​រិះគន់​រឿង​មេ​គយ យី ថុល ប្រព្រឹត្ត​អំពើ ពុករលួយ​នៅមុខ​តុលាការ ។

​បើតាម​លោក​ព្រះរាជអាជ្ញារង ខាន់ សុផល អ្នកនាំពាក្យ អយ្យការ​អម​សាលាដំបូង​ខេត្តកំពត បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នេះ​ថា​ពិតជា​បានទទួល​បណ្ដឹង​របស់​លោក​មេ​គយ​រូបនេះ​ពិតមែន​។​​អ្នកយកព័ត៌មាន​ទាំងនេះ ដែល​រង​នូវ​ពាក្យ​ប្តឹង​រួមមាន​៖
​ទី​១-​លោក ហ៊ុន សុខា ជា​ប្រធាន​សារពត៌មាន​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ និង​ជានា​យក​ផ្សាយ​ព័ត៌មាន​ប្រជាជន​កម្ពុជា (CPNTV)
​ទី​២-​លោក ច​ន យូ​ដេ​ត ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​។​ទី​៣-​លោក ស៊ា​ង ប៊ុន​សុង ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​
​ទី​៤-​លោក ទុំ ឆោម ជា​សមាជិក​នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ​។​ទី​៥-​លោក ប៉ែន រ៉ា ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​
​ទី​៦-​លោក កែវ សុផាត ជា​សមាជិក​នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ​។​ទី​៧-​លោក ជី ពេជ្រ ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​
​ទី​៨-​លោក អ៊ុត ប៊ុនធឿន ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​។​ទី​៩-​និង​បក្ខពួក​ដែល​មិន​ស្គាល់ឈ្មោះ​។​

​ពាក្យបណ្តឹង​នេះ លោក យី ថុល បាន​ចោទប្រកាន់​ទៅលើ​អ្នកយកព័ត៌មាន​ទាំងនោះ​ពីបទ «​ជេរប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​, បទ​ប៉ះពាល់​ដល់ សិទ្ធិ​ខាង​រូបភាព នៃ​បុគ្គល និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ​»​។ មន្ត្រី​គយ​រូបនេះ បានទាមទារ​សំណង​ពី​ក្រុម​អ្នកយកព័ត៌មាន​ទាំងនោះ​ចំនួន ១០​ម៉ឺន​ដុល្លារ​។​

​សម្រាប់​លោក​យី​ថុល កន្លងមក​មាន​លេចរឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើ​ច្រើនយ៉ាង ក៏ប៉ុន្តែ​មេ​គយ​ធំៗ​ជាពិសេស​លោក គុណ ញឹម ដែលជា​អគ្គ​នាយ​ន​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បែរជា​សម្ងំស្ងៀម​ទុក​ឲ្យ​លោក យី ថុល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ​ជាក់ស្តែង​ការប្រឈមមុខ​ដាក់គ្នារ​វាង​អ្នកសារព័ត៌មាន​មួយក្រុម ជាមួយ​លោក យី ថុល កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ បាន​បង្ហាញថា អំពើពុករលួយ​របស់​លោក យី ថុល ពិតជា​មាន​ទើប​នាំគ្នា​បិទបាំង​។ លោក យី ថុល​ទទួលរង​ការ​ចោទថា​មាន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដូចជា​ប្រេងឆា និង​មី​ខ្លាឃ្មុំ​ជាដើម ។​

​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា លោក យី ថុល តែង​ប្រើប្រាស់​ឈ្មោះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​ចឹ​ង ។​

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក យី ថុល ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ហើយ​សូម្បីតែ​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​ដូចជា មឹក និង​បង្គា ក៏ត្រូវ​បាន​លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​យ៉ាង​រលូន​ដែរ​។

តាម​ការអះអាង​ពី​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​ឲ្យ​ដឹងថា ការដែល​លោក យី ថុល ប្រឈមមុខ​ជាមួយ​អ្នកសារព័ត៌មាន​មួយក្រុម​ដែល​ចុះទៅ​ថត​សកម្មភាព​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក គឺ​ដោយសារ​លោក យី ថុល ចង់​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

សម្រាប់​ការ​ប្តឹងផ្តល់បន្ទាប់ពីមានការបើកភ្លើងខឿវពីលោកខៀវកាញ៉ារីទ្ធរដ្ឋមន្ត្រីក្រសួងពត៍មានដែលថាគួរប្តឹងកាសែតផងនោះគែជឿថា​ដោយសារតែ​យី​ថុល​ជា​មេ​គយ​ច្រក​មាន​លុយ​គេ​មិន​សង្ឃឹមថា​ង្ន​ក​កាសែត​ដែល​ខំ​ជួយ​សង្គម​លុបបំបាត់​អំពើរ​ពុករលួយ​ទទួលបាន​យុ​ត្តិ​ធ​មិ៍​បានឡើយ​!ម៉្យាងគេឃើញលោកហ៊ុនសុខាចុះទៅអុកឡុកពួកឈ្មញចិនថែមទៀតចឹងច្បាស់ជាចាញ់៕a custom yi thol a kk free1 a kk pres2