
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10375 នាក់
ម្សិលមិញ 8930 នាក់
សរុប 19707629 នាក់
ភ្នំពេញ៖រឿងតូចតាចសោះ តែអាងអំណាច តួនាទី របស់ ឯកឧត្តម ប្រាក់ ឧត្ដមសម្បត្តិ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច មកកាង ទើបម្ចាស់ផ្ទះធ្វើ ចរិកក្អេងក្អាងមើលងាយសមត្ថកិច្ច មើលងាយ អាជ្ញាធរ ។ នេះជាសាក្នុងហ្វេសប៊ុកលោកចាងហ្វាងផែងវណ្ណៈ។លោកចាងហ្វាងដែលគេដឹងថាជាអ្នកនាំអាទិ៍ដុតរឿងនាំចូលទំនិញថៃដែលគយជាអ្នកបើកដៃឲ្យនោះបានបញ្ជាក់ថា៖សមត្ថកិច្ច និង អាជ្ញាធរ ចុះទៅធ្វើការមានតំណាងអយ្យការសម្របសម្រួលនិតិវិធីថែមទៀត មិនមែនចុះទៅធ្វើសីដូច នាងចោទប្រកាន់ទេ ។ឯកឧត្តម ប្រាក់ ឧត្ដមសម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងអធិការកិច្ច ទទួលបន្ទុកខាងអួត និងគំរាមកំហែង ជាពិសេសទទួលបន្ទុកចាប់មនុស្ស ២៥ រាជធានី-ខេត្ត ។
បងប្អូនត្រូវការចាប់មនុស្ស មិនបាច់ទាក់ទងមន្ត្រីនគរបាល ឬ កងរាជអាវុធហត្ថទេ អាចទាក់ទងទៅឯកឧត្តម ប្រាក់ ឧត្ដមសម្បត្តិ តែម្ដងគាត់ជំនាញខាងចាប់ចង ។អាណិត មន្ត្រីមូលដ្ឋាន និង សមត្ថកិច្ចថ្នាក់ក្រោម ពេលចុះអនុវត្តន៍ច្បាប់ មានតំណាងអយ្យការដឹកនាំ អនុវត្តន៍ត្រឹមត្រូវតាមនិតិវិធីច្បាប់ហើយ ត្រូវពួកឈ្មួញ រក្សាទុកទំនិញថៃ អាងមានខ្នងយកមកគំរាមកំហែងថ្នាក់ក្រោម លាបពណ៌ថ្នាក់ក្រោម សុទ្ធតែគេចង់ធ្វើស៉ី ? អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំឆែកឆេរឃ្លាំងជាង ១០០ទីតាំង ឃាត់ខ្លួនមនុស្សពាក់ព័ន្ធមួយចំនួន គ្មាន បាតុភាពអ្វីទេ ហេតុអ្វី ឃ្លាំងមួយនេះ សមត្ថកិច្ចឆែកឆែកឆេរមិនបាន ? វប្បធម៌កាងបែបនេះ ពេលណាអស់ ? ។បើតាមសំណេរលោកចាងហ្វាងផែងវណ្ណៈដ៏មានឥទ្ធីពលគឺទាំងលោកប្រាក់ ឧត្ដមសម្បត្តិជាមន្ត្រីនិងម្ចាស់ផ្ទះដែលត្រូវអាជ្ញាធរធ្វើការឆែកឆេនឹងត្រូវមានទោស?។
ទោះបីយ៉ាងណាក្រោមការឆែកឆែតាំងពីព្រឹកដល់យប់រកឃើញទំនិញថៃចាស់តាំងពីឆ្នាំ២០២៤នោះម្ចាស់ឃ្លាំងដឹកជញ្ជូន L192 បានប្រតិកម្មរិះគន់ខ្លាំងទៅនឹងអាជ្ញាធរខណ្ឌព្រែកព្នៅ និងព្រះរាជអាជ្ញារងម្នាក់ថា បានប្រើអំណាចគាបសង្កត់ និងសម្លុតធ្វើបាបដល់គាត់ នៅពេលក្រុមការងារចម្រុះនេះ បានចុះទៅឆែកឆេររកផលិតផល និងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦។
ម្ចាស់ឃ្លាំង ដែលមានឈ្មោះក្នុងហ្វេសប៊ុក Sovina បានរៀបរាប់តាមរយៈការបង្ហោះសារ នៅថ្ងៃពុធនេះថា លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងមកឆែកឆេរឃ្លាំងរបស់គាត់ ដើម្បីរកផលិតផល និងទំនិញខុសច្បាប់មកពីប្រទេសថៃ តាំងពីព្រឹកម៉ោង៩ ដល់ម៉ោង ១០យប់។
អ្នកស្រីបន្ថែមថា ក្រុមការងាររបស់អ្នកស្រី បានសហការយ៉ាងល្អជាមួយក្រុមអាជ្ញាធរ ដោយបានបើកកុំព្យូទ័រឱ្យអាជ្ញាធរពិនិត្យមើលប្រភេទអីវ៉ាន់ ដែលមាននៅក្នុងឃ្លាំង និងឯកសារផ្សេងៗ ព្រមទាំងជួយស្វែងរកអីវ៉ាន់ថៃ ដោយបានរកឃើញអីវ៉ាន់ថៃដូចជាសាប៊ូ ថ្នាំដុសធ្មេញ ថ្នាំបាញ់មូស ទឹកអប់ ឡេ និងទឹកខ្ពុលមាត់ជាដើម ប្រមាណ២កញ្ច្រែង ដែលសុទ្ធតែជាអ៊ីវ៉ាន់របស់អ្នកលក់អនឡាញ បានផ្ញើទុកនៅក្នុងឃ្លាំងនេះ តាំងពីឆ្នាំ ២០២៤ គឺមិនមែនជាអីវ៉ាន់របស់អ្នកស្រីឡើយ។
លោកស្រីបានបន្ថែមទៀតថា ប៉ុន្តែលោកអភិបាលខណ្ឌ ធឹម សំអាន បែរជាប្រើពាក្យថា អ្នកស្រីនិងក្រុមការងារមិនសហការ ហើយបានហៅក្រុមផ្សេងៗទៀតមកកាន់ឃ្លាំងរបស់អ្នកស្រីជាបន្តបន្ទាប់ រហូតដល់ ៥០នាក់ ខណៈអ្នកខ្លះមកទាំងគ្មានអ្វីសម្គាល់ខ្លួនផង។
អ្នកស្រីបញ្ជាក់ថា៖ «គាត់ (លោក ធឹម សំអាន) យកលេសថា អត់សហការ ហើយបានហៅក្រុមផ្សេងៗមកទៀតច្រើនក្រុមខ្លាំងណាស់ ព្រោះរឿងហ្នឹងតាំងពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ តែអ្វីដែលខ្ញុំឆ្ងល់ គាត់ប្រើពាក្យថា ពួកខ្ញុំអត់សហការ។ គាត់បានចូលមើលឃ្លាំងរបស់ខ្ញុំរហូត តែគាត់ប្រើពាក្យថា អត់សហការ។ ខ្ញុំមិនដឹងថា កន្លែងណាមួយ ដែលខ្ញុំអត់សហការជាមួយគាត់»។
ជាមួយគ្នានេះ ម្ចាស់ឃ្លាំង L192 បានឱ្យដឹងទៀតថា នៅពេលព្រះរាជអាជ្ញារង ទិន សុចិត្រា បានមកដល់ បានធ្វើឱ្យស្ថានភាពកាន់តែលំបាក ដោយអ្នកស្រីបានអះអាងថា លោក ទិន សុចិត្រា បានប្រើអំណាចគាបសង្កត់មកលើអ្នកស្រី ធ្វើឱ្យអ្នកស្រីកាន់តែមានការភ័យខ្លាច និងបារម្ភ រហូតសម្រេចថតវីដេអូ ដើម្បីទុកជាភស្តុតាង។
អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «នៅពេលព្រះរាជអាជ្ញារង ទិន សុចិត្រា មកដល់គាត់រាងប្រើអំណាងរបស់គាត់ មកគាប់សង្កត់ខ្ញុំ។ បងខ្ញុំដល់ពេលទៅយកកូន ក៏គាត់អត់ឱ្យទៅយកកូន ហើយគាត់ចង្អុលមុខសម្លុតខ្ញុំ២ដង។ គាត់ចាត់ទុកខ្ញុំដូចបង្កើតកំហុសធំខ្លាំងមែនទែន ដែលពួកខ្ញុំមិនអាចចេញទៅណាបានទាំងអស់គ្នាតែម្តង»។
ចំណែកលោក អ៊ិន វិចិត្រ ដែលជាម្ចាស់ឃ្លាំង L192 ដែរនោះ បានបង្ហាញសារបែបនេះថា៖ «តាំងពីរកស៊ីមក ខ្ញុំបានប្រមូល និងបង់ពន្ធជូនរដ្ឋមិនតិចជាង ២លានដុល្លារទេ។ ទិន្ឋន័យនេះខាងពន្ធដារអាចឆែកបាន។ គ្រាន់អីវ៉ាន់២កញ្រែ្ចងរបស់ភ្ញៀវផ្ញើមកខ្ញុំ ជាក្រុមហ៊ុនដឹកជញ្ចូន ពួកលោកចាំបាច់ប្រើកម្លាំង៥០នាក់មកព័ទ្ធជុំវិញឃ្លាំងខ្ញុំដូចខ្ញុំជាជនឧក្រិដ្ឋ»។
លោកបន្ថែមថា៖ «ខ្ញុំពិតជាខឹងខ្លួនឯងណាស់ ដែលខ្ញុំជានិស្សិតពូកែ រៀនដល់ថ្នាក់បណ្ឌិតសហរដ្ឋអាមេរិក តាមអាហាររូបករណ៍រៀនបាន As ទាំងអស់សម្រាប់ថ្នាក់អនុបណ្ឌិតខ្ញុំ នៅមិនអាចការពារខ្លួនឯងបាន។ នេះហើយដែលខ្ទង់ម៉ោង៤ជាង ខ្ញុំថា ឱ្យពួកគាត់ហៅក្រុមគាត់ទាំងអស់មកដាក់ទោសខ្ញុំមួយដងឱ្យហើយ កុំឱ្យរំខានការរកស៊ីខ្ញុំ ធ្វើឱ្យបុគ្គលិកខ្ញុំភិតភ័យ»។
ជុំវិញហេតុការណ៍នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅរូបនេះ បានបញ្ជាក់យ៉ាងខ្លីប្រាបកាសែតថា អាជ្ញាធរធ្វើតាមច្បាប់ ហើយឱ្យអ្នកចោទប្រកាន់មកលើរូបលោក «ស្បថទៅ»។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានដាក់បញ្ហាឱ្យអាជ្ញាធរ នៅទូទាំងរាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើស Online ព្រមទាំងចុះត្រួតពិនិត្យទីតាំងឃ្លាំងតូចធំ ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។តាមការកត់សម្គាល់ក្រៅពីសាម៉ីខ្លួនម្ចាស់ក្រុមហ៊ុនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ
Rithy rityaបានសសេរខមិនថា៖គាត់ជាអ្នក បើកក្រុមហ៊ុនដឹកជញ្ជូន មិនមែនជាអ្នកនាំចូលផលិតផលសៀមទេ! ហើយអីវ៉ាន់សៀមនឹងសល់តាំងឆ្នាំ2024 ដែលភ្ញៀវគាត់ទុកនៅគាត់ ។ ស្តាប់ខ្មែរអត់យល់ទេឬក៏ម៉េច? ចង់ឈ្នះគេម៉េសទាំងដែលខ្លួនឯងមានគំនិតចង់បាន ថ្លៃ សោះហ្នឹង?
ឯអ្នកលេងម្នាក់ទៀតសសេរថា៖ក្រុមហ៊ុន App L192 ជាក្រុមហ៊ុនទទួលលក់ឥវ៉ាន់ ម្ចាស់ឥវ៉ាន់គេដាក់លក់ក្នុងapp ពេលភ្ញៀវកុម្ម៉ង់សោះ បើគេនាំចូលរបស់ថៃមកលក់ក៏គេមិននាំចូល២កន្ត្រកនិងដែរ វាខាតថ្លៃដឹក…មួយទៀតប្រជាជនខ្មែរឥឡូវឃើញអីវ៉ាន់ថៃដើរជៀស គេអ្នកមានមុខមាត់ប៉ុណ្ណឹងដែរគេរកស៊ីលក់មុខដែរហ្អី? ហើយថាគេអាងអំណាច?? ត្រូវហើយនេះគេមានអំណាចផង នៅកេណ្ឌទ័ពមកចុះឆែកគេរាប់ម៉ោងឃ្លាំងតូចមួយសោះ ទម្រាំរាស្ត្រសាមញ្ញធម្មតា មិនដឹងចាប់ទោស អូសដំណើរគ្នាម៉េចខ្លះទៅ…?។សូមបញ្ជាក់ថាមកដល់ពេលនេះគេមិនទាន់ឃើញមានលិខិតបទដ្ឋានណាមួយរបស់រាជរដ្ឋាភិបាលចេញហាមឃាត់ជាផ្លូវការមិនឲ្យនាំចូលទំនិញពីប្រទេសថៃនៅឡើយទេ?ក្នុងពេលដែលគិតត្រឹមថ្ងៃទី១៧មិថុនាមានមនុស្ស៩នាក់ហើយត្រូវបានតុលាការចោទប្រកាន់ឃុំខ្លួនករណីយ៍ថាលួចនាំទំនិញថៃចូលនិងបន្លំទំនិញ?៕