» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8453 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698624 នាក់

ចែ​ស្រី និង​ប្តី​ឈ្មួញ​ឈើ​យូ​ឆ្នាំ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្តព្រះវិហារ ចូល​ខេត្តកំពង់ធំ​កាន់តែច្រើន​


​កំពង់ធំ​៖​ឈ្មួញ​ឈើ​យូ​ឆ្នាំឈ្មោះ ចែ​ស្រី និង​ប្តី​បច្ចុប្បន្ននេះ​នៅតែ​ឃើញ​បន្ត​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២ ស្រុក​រវៀង ចូលទៅ​ខេត្តកំពង់ធំ ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ទប់ស្កាត់​ទាល់តែសោះ​។a chae srey 

ប្រភពពី​ប្រជាពលរដ្ឋ​និយាយថា ទាល់តែ​មានការ​បើកដៃ​ពី​សំណាក់​លោក ស៊ុំ ស៊ី​វុត្ថា ហៅ​តា​វ៉ែនតា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង និង​សមត្ថកិច្ច​ក្នុងស្រុករ​វៀង​ទើប​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី ធើ​កើត​។ ប្រហែល​ចឹ​ង​ហើយ​បានជា​គេ​ឃើញថា​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២ ស្រុក​រវៀង ខេត្តព្រះវិហារ ចូលទៅ​ខេត្តកំពង់ធំ កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​លើផ្លូវ​ជាតិ​លេខ​៦២ ពី​ខេត្តព្រះវិហារ ចូលទៅ​ខេត្តកំពង់ធំ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី នោះទេ​។ ព្រោះ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ បណ្តោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​។
​ប្រជាពលរដ្ឋ​ក្នុងស្រុក​រវៀង បាន​ឲ្យ​ដឹងថា​កន្លងមក​មានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ត្បែងមានជ័យ ស្រុក​សង្គម​ថ្មី និង​ស្រុក​ឆែប​តែ​មិនបាន​ធ្វើ​ឲ្យ សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២ ចូលទៅ​ខេត្តកំពង់ធំ​របស់​ចែ​ស្រី មានការ​ថយចុះ​នោះទេ ។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន​និង​សមត្ថកិច្ច​ក្នុង​ខេត្តព្រះវិហារ ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​របស់ខ្លួន​ហើយ​ទើប​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ចឹ​ង​?​។ ជាក់ស្តែង​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី និង​ឈ្មួញ​ច្រើន​នាក់​ទៀត​នៅតែ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ចូល​ខេត្តកំពង់ធំ ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​a chae srey1 a chae srey2 a chae srey3 a chae srey4 

​