» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6938 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666848 នាក់

រដ្ឋបាល​ខេត្តកណ្តាល​បើក​កិច្ចប្រជុំ​ពិនិត្យ​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស ទណ្ឌិត​ចំនួន​១៣​នាក់ ក្នុងឱកាស​ពិធីបុណ្យ​វិសាខបូជា​!


​នៅ​ថ្ងៃ​ច​ន្ទ័​០៧​រោច ខែបុស្ស ត្រូវ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៥​លោក ណុប ដា​រ៉ា អភិបាលរង​ខេត្ត តំណាង លោក គួច ចំរើន អភិបាល អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ​ការស្នើរ​សុំ​បន្ធូ​បន្ថយ​និង​លើក​លេង​ទោស​ទណ្ឌិត​ចំនួន​១៣​នាក់ ក្នុងឱកាស​ពិធីបុណ្យ​វិសាខបូជា នាពេល​ខាងមុខនេះ តាម​ការស្នើសុំ​របស់លោក​ប្រធាន​ពន្ធ​ធនាគា និង​មន្ត្រី​ជំនាញ​។a govern releas

​លោក​អភិបាលរង​ខេត្ត​បាន​លើកឡើងថាៈ ទណ្ឌិត​ទាំងឡាយ​ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ត្រូវមាន​ល​ក្ខ​ណៈ​សម្បត្តិ​គ្រប់គ្រាន់ តាម​លក្ខខណ្ឌ​កំណត់ដោយ​ច្បាប់ សម្រាប់​ទោស​ដែល​មិនមែនជា​កម្មវត្ថុ​ក្នុងការ​លើកលែងទោស បន្ធូរ​បន្ថយទោស ឬ​ពិបាក​ក្នុងការ​លើកលែងទោស និង​បន្ថយទោស​នោះ​គឺមាន​ដូចជា​ទោស ចាប់ជំរិត​ទារប្រាក់ ប្លន់​សម្លាប់ រំលោភ​សម្លាប់​ឃាត់​កម្ម​សាហាវឃោរឃៅ ទោស​ផលិត និង​ជួញដូរ​គ្រឿងញៀន ភារ​វក​ម្ម ជនប្រដាប់អាវុធ ទណ្ឌិត​ទទួលទោស​ច្រើនដង ទណ្ឌិត​ដែល​ជាប់ពន្ធនាគារ​ច្រើនដង និង​ទណ្ឌិត​ធ្លាប់​ល្មើស​ជាប់​ពិន័យ​ជាដើម​។​

​លោក​ឧ​ត្ត​ម​អគ្គានុរក្ស ឯម និមល ប្រធាន​ពន្ធនាគារ បានអោយដឹងថា អង្គភាព​ពន្ធនាគារ​ខេត្តកណ្ដាល​បាន​ជ្រើស​យក​ទណ្ឌិត​ចំនួន ១៣​នាក់ ស្រី ២​នាក់ មក​ដាក់ជូន គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​កម្រិត​កែប្រែ​របស់​ទណ្ឌិត ក្នុងឱកាស​ពិធីបុណ្យ​វិសាខបូជា ជា​លទ្ធផល​ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៣​ខែ​មាន​ចំនួន ៩​នាក់ ស្រី​១​នាក់​។​មិនបាន​បន្ធូរបន្ថយ​ទោស​ទេ​ទណ្ឌិត​ដែល​បាន​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៦​ខែ​គ្មាន ទណ្ឌិត​ស្នើសុំ​ប​ន្ទូ​រ​បន្ថយទោស​រយៈពេល ១២​ខែ​គ្មាន​។

​ព្រះរាជាណាចក្រ​កម្ពុជា បានកំណត់​យក​ពិធីបុណ្យ​ចំនួន​០៥ សំរាប់​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ឲ្យ​ទណ្ឌិត ក្នុងនោះ​មាន ១/​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ៧ មករា​។ ២/​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ។​៣/​ពិធីបុណ្យ​វិសាខបូជា ។​៤/​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ទី​៥​គឺ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។​a govern releas1 a govern releas2 

​