» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6865 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671505 នាក់

បី​ម៉ា​តរបស់​សម​ង្ស៊ី​រឿង​បែក​គ្នា​សម្តេច​ក្រឡាហោម​សខេង​ត​មួយ​ទំ​ព​រ័​!

 

​ភ្នំពេញ​៖​លោក សម រង្ស៊ី សរសេរ​យ៉ាងខ្លី​បី​បន្ទាត់ សម្តេច​ក្រឡាហោម ស ខេង កំពុង​រៀបចំ​បែក​ពី សម្តេច​ហ៊ុន សែន​នៅ ក្នុង​ឆ្នាំ ២០១៩ ពីព្រោះ តែ ចង់​ដាក់​កូនប្រុស​គឺ លោក ហ៊ុន ម៉ា​នី ជា​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​បានធ្វើ​ឲ្យ សម្តេច​ក្រឡាហោម ស ខេង ចេញមក​បដិសេធ​យ៉ាង​ប្រ​ញ៉ាប់ ។ sar khen sy 

​នៅក្នុង​សេចក្តី​បដិសេធ​ប្រហែល​ជាង​មួយ​ទំព័រ តប​នឹង​ការលើកឡើង​របស់ លោក សម រង្ស៊ី សម្តេច ស ខេង បាន​គូសបញ្ជាក់ថា “​លោក​សម រង្ស៊ី បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន និង​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​រួចហើយ​។

ទណ្ឌិត​រូបនេះ​សម្រេច​រត់គេចខ្លួន​មិន​ចូល​ប្រទេស​ដោយ​ខ្លួនឯង ហើយ​ការ​ត្រឡប់​ចូល​ប្រទេស​វិញ​ឬ​យ៉ាងណា​នោះ​វា​ស្ថិតនៅលើ​បុគ្គល សម រង្ស៊ី ខ្លួនឯង​តែប៉ុណ្ណោះ គ្មាន​អ្នកណា​ហាមឃាត់​ឡើយ​។ ការចេញ​ដីកាចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី គឺ​ត្រូវ​បានប្រកាស​ជា​សាធារណៈ ហើយ​ការបញ្ជាក់​របស់ខ្ញុំ​ចំពោះ​សារព័ត៌មាន និង​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ អំពី​ដីកាចាប់ខ្លួន​នេះ គឺធ្វើឡើង​ជា​សាធារណៈ ដែល​មិនមាន​អ្វី​ជា​អា​ថ៍កំ​បាំង​ឡើយ ។

ការដែល សម រង្ស៊ី និយាយថា ខ្ញុំ​មានការ​លំបាក​ធ្វើការ​ជាមួយនិង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នោះ​គឺជា​រឿង​ភូតកុហក​បោកប្រាស់​សុទ្ធសាធ ប្រការនេះ​សម រង្ស៊ី ចង់​ឲ្យ​សាធារណៈមតិ មានការ​ភ័ន្ត​ច្រ​លំ​មកលើ​រូបខ្ញុំ និង​ជា​ល្បិចកល​នយោបាយ​របស់លោក សម រង្ស៊ី ខ្លួនឯង​តែប៉ុណ្ណោះ​។ ធាតុពិត​គឺ សម រង្ស៊ី ទេ ដែល​ខ្ញុំ​ពិបាក​ធ្វើការ​ជាមួយ​!​។​សូមបញ្ជាក់ថា លោក សម រង្ស៊ី​កាលពី​ថ្ងៃទី​២៩​ធ្នូ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាងខ្លី​ដោយ​ភ្ជាប់​នឹង​បទសម្ភាសន៍​រឿង​ចង់​តទល់​ជាម​សម​ត្រ​ច​ហ៊ុនសែន​មួយ​ស្មើ​ជាមួយ​វិទ្យុ​អាស៊ីសេរី​នោះបាន​បញ្ជាក់ថា លោក ស ខេង កំពុង​រៀបចំ​បែក​ពី ហ៊ុន សែន​!​។

លោក​សម​ង្ស៊ី អះអាង​ទៀតថា ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់ នឹង​ផ្ទុះឡើង​ក្នុង​ឆ្នាំ ២០១៩ ពីព្រោះ លោក ហ៊ុន សែន ចង់​ដាក់​កូនប្រុស​គាត់ លោក ហ៊ុន ម៉ា​នី ជំនួស លោក ស ខេង នៅ​ក្រសួងមហាផ្ទៃ​។​សម្តេច​ក្រឡាហោម ស ខេង អះអាងថា ខ្លួន​សម្តេច​ផ្ទាល់​បានរួម​ការងារ​ជាមួយ​លោក ហ៊ុន សែន «​គ្រប់​កាលៈទេសៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ជាង​៤០​ឆ្នាំ​កន្លងមកហើយ​» ហើយ​ថា​ជោគជ័យ​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៦​កន្លងទៅនេះ​បានបញ្ជាក់​យ៉ាងច្បាស់​នូវ​ការឯកភាព​កាន់តែ​រឹងមាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើតាម​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ សម្តេច ស ខេង នៅ​ថ្ងៃទី​៣០​ខែធ្នូ​។​cnrs3 


​