» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6942 នាក់

ម្សិលមិញ 8146 នាក់

សរុប 18735274 នាក់

លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?!

​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ​ថា មាន​លក្ខណៈ​ល្អប្រសើរ ដោយ​ជន​ជាប់ឃុំ ទទួលបាន​របប​អាហារ​តាម​ការ​ការកំណត់​រប​ស់​ច្បាប់​ស្តីពី ពន្ធនាគារ​។a keo remy 

ក្នុងពេល​ដឹកនាំ​គណៈប្រតិភូ​នៃ​គណៈកម្មាធិកា​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​) ពេល​ជួប​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការ​ពិនិត្យមើល​ស្ថានភាព សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​លោក កែវ រ៉េមី បាន​ឲ្យ​ដឹងថា ដំណើរ​ជួបពិភាក្សា​ការងារ មកកាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) នា​ថ្ងៃនេះ ដើម្បី​ពិនិត្យ ស្ថានភាព​ជាក់ស្តែង និង​ផ្តោត​សំខាន់​លើ​ការសួរសុខទុក្ខ​ជន​ជាប់ឃុំ​ជា​ស្ត្រី ស្ត្រី​មាន​ផ្ទៃពោះ និង​មានកូន​តាម​ម្តាយ​។ តាមរយៈ​កិច្ច​ជំនួប​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នឹង​បន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា និង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង​ពន្ធនាគារ​។

​ក្នុង​ដំំ​ណើ​រ​ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​ជាក់ស្តែង​នៅ​ពន្ធនាគារ​នេះ លោក កែវ រ៉េមី បានធ្វើការ​វាយតម្លៃថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ មាន​លក្ខណៈ​ល្អប្រសើរ ដោយ​ជន​ជាប់ឃុំ ទទួលបាន​របប​អាហារ​តាម​ការ កំណត់​របស់​ច្បាប់ ស្តីពី​ពន្ធនាគារ ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ក្នុងពេល​ជាប់ឃុំ មាន​ម៉ោង​សម្រាប់​ហាត់ប្រាណ ទទួលបាន​នូវ​ការថែទាំ​ជំងឺ មាន​បណ្ណាល័យ​សម្រាប់​អាន​សៀវភៅ និង​មាន​កន្លែង​សម្រាប់ធ្វើ​ពិធី​សាសនា​ផ្សេងៗ​។​សូមបញ្ជាក់ថា​គុក​ស្រុក​ខ្មែរ​ត្រូវបាន​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹងថា​មាន​ជាង​៣​ម៉ឺន​នាក់​ក្នុង​គុក​ទាំង​២៥​ក្នុង​រាជធានី​ខេត្ត​។​ភាព​ណែន​តាន់តាប់​ក្នុង​កុក​ត្រុ​វ​បាន​គេ​រាយការណ៍​ថា​អាច​បណ្តាលមកពី​មាន​អ្នកទោស​ត្រូវបាន​ឃុំ​លើស​កំណ​ត់នៃ​ការកាត់ទោស​។​មិនដឹងថាតើលោកកែវរ៉េមីវាយតម្លៃតែគុកម១ឬក៏ទូទាំងប្រទេសនោះទេ?៕

សូមជម្រាបថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានដាក់​ប្រអប់​បណ្ដឹង​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ផងដែរ ដើម្បី​ជាការ​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​ដ៏​មោះមុត តម្លាភាព និង​ភាព​សុចរិត របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្នុងការ​គ្រប់គ្រង​ពន្ធនាគារ​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ក៏បាន​អរគុណ​ដល់​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​មណ្ឌល​អប់រំ​កែប្រែ​ទូទាំង​រាជធានី​-​ខេត្ត ដែល​តែងតែ​ផ្តល់​កិច្ចសហការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នាពេល​កន្លងមក ដើម្បី​ការពារ​សិទ្ធិសេរីភាព​របស់​ជន​ជាប់ឃុំ​៕a keo remy1