» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5731 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618971 នាក់

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​៖​ឆ្នាំនេះ​ផលិតផល​កសិកម្ម​បី​មុខ​មាន​ទិន្នផល​ល្អ​


​កំពង់ស្ពឺ​៖ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ព្រះរាជាធិបតី​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៤ នាទី​ព្រះ​ស្រែ​ក្នុង​បរិវេណ​មន្ទីរអប់រំ យុវជន និង​កីឡា ស្ថិតនៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។សម្តេច​ធិបតីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោប្រធានព្រិទ្ធសភានិងមន្ត្រេីជាន់ខ្ពស់រាជរដ្ឋាភិបាលពិសេសរដ្ឋមន្ត្រីក្រសួងកសិកម្មបានអមព្រះរាជដំណើរព្រះមហាក្សត្រ។a king aplaug1 

នៅក្នុង​ឆ្នាំនេះ ការ​ផ្សង​ប្រផ្នូល​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល បាន​បង្ហាញថា ស្រូវ ពោត សណ្តែក នឹង​ទទួលបាន​ទិន្នផល​ល្អប្រសើរ​។​​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ខែ​ពិសាខ ដែលជា​ព្រះ​រាជពិធី​ដ៏​សំខាន់​មួយ នៃ​ពិធីបុណ្យ​ទ្វារ​ទស​មាស​។​​ព្រះ​រាជពិធី​ប្រពៃណី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស ទៅតាម​ការបរិភោគរ​បស់ «​គោ​ឧសភរាជ​» លើ​អាហារ​៧​យ៉ាង រួមមាន​៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និង​ស្រា​។ ម្យ៉ាងទៀត​ព្រះរាជ​ពិធី​នេះ ក៏​ជាការ​ដាស់តឿន ក្រើនរំឭក​ដល់​ប្រជាជន​ខ្មែរ ដែល​ពឹង​ផ្អែកលើ​ការធ្វើ​កសិកម្ម​ជា​ចម្បង​នោះ​ឱ្យបាន​ដឹងថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ​។​

​ក្រោយ​ការ​ច្រត់ព្រះនង្គ័ល​ជា​និមិត្តរូប ៣​ជុំ គោ​ឧសភរាជ ត្រូវបាន​ព្រលែង​ឱ្យទៅ​បរិភោគ​អាហារ​ទាំង ៧​មុខ​ខាងលើ​។ ក្នុងចំណោម​អាហារ​ទាំង ៧​មុខ​នេះ មាន​អាហារ​ចំនួន ៣​មុខ​ដែល​គោ​ឧសភរាជ​បាន​បរិភោគ​ច្រើនជាងគេ ដោយ​ក្នុងនោះ ស្រូវ​មាន​ចំនួន ៩៥​ភាគរយ ពោត ៩៥​ភាគរយ និង​សណ្ដែក ៨៥​ភាគរយ​។ តាមរយៈ​ការបរិភោគ​របស់​គោ​ឧសភរាជ​នេះ ត្រូវបាន​ព្រា​ហ្ម​បុរោហិត​ផ្សង​ប្រផ្នូល​ឃើញថា ដំណាំ​កសិកម្ម​ទាំង​៣​មុខ​នេះ​នឹង​ទទួលបាន​ទិន្នផល​ល្អប្រសើរ​ក្នុងឆ្នាំនេះ​៕a king aplaug a king aplaug2 a king aplaug3 a king aplauge a king aplauge1 

​