» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10410 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700581 នាក់

នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​

 

​ប្រទេស​វៀត​ណ​ម​៖​រដ្ឋាភិបាល​វៀតណាម និង​រុស្ស៊ី បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ចំនួន ៧ ផ្តោត​សហការ​ទៅលើ​វិស័យ​ថាមពលនុយក្លេអ៊ែរ បច្ចេកវិទ្យា និង​ស្រាវជ្រាវ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អា​អែ​ហ្វ​ប៉េ (AFP) ។ រីឯ ប្រព័ន្ធ​ឃោសនា​រដ្ឋ​វៀតណាម (Bao Dien Tu Chinh Phu) ទៀតសោត គ្រាន់តែ​បង្ហាញថា នាយករដ្ឋមន្ត្រី​រុស្ស៊ី មី​ខា​អ៊ី​ល មី​ឈូ​ស្ទី​ន និង​នាយករដ្ឋមន្ត្រី​វៀតណាម ហ្វា​ម មី​ញ ជី​ញ បាន​ពិភាក្សា​អំពី​គម្រោង​ថាមពល និង​ឧស្សាហកម្ម ដែល​ជំរុញ​សន្ទុះ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​។​តែ​គេ​ពុំបាន​ទម្លាយ​សេចក្តីលម្អិត​ពី​កិច្ចព្រមព្រៀង​ទាំងនោះ​ឲ្យ​ដឹង​ច្រើន​ឡើយ​។​a russy vna 

អគ្គនាយក​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី Rosatom លោក Alexeï Likhatchev បាន​សម្តែង​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វិស័យ​ថាមពលបរមាណូ នៅ​ខេត្ត និ​ញ ថន់ (Ninh Thuận)​។ និ​ញ ថន់ ជា​ខេត្ត​ភាគ​កណ្តាល​វៀតណាម មាន​គម្រោង​មជ្ឈមណ្ឌល​ថាមពលនុយក្លេអ៊ែរ និង​ក្បាល​រ៉េ​អា​ក់ទ័រ​ចំនួន ២ ដែល​អាច​ផលិត​អគ្គិសនី​ប្រមាណ ៤ ០០០ មេ​ហ្កា​វ៉ា​ត់​។ នោះ​ជា​គម្រោង​រួមគ្នា​រវាង​ក្រុមហ៊ុន​រុស្ស៊ី Rosatom និង​សម្ព័ន្ធ​ក្រុមហ៊ុន​ជប៉ុន JINED ដែល​បាន​ផ្អាក​ដំណើរការ ក្នុង​ឆ្នាំ​២០១៦ ព្រោះតែ​ថ្លៃ​ចំណាយ​ខ្ពស់​ពេក​រហូតដល់ ១៨ ពាន់​លាន​ដុល្លារ​ឯណោះ​។​

​អាជ្ញាធរ​វៀតណាម​បញ្ជាក់​កាលពី​ឆ្នាំ​២០១៦ ថា​«​ការផ្អាក​ដំណើរ មិនមែន​ព្រោះ​ខ្វះ​បច្ចេកវិទ្យា​ទេ តែ​មកពី​ស្ថានភាព​សេដ្ឋកិច្ច​»​។ ក៏ប៉ុន្តែ នៅ​ចុងឆ្នាំ​២០២៤ រដ្ឋាភិបាល​វៀតណាម​ប្រកាស​បើក​ដំណើរការ​សាងសង់​ម​ជ្ឈ​ម​ណ្ដ​ល​នុយក្លេអ៊ែរ​នោះ​វិញ ព្រោះតែ​តម្រូវការ​ថាមពល​អគ្គិ​ស​នី​កើនឡើង​ខ្លាំង​។​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​សង្គមនិយម​វៀតណាម លោក តូ ឡិ​មកា​លពី​ខែវិច្ឆិកា ឆ្នាំ​២០២៤ ធ្លាប់បាន​គូស​បង្ហាញ​ក្នុង​សមាជ​គណ​មជ្ឈិមបក្ស លើក​១៣ ថា​ថាមពលបរមាណូ ជា​តម្រូវការ​អាទិភាព និង​ជះឥទ្ធិពល​ត្រង់​ផ្ទាល់​ចំពោះ​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

តាមរយៈ​សេចក្តីថ្លែងការណ៍ ភាគី​ទាំង​ពីរបាន​ពិភាក្សា​និង​ឯកភាព​លើ​វិធានការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​; ចាំបាច់​ត្រូវ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវដែក និង​ផ្លូវ​សមុទ្រ និង​ការដឹកជញ្ជូន​ពហុ​មធ្យោបាយ​។​​ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​សុ​ក្រិត​នូវ​មូលដ្ឋាន​ច្បាប់​ទ្វេភាគី ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​។ ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការអនុវត្ត​គម្រោង​ប្រេង​និង​ឧស្ម័ន​រួម​នៅ​តំបន់​ខ្ពង់រាប​បាតសមុទ្រ​វៀតណាម​និង​នៅលើ​ទឹកដី​នៃ​សហព័ន្ធរុស្ស៊ី ស្របតាម​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​និង​ច្បាប់​អន្តរជាតិ ក្នុងនោះ​មាន​៖ អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។​

​ភាគី​ទាំងពីរ​នឹង​បន្ត​សហការ​អនុវត្ត​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នៅ​វៀតណាម​។ រុស្ស៊ី​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​កសាង​ឧស្សាហកម្ម​ថាមពលនុយក្លេអ៊ែរ​ជាតិ​របស់​វៀតណាម​។​​ភាគី​ទាំងពីរ​បានទទួល​ស្គាល់​សារៈសំខាន់​នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​; ឯកភាព​បន្ត​គាំទ្រ​ការស្រាវជ្រាវ និង​បង្រៀន​ភាសា​រុស្សី​នៅ​វៀតណាម​; ទទួលស្គាល់​តួនាទី​នៃ​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​រវាង​វៀត​ណា និង​រុស្ស៊ី​។​​ភាគី​ទាំងពីរ​ស្វាគមន៍​ការបង្កើន​ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​វេទិកា​ពហុភាគី​។​

​ទីភ្នាក់ងារ​ថាមពល​អ​ន្ត​រ​ជាតិ (AIE) ធ្លាប់​បញ្ជាក់ថា តម្រូវការ​ថាមពល​កើន​ខ្លាំង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ តំបន់​នេះ​ត្រូវការ​ថាមពល​អគ្គិសនី​កើនឡើង​៨០% នៅ​ឆ្នាំ​២០០០ និង​បន្ត​កើន​ជាង ៦០% បន្ថែមទៀត ចាប់ពីពេលនេះ ដល់​២០៤០​។ ប្រទេស​ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន ថៃ និង​សិង្ហ​បុរី បាន​ខំប្រឹងប្រែង​គិតគូរ​ខ្លាំង​ក្នុង​បញ្ហា​ថាមពល​នេះ​។ ខែមិថុនា ឆ្នាំ​២០២២ សភា​ឥណ្ឌូណេស៊ី អនុម័ត​ច្បាប់​បើកផ្លូវ​ឲ្យ​សាងសង់​មជ្ឈមណ្ឌល​ថាមពលនុយក្លេអ៊ែរ មួយ​យ៉ាងតិច ពី​ពេលនេះ ដល់​ឆ្នាំ​២០៤៥​។

នៅ​ហ្វីលីពីន ប្រធានាធិបតី ហ្វ៊ែ​រ​ឌី​ណង់ ម៉ា​កូ​ស ជូ​ញ៉រ ក៏បាន​ជំរុញ​ឲ្យ​បើក​ដំណើរការ​ឡើងវិញ នូវ​មជ្ឈមណ្ឌល​ថាមពលនុយក្លេអ៊ែរ Bataan ដែល​ឋិត​នៅ​ចម្ងាយ​៨០​គីឡូម៉ែត្រ ភាគ​ខាងលិច​រដ្ឋធានី​ម៉ានីល​។ នាពេល​កន្លងទៅ រដ្ឋាភិបាល​ថៃ ក៏បាន​ចេញ​វិធានការ​ជា​បន្តបន្ទាប់ និង​ជំរុញ​ការសិក្សា​ច្រើន​ដែរ ក្នុង​វិស័យនេះ​។ ចំណែក នៅ​សិង្ហ​បុរី កាលពី​ឆ្នាំទៅ​មិញ រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​បណ្តុះបណ្តាល​អ្នកជំនាញ​នុយក្លេអ៊ែរ ជាង​១០០​នាក់ និង​សិក្សា​ពី​លទ្ធភាព​បង្កើត​មជ្ឈមណ្ឌល​ថាមពលនុយក្លេអ៊ែរ នៅ​សិង្ហ​បុរី​៕.a russy vn1 a russy vn2 


​