» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11915 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702086 នាក់

វ៉ាក់សាំង​ប្រឆាំង​កូ​វីត​របស់​ចិន​សម្រាប់​មនុស្ស​ចាស់​ត្រូវ​បាន​ឥណ្ឌូណេស៊ី​អនុម័ត​ឲ្យ​ចាក់​ប្រជាជន​ខ្លួន​

 

​ឥណ្ឌូណេស៊ី​៖ ទីភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​និង​ចំណីអាហារ​របស់​ឥណ្ឌូណេស៊ី​បានអនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​របស់​ក្រុមហ៊ុន​ឱសថ​ចិន ស៊ី​ណូ​វ៉ា​ក់ បាយ​អូ​ថិ​ច (Sinovac Biotech) សម្រាប់​ពលរដ្ឋ​វ័យ​ចំណាស់​កាលពី​ថ្ងៃអាទិត្យ​។​a china indo2 

​ក្នុង​សន្និសីទ​សារព័ត៌មាន​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​និង​ចំណីអាហារ​របស់​ឥណ្ឌូណេស៊ី​បានប្រកាស​ឲ្យ​ដឹងថា​ស្ថាប​ន័​របស់ខ្លួន​បានអនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នោះ​ក្នុង​គ្រា​បន្ទាន់​សម្រាប់​ពលរដ្ឋ​ដែលមាន​អាយុ​ចន្លោះ​ពី​៦០​ទៅ​៧០​ឆ្នាំ​។​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​និង​ចំណីអាហារ​បាន​និយាយថា សម្រាប់​អ្នក​ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ គម្លាត​ក្នុង​ការចាក់​ដូ​ស​ទី​១​និង​ដូ​ស​ទី​២​ត្រូវមាន​រយៈពេល​៤​សប្តាហ៍​ដោយ​ក្នុង​មួយ​ដូ​សមាន​បរិមាណ​០.៥​មី​លី​លីត្រ​។​

​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ប្រទេស​ឥណ្ឌូណេស៊ី​បានទទួល​វត្ថុធាតុដើម​សម្រាប់​ផលិត​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ឱសថ ស៊ី​ណូ​វ៉ា​ក់ បាយ​អូ​ថិ​ច (Sinovac Biotech) សរុប​ចំនួន​១០​លាន​ដូ​ស​ដែល​ធ្វើ​ឲ្យ​ចំនួន​វ៉ាក់សាំង​កូ​វីដ​១៩​សរុប​នៅក្នុង​ប្រទេស​នេះ​មាន​ចំនួន​២៨​លាន​ដូ​ស ហើយ​ក្នុងនោះ​មាន​៣​លាន​ដូ​ស​អាច​ប្រើប្រាស់​បាន និង​២៥​លាន​ដូ​ស​ទៀត​គឺជា​វត្ថុធាតុដើម​សម្រាប់​ផលិត​នៅក្នុង​ស្រុក​។​​ប្រទេស​ឥណ្ឌូណេស៊ី​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ប្រមាណ​១៨១.៥​លាន​នាក់​រហូតដល់​ឆ្នាំក្រោយ​៕a china indo a china indo1 

​