» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11512 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701683 នាក់

ចាំមើល​អាមេរិក​និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​(ICC) ណាមួយ​ខ្លាំង​ជាង​?


​អាមេរិក​៖ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ​បាន​គម្រាម នឹង​ចាប់ខ្លួន ហើយ​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុម​ចៅក្រម និង​មន្ត្រី​មួយចំនួនទៀត​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ហៅ​កាត់​ថា (ICC) ប្រើ​សិន​បើ​ខ្លួន​ចាត់វិធានការ​ចោទប្រកាន់​ជនជាតិ​អាមេរិក​ណាមួយ​ដែល​បម្រើការ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ថា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​នោះ ។​a bol ton1 

ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ ២០១៨​នេះ​ឲ្យ​ដឹងថា​​លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​ហៅ​ស្ថាន​ប័ន​សិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​ថា “​គ្មាន​ការទទួលខុសត្រូវ​” និង “​គ្រោះថ្នាក់​ទាំងស្រុង​” ចំពោះ​សហរដ្ឋអាមេរិក អ៊ី​ស្រា​អ៊ែ​ល និង​សម្ព័ន្ធមិត្ត​ដទៃទៀត ដោយបាន​និយាយថា “​ប្រសិនបើ​តុលាការ​ធ្វើបែបនេះ​ដាក់​យើង អ៊ី​ស្រា​អ៊ែ​ល និង​សម្ព័ន្ធមិត្ត​អាមេរិក​ដទៃទៀត​មែន​នោះ យើង​នឹង​មិនអាច​អង្គុយ​នៅ​ស្ងៀម​បានឡើយ​” ។​

​មួយថ្ងៃ បន្ទាប់ពី​សហរដ្ឋអាមេរិក បាន​គំរាម​ចាប់ខ្លួន និង​ដាក់ទណ្ឌកម្ម​ទៅលើ​ចៅក្រម និង​មន្ត្រី​ផ្សេងៗ​ទៀត នៅក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ទីក្រុង​ឡាអេ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​ខ្លាំងៗ​តប​ទៅនឹង​សហរដ្ឋអាមេរិក វិញ​ថា អង្គការ​មួយ​នេះ នឹង​នៅតែ​បន្តធ្វើ​ការងារ​នេះ​ដដែល បើទោះជា​មានការ​គំរាម​ពី​លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក ក៏ដោយ​។​“​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ គឺជា​ស្ថា​ប័ណ្ណ​ឯករាជ្យ មិន​លម្អៀង ដែលមាន​ប្រទេស​ចំនួន​១២៣​គាំទ្រ​”​។​“ ICC នឹង​បន្តការងារ​របស់ខ្លួន​ដោយ​អនុលោម​ទៅតាម​គោលការណ៍​ច្បាប់ ដែលមាន​ចែង​ជា​ធរមាន​”​។​

​កាលពី​ប៉ុន្មាន​ខែ​មុននេះ លោកស្រី Fapou អគ្គ​រដ្ឋអាជ្ញា​តុលាការ ICC ​បាន​ថ្លែងថា “​លោកស្រី​នឹង​បើកភ្លើង​ខៀវ​ឱ្យមាន​ការស៊ើបអង្កេត​ផ្លូវការ​មួយ​ទៅលើ​បទ​ចោទប្រកាន់ថា ទាហាន​សហរដ្ឋអាមេរិក ជាប់​ពាក់ព័ន្ធ​ទៅនឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ព្រមទាំង​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​ពិភពលោក ចន្លោះ​ឆ្នាំ​២០០៣-២០០៤”​។​

​បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​ការបើក​ភ្លើង​ខៀវ លោក John Bolton កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ប្រកាស​ជំហរ​ប្រឆាំង​ទៅនឹង​គម្រោង​របស់​តុលាការ​នេះ ដោយ​និយាយថា “​សហរដ្ឋអាមេរិក នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​សំខាន់ៗ ដើម្បី​ការពារ​ពលរដ្ឋ​របស់​ខ្លួន និង​សម្ព័ន្ធមិត្ត ដែល​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​ពី​តុលាការ​មួយ​នេះ​”​។​លោក​បាន​បន្តទៀតថា “​យើង​នឹងមិន​សហការ​ជាមួយ​តុលាការ​នេះ​ទេ យើង​ក៏​មិន​ផ្តល់ជំនួយ​ទៅឱ្យ​តុលាការ​នេះដែរ​។ យើង​នឹង​បណ្តោយ​ទុកឱ្យ​តុលាការ​នេះ ស្លាប់​ដោយ​ខ្លួនឯង​”៕a bolton 

​