» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31490 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598909 នាក់

គណបក្សកាន់អំណាច​ឥណ្ឌា​ចាញ់ឆ្នោត​សភា​ក្រុង​ញូ​ដេលី​

 

​ប្រទេស​ឥណ្ឌា​៖​គណបក្សកាន់អំណាចរ​បស់​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ណារិន​ដ្រា ម៉ូ​ឌី បាន​ជួប​បរាជ័យ​យ៉ាងខ្លាំង ក្នុងការ​បោះឆ្នោត​សភា​នៅ​រដ្ឋធានី​ញូវដែលី​។ គណបក្ស​ដែល​អាច​ដណ្តើម​យកជ័យ​ជម្នះ ពី​បក្ស​កាន់អំណាច​ឥណ្ឌា ក្នុងការ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​នៅ​រដ្ឋធានី​ញូ​វ​ដេលី​ឈ្មោះថា​អាំ អាត់​មី (Aam Aadmi)​ដែល​ទើប​បង្កើត​កាលពី​ឆ្នាំ​២០១២​។a indiaa

លទ្ធផល​បឋម គណបក្ស​អាំ អាត់​មី បាន​យកឈ្នះ​ចំនួន ៣៦ អាសនៈ ដើម្បី​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ញូវដែលី ដែលមាន​អាសនៈ​សរុប​ទាំងអស់​ចំនួន ៧០​។​​នាយករដ្ឋមន្ត្រី​ហិណ្ឌូ​និយម​ឥណ្ឌា​លោក​ណារិន​ដ្រា ម៉ូ​ឌី បានចេញ​មុខ​អបអរសាទរ​ចំពោះ ជ័យជម្នះ​របស់​បក្ស​អាំ អាត់​មី ។ នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ទឺ លោក​ម៉ូ​ឌី​ស​សេរ បាន​លើកទឹកចិត្ត​ពួកគេ ឲ្យ​ធ្វើការ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឥណ្ឌា ដែល​រស់នៅក្នុង​ទីក្រុង​ញូវដែលី​។

​គួរ​កត់សម្គាល់ថា មុន​ការបោះឆ្នោត​សភា គណបក្ស​ស្តាំនិយម​របស់លោក​ណារិន​ដ្រា ម៉ូ​ឌី បាន​ខិតខំ​ធ្វើ​យុទ្ធនា​ការបោះឆ្នោត​យ៉ាងខ្លាំង ដើម្បី​យកឈ្នះ​លើ​គណបក្ស​អាំ អាត់​មី ដែលមាន​លោក អាក​វីន គេ​ជ្រី​វ៉ាល់ ជា​ប្រធាន​។ ​យុទ្ធនាការ​នេះ ធ្វើឡើង តាមរយៈ​ការបង្កើត​ច្បាប់​សញ្ជាតិ​ថ្មី ដែលជា​ច្បាប់​អនុញ្ញាត​ឲ្យ​ជនជាតិភាគតិច មិនមែនជា​អ្នក​កាន់សាសនា​អ៊ីស្លាម មកពី​ប្រទេស​ប៉ា​គី​ស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន និង​បង់​ក្លា​ដែ​ស មានលទ្ធភាព​ទទួលបាន​សញ្ជាតិ​ឥណ្ឌា​ស្រួល​ជាង​មុន​។

​តែ ការដាក់ចេញ​នូវ​ច្បាប់​សញ្ជាតិ​ថ្មី មិនបាន​ជួយ​ឲ្យ​បក្ស​កាន់អំណាច​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី ឈ្នះ​ការបោះឆ្នោត​សភា​នៅ​ញូ​វ​ដេលី​ឡើយ​។ បរាជ័យ​ក្នុងការ​បោះឆ្នោត​លើក​នេះ ក៏​ជា​តឹកតាង​មួយ​បង្ហាញ​ពី​ការមិន​ពេញចិត្ត របស់​ប្រជាពលរដ្ឋ​ឥណ្ឌា​អ្នក​កាន់សាសនា​អ៊ីស្លាម ចំពោះ​ច្បាប់​សញ្ជាតិ​ថ្មី​ដ៏​ចម្រូងចម្រាស​នេះដែរ​។​

​គួរ​រំឭក​ជូន​ថា ច្បាប់​សញ្ជាតិ​ថ្មី ត្រូវបាន​អនុម័ត​ដោយ​សភា​ឥណ្ឌា កាលពី​ខែធ្នូ ឆ្នាំមុន​។ បើតាម​រដ្ឋាភិបាល​ឥណ្ឌា ច្បាប់​សញ្ជាតិ​ថ្មី​នេះ ជួយ​ការពារ​ជនអន្តោប្រវេសន៍​ដែលជា​ជនជាតិភាគតិច ឲ្យ​រួច​ផុតពី​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​សាសនា​។ ក៏ប៉ុន្តែ សម្រាប់​ក្រុម​អ្នកប្រឆាំង​វិញ​យលថា ច្បាប់​ថ្មី​នេះ​មាន​ភាពលម្អៀង និង​រើសអើង​ផ្នែក​សាសនា សម្រាប់​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម​។​

​