» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7167 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697338 នាក់

ថៃ​ជួបចរចារ​ជាមួយ​ពួក​ហា​ម៉ា​សរឿង​ចំណាប់ខ្មាំង​ជនជាតិ​ថៃ​

​ប្រទេស​ថៃ​៖ មន្ត្រី​ថៃ​បាន​បើក​កិច្ចចរចា​ដោយផ្ទាល់ ជាមួយ​ក្រុម​ហា​ម៉ាស​នៅ​ប្រទេស​អ៉ី​រ៉ង់​កាលពី​សប្តាហ៍​មុន ជុំវិញ​ស្ថានភាព​នៃ​ចំណាប់ខ្មាំង​ជា​ជនជាតិ​ថៃ​ទាំង​២២​នាក់ ដែល​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នេះ ចាប់យក​ទៅកាន់​តំបន់ Gaza Strip អំលុង​ការ​ឆ្មក់​វាយប្រហារ​ទ្រង់ទ្រាយ​ធំ លើ​ប្រទេស​អ៉ី​ស្រា​អែល​កាលពី​ថ្ងៃទី​៧ ខែតុលា​។a hamas thai

ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​លោក អា​រី​ពី​ន​អ៊ុ​តា​រ៉ា​ស៊ីន​(Areepen Uttarasin) ប្រធាន​ប្រតិភូ​ថៃ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា ក្រុម​អ្នកចរចា​របស់​ថៃ បាន​ជួប​ជាមួយ​ក្រុមមន្ត្រី​របស់​ហា​ម៉ាស នៅ​រដ្ឋធានី​តេ​ហេ​រ៉ង់​របស់​អ៉ី​រ៉ង់ កាលពី​ថ្ងៃទី​២៦ ខែតុលា ហើយ​ទទួល​បានការ​សន្យាថា ជនជាតិ​ថៃ​ដែលជា​ចំណាប់ខ្មាំង​នឹងត្រូវ​ដោះលែង នៅពេល​វេលា​សមស្រប​មួយ​។ លោក Areepen បាន​ដឹកនាំ​ក្រុមមន្ត្រី​មាន​គ្នា​សរុប​៣​នាក់ និង​សុទ្ធតែជា​ជន​មូស្លីម ដែល​ត្រូវបានចាត់តាំង​ដោយ​ប្រធានរដ្ឋសភា​ថៃ ខណៈ​កិច្ចចរចា​ជាមួយ​ក្រុម​ហា​ម៉ាស​នៅ​អ៉ី​រ៉ង់ បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​២​ម៉ោង​។​

​លោក Areepen បាន​ប្រាប់ថា «​ខ្ញុំ​បានស្នើ​ឱ្យ​ហា​ម៉ាស​ដោះលែង​ចំណាប់ខ្មាំង​ថៃ​ទាំងនោះ ព្រោះ​ពួកគេ​សុទ្ធតែជា​ជនស្លូតត្រង់​។ ខាង​ហា​ម៉ាស បាន​ធានា​អះអាង​ប្រាប់​ខ្ញុំ​ថា ពួកគេ​កំពុង​មើលថែ​ចំណាប់ខ្មាំង​យ៉ាង​យកចិត្តទុកដាក់ ប៉ុន្តែ​ពួកគេ​មិនអាច​ប្រាប់​ខ្ញុំ​ពី​កាលបរិច្ឆេទ​នៃ​ការដោះលែង​ឡើយ ពោលគឺ​ពួកគេ​កំពុង​ទន្ទឹងរង់ចាំ​ពេលវេលា​សមស្រប​មួយ​»​។ នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន អះអាងថា​រដ្ឋាភិបាល​លោក​កំពុង​ប្រឹងប្រែង​ជាខ្លាំង ដើម្បី​នាំយក​ចំណាប់ខ្មាំង​ត្រឡប់មកផ្ទះ​វិញ ហើយ​រដ្ឋមន្ត្រីការបរទេស​ថៃ ទើបតែ​បើក​កិច្ចពិភាក្សា​នៅ​ប្រទេស​កាតា​និង​អេ​ហ្ស៉ី​ប ដែលជា​អ្នក​ជួយ​សម្រុះសម្រួល​ជម្លោះ​អ៉ី​ស្រា​អែល​-​ហា​ម៉ាស ក្នុង​សប្តាហ៍​នេះ​។​

​គួរ​បញ្ជាក់ថា មាន​ជនជាតិ​ថៃ​សរុប​ប្រហែល​៣០,០០០​នាក់ ធ្វើការ​ងារ​នៅ​ប្រទេស​អ៊ីស្រាអែល នៅពេល​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស​កើតឡើង​។ ក្រៅពី​ចំណាប់ខ្មាំង ជនជាតិ​ថៃ​ចំនួន​៣២​នាក់​ផ្សេងទៀត បាន​បាត់​បង់ជីវិត​និង​១៩​នាក់​បាន​រងរបួស នៅក្នុង​ជម្លោះ ហើយ​ថៃ​បាន​ជម្លៀស​ពលរដ្ឋ​ខ្លួន​សរុប​ជាង​៧,០០០​នាក់ ត្រឡប់មក​ស្រុកកំណើត​វិញ​ហើយ​ដែរ​។ បើតាម​អ៊ីស្រាអែល មនុស្ស​សរុប​ជាង​២៣០​នាក់ ត្រូវបាន​ចាប់យក​ធ្វើជា​ចំណាប់ខ្មាំង អំលុង​ការវាយប្រហារ​ថ្ងៃទី​៧ ខែតុលា​។​ក្រុម​ចលនា​ជី​ហាដ​អ៊ិ​ស្លា​មហា​ម៉ាស់​របស់​ប៉ា​ឡេ​ស្ទី​ន បាន​ចាប់​ជនបរទេស​ជាង​២០០​នាក់​ជា​ចំណាប់ខ្មាំង នៅក្នុង​អំឡុងពេល​វាយ​ប្រហារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ទៅលើ​ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៣ ដោយបាន​សម្លាប់​មនុស្ស ជាង ១ ៤០០​នាក់ ប៉ុន្ដែ​ឥឡូវ ក្រុម​ប្រដាប់អាវុធ​មួយ​នេះ បាន​អះអាង អំពី​ការដោះលែង​ជនរងគ្រោះ​មួយចំនួន នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Al Arabiya News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ឆ្នាំ​២០២៣ ថា លោក អា​ប៊ូ អ៊ុយ​បៃ​ដា (Abu Ubaida) អ្នកនាំពាក្យ ក្រុម​ហា​ម៉ាស់ បាន​ថ្លែង កាលពី​ថ្ងៃ​អង្គារ (​ទី​៣១ ខែតុលា​) ថា ក្រុម​ហា​ម៉ាស់ បាន​ប្រាប់​ដល់​ក្រុមមន្ដ្រី​អ្នកសម្របសម្រួល ថា ពួកគេ​នឹង​ដោះលែង​ជនបរទេស ជា​ចំណាប់ខ្មាំង​មួយចំនួន នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​អ្នកនាំពាក្យ ក្រុម​ហា​ម៉ាស់ បាន​សង្កត់ធ្ងន់ ថា ក្រុម​សកម្មប្រយុទ្ធ​របស់គាត់ បាន​វាយប្រហារ​តទល់ ជាមួយនឹង​កងទ័ព​អ៊ីស្រាអែល នៅលើ​សមរភូមិ​ជួរមុខ ចំនួន​៣​កន្លែង ដោយបាន​សម្លាប់ និង ធ្វើឱ្យ​រងរបួស​ដល់​ទាហាន​អ៊ីស្រាអែល ជាច្រើន​នាក់ ហើយ​ថែមទាំង​បាន​បំផ្លាញ​រថយន្តយោធា ចំនួន​២២​គ្រឿង ផងដែរ​។ ជាមួយគ្នានេះ កងទ័ពជើងទឹក​រប​ស់ហា​ម៉ាស់ ក៏បាន​ប្រើប្រាស់​មី​ស៊ី​ល​ក្រោម​ទឹក Aasif(​អា​អាស៊ី​ហ្វ​) ជា​លើកដំបូង នៅក្នុង​ជម្លោះ​នេះ​ផងដែរ​។​a hamas thai1 a hamas thai3 


​