» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11996 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702167 នាក់

CNN​ដាក់ពាក្យ​បណ្ដឹង​ប្តឹង​លោក ដូ​ណា​ល់ ត្រាំ និង​ទីប្រឹក្សា ករណី​ហាម​អ្នកសារព័ត៌មាន​របស់​ខ្លួន​ម្នាក់​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​សេត​វិមាន​


​អាមេរិក​៖ សារព័ត៌មាន CNN ប្តឹងទៅ​តុល​កា​លើ​លោក ដូ​ណា​ល់ ត្រាំ និង​មនុស្ស​ជំនិត​របស់លោក​៥​នាក់​ផ្សេងទៀត ក្រោយ​ពេលដែល​សេត​វិមាន បាន​ហាម​អ្នកសារព័ត៌មាន​របស់​ខ្លួន​ម្នាក់​គឺ​លោក Jim Acosta មិន​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​ទីនោះ​។ a cnn tram 

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រ៍​ទី​១៣វិច្ឆិកា​សារព័ត៌មាន CNN បាន​លើកឡើងថា ការដាក់​ពាក្យបណ្ដឹងរ​បស់​ខ្លួន​គឺ​ដើម្បី​ចង់​ឲ្យ​មានការ​សម្រេច​ពី​តុលាការ​ថា​លោក Jim Acosta អាច​ចូល​ទៅយក​ព័ត៌មាន​នៅ​សេត​វិមាន​វិញ​បាន ហើយ​ធានាថា​សេត​វិមាន​នឹងមិន​ដកហូត​សិទ្ធិ​ចូល​យក​ព័ត៌មាន​ពី​លោក Jim Acosta ទៀត​ទេ​នៅពេល​អនាគត​។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​របស់ CNN ក៏បាន​ហៅ​ការហាមឃាត់​លោក Jim Acosta មិន​ឲ្យ​ចូល​យក​ព័ត៌មាន នៅ​សេត​វិមាន​ថា​បាន​រំលោភ​សេរីភាព​សារព័ត៌មាន​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក​។​

​អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Sarah Sanders បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ភ្លាមៗ​ឆ្លើយតប​ទៅនឹង​ការដាក់​ពាក្យបណ្ដឹង​រប​ស់​សារព័ត៌មាន CNN ដោយ​ថា​បណ្ដឹង​នេះ​ធ្វើឡើង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​តែប៉ុណ្ណោះ​។ លោកស្រី បន្ថែមថា​សេត​វិមាន​នឹងធ្វើ​ការការពារ​ខ្លួន​ដោយ​ម៉ឺងម៉ាត់​ចំពោះ​បណ្ដឹង​នេះ​។​

​លោកស្រី Sarah Sanders បានលើកឡើង​ផងដែរ​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​លោក Jim Acosta បញ្ចេញ​នៅ​ឥរិយាបថ​មិន​សមរម្យ​បែបនេះ​។ លោកស្រី Sarah Sanders បន្ថែមទៀតថា សេរីភាព​សារព័ត៌មាន​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មិនត្រូវ​បាន​ធានា​នោះទេ​នៅពេលដែល​អ្នកសារព័ត៌មាន​ម្នាក់​ក្នុងចំណោម​អ្នកសារព័ត៌មាន​ជាង​១៥០​នាក់​ដែល​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប៉ុនប៉ង​សួរ​តែឯង​ផ្ដាច់មុខ​។​

​សេត​វិមាន និង សារព័ត៌មាន CNN មើលមុខ​គ្នា​លែង​ត្រង់ បន្ទាប់ពី​មានការ​ប៉ះទង្គិច​ពាក្យសម្តី​រវាង​លោក ដូ​ណា​ល់ ត្រាំ និង លោក Jim Acosta នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក Jim Acosta បាន​ព្យាយាម​សួរដេញដោល​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ជុំវិញ​ករណី​ជនភៀសខ្លួន​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាមេរិក​កណ្ដាល ដែល​នាំគ្នា​មក​ធ្វើដំណើរ​ជា​ក្រុម​មាន​គ្នា​រាប់រយ​នាក់​ក្នុង​គោលបំណង​ស្វែងរក​ការងារ​ក្នុងប្រទេស​មិ​ក​ស៊ី​កូ និង​សហរដ្ឋអាមេរិក​។

លោក Jim Acosta បាន​ហៅ​ក្រុមមនុស្ស​ទាំងនោះ​ថា​ជា​ជនភៀសខ្លួន តែ​លោក ដូ​ណា​ល់ ត្រាំ ហៅ​ពួកគេ​ថា​ជា​អ្នក​ដែល​ឈ្លានពាន​អាមេរិក​ទៅវិញ​។ លោក Jim Acosta នៅតែ​ព្យាយាម​តតាំង​នឹង​លោក ដូ​ណា​ល់ ត្រាំ រហូត​លោក ដូ​ណា​ល់ ត្រាំ បញ្ជា​ឲ្យ​គេ​សហការី​របស់លោក​យក​មេក្រូ​ចេញ ពី​លោក Jim Acosta​។ ភ្លាមៗ​ក្រោយពី​រារាំង​មិន​ឲ្យ​លោក Jim Acosta សួរ​តទៅទៀត លោក ដូ​ណា​ល់ ត្រាំ ថែមទាំង​បាន​និយាយថា​វា​ជា​រឿង​គួរ​អាម៉ាស់ ដែល CNN មាន​បុគ្គលិក​ដូច​លោក Jim Acosta​។​a cnn tram1 

​