» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 339 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750870 នាក់

ប្រទេស​ថៃ​សន្យា​បើក​ឲ្យ​មាន​ទេសចរណ៍​ឡើងវិញ​ក្នុង​ខែមករា​២០២២

​ប្រទេស​ថៃ​៖​អាជ្ញាធរ​ទីក្រុង​បាងកក​គ្រោង​នឹង​បើក​ទេសចរណ៍​ឡើងវិញ​នៅក្នុង​ខែមករា​ឆ្នាំ​២០២២​ដែលជា​ផ្នែក​នៃ​ការបើក​ប្រទេស​ឡើងវិញ​ក្នុងដំណាក់កាល​ទី​២ ប៉ុន្តែ​វា​ត្រូវបាន​ពន្យារពេល​ដល់​ខែវិច្ឆិកា​ដោយសារ​ពលរដ្ឋ​ភាគច្រើន​នឹង​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​រហូតដល់​ចុងខែ​តុលា​។​a thai tour 

​លោក​រដ្ឋមន្ត្រី ភី​ផាត់ រ៉ាត់​ចា​គិត​ប្រា​កាន (Phiphat Ratchakitprakarn រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​កីឡា​ថៃ​បាន​និយាយថា «​យើង​ត្រូវ​ស្នើ​ឲ្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​បែងចែក​វ៉ាក់សាំង​ទៅតាម​តំបន់​ឲ្យ​បាន​គ្រប់​ចំនួន​និង​ទាន់ពេលវេលា​។​»​លោក​បាន​បន្ថែមថា ប្រសិនបើ​ការចាក់​វ៉ាក់សាំង​មិន​ឈានដល់​កម្រិត​ដែល​បានកំណត់​នៅតាម​តំបន់​មួយចំនួន​ទេ អាជ្ញាធរ​អាច​នឹង​ជ្រើសរើស​ស្រុក​ដើម្បី​បិទ​ខ្ទប់ ឬ​ធ្វើការ​បិទផ្លូវ​ក្នុងដំណាក់កាល​ដំបូង​។​

​លោក​ភី​ផាត់ រ៉ាត់​ចា​គិត​ប្រា​កាន (Phiphat Ratchakitprakarn បាន​និយាយថា «​មានតែ​តំបន់​ដែលមាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទើប​អាច​បើកទទួល​ភ្ញៀវទេសចរ​ក្នុងស្រុក​ឡើងវិញ​បាន​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ខណៈដែល​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ចូល​ទឹកដី​ថៃ​ដោយ​មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ចាប់ពី​ខែមករា​ក្រោយ​ការភ្ជាប់​ការធ្វើដំណើរ​ឡើងវិញ​ជាមួយ​ប្រទេសជិតខាង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ខែមករា​។​»

​ប៉ុន្តែ​លក្ខខណ្ឌ​សំខាន់​គឺ​ប្រទេស​ថៃ​ត្រូវតែ​សម្រេច​ឲ្យ​បាន​នូវ​ភាពស៊ាំ​សហគមន៍​ដូចដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល​ក្នុងឆ្នាំនេះ​។​​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៦​កញ្ញា​ថា ថៃ​បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​១៣,៩៨៨​នាក់​និង​មាន​អ្នកស្លាប់​ចំនួន​១៨៧​នាក់​ទៀត​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​a thai tour1