វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2145 នាក់
ម្សិលមិញ 10264 នាក់
សរុប 14141327 នាក់
ថៃ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កម្លាំងអជ្ញាធរខេត្តសាមុតប្រាកានឃាត់ខ្លួនពលករខុសច្បាប់ចំនួន ២៦នាក់កំពុងលួចធ្វើការខុសច្បាប់ដោយគ្មានប័ណ្ណអនុញ្ញាតកាងារ។ប្រភពពីខេត្តសាមុតប្រាកាន ប្រទេសថៃកាលពីថ្ងៃពុធទី១៥ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះបានអោយថា កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ខេត្តសាមុតប្រាកាន បានចុះឃាត់ខ្លួនពលករចំណាក់ស្រុកខុសច្បាប់ប្រុសស្រីចំនួន២៦នាក់។
ពលករខុសច្បាប់ទាំងនោះកំពុងលួចធ្វើការខុសច្បាប់ នៅក្នុងរោងចក្រមួយកន្លែងស្ថិតនៅក្នុងស្រុកថាប់ផាដែងខេត្តសាមុតប្រាកាន ប្រទេសថៃ។តាមការបញ្ជាក់របស់សមត្ថកិច្ចពលករខុសច្បាប់ទាំងអស់នោះត្រូវសមត្ថកិច្ចបញ្ជូនយកទៅធ្វើប្រវត្តិរូបនៅអធិការដ្ឋានតម្រួតស្រុកថាប់ផាដែង ដើម្បីដំណើរការតាមនីតិវិធីច្បាប់មុននិងបញ្ជូនទៅប្រទេសរបស់ពួកគេវិញ។