» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8870 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699041 នាក់

វៀតណាម​ទទួលស្គាល់ថា​កម្ពុជា​ជា​ប្រទេសមួយ​ផ្គត់ផ្គង់​ឈើ​ឲ្យ​ទីផ្សារ​វៀតណាម​

 

​វៀតណាម​៖ កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសមួយ​ចំនួន ដែល​បាន​ផ្គត់ផ្គង់​ឈើ​សំរាប់​រោងចក្រ​នៅ​ប្រទេស​វៀតណាម​។​a chhunly 

នេះ​បើតាម​កាសែត​វៀតណាម ញូ​វ (Vietnam News)​ដកស្រង់​សម្តី លោក ផាំ វ៉ាន ឌៀ​ន (Pham Van Dien)​អគ្គនាយករង​នៃ​ក្រសួង​រុក្ខាប្រមាញ់​វៀតណាម​មក ផ្សាយ​កាលពី​ថ្ងៃទី ២៣ ខែតុលា​ឲ្យ​ដឹង​។ ថ្លែង ក្នុង​កិច្ចពិភាក្សា​មួយ​រវាង​មន្ត្រី​ក្រសួងកសិកម្ម​ខ្មែរ និង​វៀតណាម និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ជំនួញ​ឈើ​នៅ​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃទី​២២ តុលា​លោក ផាំ វ៉ាន ឌៀ​ន (Pham Van Dien)​ថា ដើម្បី​ទប់ស្កាត់ ការជួញដូរ​ឈើ និង​ដឹកឈើ​ខុសច្បាប់​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ភាគី​កម្ពុជា និង​វៀតណាម បាន​ពង្រឹង​ស្ថាប័ន​ផ្លូវច្បាប់​របស់ខ្លួន​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ប៉ុន្តែ វិធានការ​ទប់ស្កាត់​ជំនួញ​ឈើ​ខុសច្បាប់​នេះ នៅមាន​បញ្ហាលំបាក​នៅឡើយ​។

​លោក ច័ន្ទ ប៉ូ​នី​កា អគ្គនាយករង​នៃ​ក្រសួងកសិកម្ម រុក្ខា​និង​ប្រមាញ់​ខ្មែរ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដែរ​នេះ​ឲ្យ​ដឹងថា កិច្ចពិភាក្សា​នេះ​មាន​សារសំខាន់​ណាស់ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ លើកកម្ពស់​ពាណិជ្ជកម្ម​និង​ផលិតផល​ឈើ ចេញពី​ប្រភព​ស្របច្បាប់ សម្រាប់​ប្រទេស​ទាំងពីរ​។ លោក​បន្តថា កម្ពុជា ទទួលបាន​នូវ​បទពិសោធន៍ និង​រៀនសូត្រ​ជាច្រើន ជុំវិញ​វិធានការ​នានា ដើម្បី​បង្ក្រាប​ការជួញដូរ និង​ដឹកឈើ​ខុសច្បាប់​ឆ្លងដែន​។​

​កាលពីពេល​ថ្មីៗ នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ២០​ស្ថាប័ន បានដាក់​ញត្តិ​រួមគ្នា​ស្នើសុំ​ឲ្យ​សហគមន៍​អឺរ៉ុប EU បញ្ឈប់​ការនាំ​ឈើ​ចេញពី​កម្ពុជា ដែល​ពួកគេ​រកឃើញថា ប្រទេស​វៀតណាម​សម្រួល​ឲ្យ​មាន​សង្វាក់​ផលិតកម្ម ផ្ត​ត់​ផ្គង់​ឈើ​ចូល​ប្រទេស​របស់ខ្លួន ដែល​ភាគច្រើន​ជា​ឈើ​ខុសច្បាប់​នាំចេញ​ពី​កម្ពុជា​។ ក្រុម​អង្គការ​ទាំងនេះ រកឃើញថា ក្នុង​រយៈពេល ៦​ខែ អំឡុង ឆ្នាំ ២០១៧ ឈើ​ហោចណាស់ ៣​សែន​ម៉ែត្រគូប (300.000) ត្រូវបាន​លួច​ពី​ខេត្ត​ភាគ​ខាងកើត​នៃ​កម្ពុជា នាំ​ចូលទៅ​វៀតណាម​។

​កាលពី​ឆ្នាំ​២០១៧ វៀតណាម បាន​នាំ​ឈើ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស នូវ​ទឹកប្រាក់​ចំនួន ៨​ពាន់​លាន​ដុល្លារ (8 Billion)​។ វៀតណាម​ក៏បាន​ចំណាយ​ប្រាក់ ចំនួន​ជិត ២​ពាន់ ២​រយ​លាន ក្នុង​ការនាំ​ឈើ​ចូល កាលពី​ឆ្នាំ​២០១៧៕car governer timber 

​