
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10228 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700399 នាក់
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ កម្លាំងនគរបាលការិយាល័យសន្តិសុខ បានអនុវត្តន៍ដីកាបញ្ជាឱ្យនាំខ្លួនលោក ដួង តារា ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ។ តែ មន្ត្រីសមត្ថកិច្ចមិនបានទម្លាយឱ្យដឹងថា ការនាំខ្លួនលោកទៅស្នងការដ្ឋាននគរបាលនោះ ទាក់ទិនរឿងក្ដីអ្វីឱ្យប្រាកដនៅឡើយទេ ។
ជាការកត់សម្គាល់ លោក ដួង តារាដែលផ្តើមចេញពីអ្នកកាន់ហ្វេសប៊ុកអតីតនាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុនសែនរហូតដល់ជាំរដ្ឋលេខាធិការទីស្តីការគណរដ្ខមន្ត្រីរាជរដ្ឋាភិបាលអានត្តិទី៧ រយៈពេលកន្លងមកនេះ លោកមានឡានទំនើប និងចែកលុយដល់ជនក្រីក្រតាមដងផ្លូវ ថតដាក់ហ្វេសប៊ុកបង្ហាញថា ជាមនុស្សល្អ ។តែពេលនេះរងការចោទប្រកាន់ថា ជាអ្នកនៅពីក្រោយខ្នងនៃគម្រោងឆបោកលុយទ្រង់ទ្រាយធំ ពីប្រជាពលរដ្ឋរាប់សិបនាក់នៅខេត្តស្វាយរៀង ដូចគម្រោងឆបោកអតីតឧកញ៉ា ឡេង ចាន់ណា នៅខេត្តសៀមរាបដែរ ។
គម្រោងឆបោកនេះដែរដៃគូរបស់លោកត្រូវបានចាប់ឃុំខ្លួនហើយ គឺប្រើវិធីលួងលោមឱ្យប្រពលរដ្ឋដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនភូមិខ្មែរគ្រុប តាមរូបភាពទិញអចលនទ្រព្យ (ផ្ទះ-ដីឡូតិ៍) ដើម្បីទទួលបានការប្រាក់ចំណេញខ្ពស់ តែនៅទីបំផុត អ្នកចាញ់បោកបានចោទប្រកាន់ថា ក្រុមហ៊ុនភូមិខ្មែរគ្រុបនោះ បានលក់ដីឡូត៍ និងផ្ទះល្វែងខ្យល់តែប៉ុណ្ណោះ ។លោក ដួង តារារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោកក្លាយជាមន្ត្រីធំម្នាក់ក្នុងជួររាជរដ្ឋាភិបាល មិនមែនដោយសារអតីតភាព ឬប្រវត្តិតស៊ូនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែគឺដោយសារលោកជាអ្នកបង្កើត និងកាន់ទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក ។
ការនាំខ្លួនលោកនេះ ទោះបីមិនទាន់អាចដឹងលម្អិតថា ទាក់ទិននឹងករណីមួយណាឱ្យច្បាស់នៅឡើយក្ដី តែវាជួនពេលដែល បងធំរបស់លោកគឺឈ្មោះ លី សាម៉េតហៅគ្រូមា ដ៏ល្បីល្បាញដែលកំពុងគេចខ្លួនពីការតាមចាប់អនុវត្តន៍ច្បាប់ ទាក់ទិននឹងការឆបោកប្រាក់រាប់សែន និងរាប់លានដុល្លារ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ទម្លាយពីរឿងឆបោកនេះ ។អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់ពីកាលពីថ្ងៃទី៩ ខែតុលា ថា មកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនលោក លី សាម៉េត បាននៅឡើយទេ បន្ទាប់ពីឆ្មក់ចូលត្រួតពិនិត្យគេហដ្ឋានរបស់លោកនៅក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៨ ខែតុលា ប៉ុន្តែមិនឃើញលោក លី សាម៉េត នៅក្នុងផ្ទះឡើយ ។ គេមិនដឹងថាតើលោកលីសាម៉េចមានជុំក្រឡង់ឬយ៉ាងណាទេដែលបានគេចខ្លួនរួចចឹង?។
ទាក់ទងបញ្ហាខាងលើបណ្ឌិត យង់ ពៅអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកថា នេះគឺជាការអនុវត្តច្បាប់ដែលមានជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរាល់ជនគ្រប់រូបដែលប្រព្រឹត្តបទល្មើស អាជ្ញាធរត្រូវតែចាត់វិធានការទៅតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។ នេះបើតាមការចេញផ្សាយរបស់រាជបណ្ឌិតសភាកម្ពុជានៅថ្ងៃទី 12 ខែតុលានេះ។
លោកថារាល់បុគ្គលទាំងឡាយដែលបានប្រព្រឹត្តបទល្មើសទាំងអស់ រាប់ចាប់តាំងពីការឆបោក និងអំពើពុករលួយជាដើម គួរតែត្រូវបានផ្ដន្ទាទោសស្របទៅតាមខ្លឹមសារដែលមានចែងនៅក្នុងច្បាប់ ដូចជាច្បាប់ស្ដីពី ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធដទៃទៀត ដែលមានកំណត់នៅកម្ពុជា ដើម្បីផ្ដល់ភាពស្អាតស្អំដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្ដល់ភាពស្អាតស្អំដល់សង្គមជាតិកម្ពុជាទាំងមូល។
អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ត្រូវតែអនុវត្តច្បាប់ដោយគ្មានការរើសអើង និងនៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយគ្មានការលើកលែងឡើយ ព្រោះបុគ្គលទាំងអស់ រាប់ចាប់តាំងពីរប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាសមាជិករាជរដ្ឋាភិបាលផងដែរ សុទ្ធសឹងតែត្រូវរស់នៅក្រោមបន្ទាត់នៃច្បាប់ ដើម្បីចៀសវាងមុខមាត់ប្រទេសកម្ពុជាត្រូវបំផ្លាញដោយសារតែអំពើល្មើសច្បាប់ ដូចជាការឆបោកនេះជាដើម។ បទល្មើសទាំងឡាយ ដែលជនប្រព្រឹត្តអាចរត់រួចខ្លួនពីសំណាញ់ច្បាប់បាន នឹងធ្វើឱ្យប្រទេសកម្ពុជាបាក់មុខមាត់នៅលើឆាកអន្តរជាតិ ក៏ដូចជាបង្កការព្រួយបារម្ភដល់វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក មានការខ្លាចរអារក្នុងការបោះទុនវិនិយោគ មិនហ៊ានរកស៊ីនៅក្នុងប្រទេសកម្ពុជានោះទេ។
ការអនុវត្តច្បាប់នេះទៀតសោត ត្រូវតែអនុវត្តដោយស្មើភាព ស្មើមុខ ស្មើមាត់ អនុវត្តជាទូទៅ ចំពោះគ្រប់បុគ្គលដែលប្រព្រឹត្តល្មើសនឹងច្បាប់ ទាំងក្នុងករណីដូចគ្នា ឬផ្សេងៗគ្នាក៏ដោយក្ដី ដរាបណាទង្វើទាំងនោះ ប្រាសចាកពីច្បាប់ដែលបានចែង គឺត្រូវតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់។ ការពង្រឹងនូវការអនុវត្តច្បាប់បានត្រឹមត្រូវ និងយុត្តិធម៌ ដែលធ្វើឡើងជាទូទៅ មិនចំពោះ នឹងធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពនៃសង្គមជាតិ៕